Connect with us

កីឡា

កីឡាករសង្ស័យមានសញ្ជាតិពីរ ពុំមានឈ្មោះជាមួយក្រុមជម្រើសជាតិអេក្វាឌ័រ សម្រាប់ការប្រកួត World Cup ឡើយ

បានផុស

នៅ

សហព័ន្ធ​កីឡាបាល់ទាត់​អេ​ក្វា​ឌ័​រ បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្សែ​ការពារ Byron Castillo ត្រូវ​បាន​ដកចេញ​ពី​ក្រុម​ជម្រើស​ជាតិ សម្រាប់​ការប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ដើម្បី​ជៀសវាង “ការ​ដាក់​ទណ្ឌកម្ម​អយុត្តិធម៌” បន្ថែម​ទៀត នៅ​ក្នុង​ជម្លោះ​លើ​សញ្ជាតិ​របស់​កីឡាករ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពី​សប្ដាហ៍​មុន តុលាការ​អាជ្ញាកណ្ដាល​សម្រាប់​កីឡា (CAS) បានសម្រេច​ថា Castillo មាន​សិទ្ធិ​ទៅលេង​នៅ​ប្រទេស​កាតា ប៉ុន្តែ​បាន​ដាក់​ទណ្ឌកម្ម​សហព័ន្ធ​ជុំវិញ “​ការ​ក្លែងបន្លំ​” លិខិតឆ្លងដែន​របស់​គេ។ នោះបាន​ជម្រះ​ផ្លូវ​សម្រាប់​ប្រជាជាតិ​អាមេរិក​ខាងត្បូង ដើម្បី​ចូលរួម​ក្នុងការ​ប្រកួត World Cup បន្ទាប់ពី​ឈី​លី និង​ប៉េ​រូ បាន​ប្រជែង​គ្នា​ដណ្ដើម​កៅអី​អេ​ក្វា​ឌ័​រ ជុំវិញ​សិទ្ធិ​របស់ Castillo។

សហព័ន្ធ​បាល់ទាត់​ឈី​លី (FFCH) បាន​និយាយ​ថា គេ​មាន​ភស្តុតាង​ដែល​ថា កីឡាករ​រូបនេះ កើត​នៅ​ប្រទេស​កូ​ឡុំ​ប៊ី ក្នុង​ឆ្នាំ ១៩៩៥ ហើយ​មិនមែន​នៅ​ទីក្រុង Playas ប្រទេស​អេ​ក្វា​ឌ័​រ ក្នុង​ឆ្នាំ ១៩៩៨ នោះ​ទេ។ FFCH បាន​ចោទប្រកាន់ “ការប្រើប្រាស់​សំបុត្រកំណើត​ក្លែងក្លាយ ការប្រកាស​អាយុ និង​សញ្ជាតិ​ក្លែងក្លាយ”។

យ៉ាងណាមិញ សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA) បាន​ច្រានចោល​កាលពី​ខែ​កញ្ញា ហើយ​ថា Castillo ដែល​លេង​ក្នុង​វគ្គ​ជម្រុះ​ចំនួន ៨ លើក ឲ្យ​អេ​ក្វា​ឌ័​រ ត្រូវ​បាន​ចាត់ទុកថា​មាន “សញ្ជាតិ​អេ​ក្វា​ឌ័​រ​អចិន្ត្រៃយ៍​”។

ករណី​នេះ​បាន​ទៅដល់​តុលាការ​អាជ្ញាកណ្ដាល​សម្រាប់​កីឡា (CAS) ដែល​បាន​តម្កល់​មួយ​ផ្នែក​លើ​បណ្ដឹង​ឧទ្ធរណ៍​របស់​ប្រទេស​ឈី​លី និង​ប៉េ​រូ។

តុលាការ​បាន​និយាយថា Castillo មាន​សិទ្ធិ​លេង​ឲ្យ​អេ​ក្វា​ឌ័​រ​ក្នុង​វគ្គ​ជម្រុះ “​ដោយ​ពិចារណា​ថា​អាជ្ញាធរ​អេ​ក្វា​ឌ័​រ​បានទទួល​ស្គាល់ Byron Castillo ជា​ជនជាតិ​អេ​ក្វា​ឌ័​រ​”។ ប៉ុន្តែ​វា​បាន​បន្ថែមថា “​ខណៈ​ពេល​ដែល​លិខិតឆ្លងដែន​អេ​ក្វា​ឌ័​រ​របស់​កីឡាករ​គឺ​ពិតជា​ពិតប្រាកដ ព័ត៌មាន​មួយចំនួន​ដែល​បាន​ផ្តល់​ឲ្យ គឺ​មិន​ពិត។ ជាពិសេស ទាក់​ទង​នឹង​ថ្ងៃខែ​ឆ្នាំ​កំណើត និង​ទីកន្លែង​កំណើត​របស់​កីឡាករ​មិន​ត្រឹមត្រូវ ចាប់តាំងពី​កីឡាករ​រូបនេះ​ពិតជា​បានកើត​នៅ​ទីក្រុង Tumaco ប្រទេស​កូ​ឡុំ​ប៊ី នៅ​ថ្ងៃទី ២៥ ខែ​មិថុនា ឆ្នាំ ១៩៩៥”។

សហព័ន្ធ​កីឡាបាល់ទាត់​ត្រូវបាន​បញ្ជា​ឲ្យ​បង់ប្រាក់​ពិន័យ​ចំនួន ១០០,០០០ ហ្វ្រ​ង់​ស្វី​ស (ប្រមាណ ១០ ម៉ឺន​ដុល្លារ) ហើយ​ក្រុម​បុរស នឹង​ត្រូវ​ដក ៣ ពិន្ទុ ក្នុង​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២៦។

សហព័ន្ធ​អេ​ក្វា​ឌ័​រ បាន​និយាយ​នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​អង្គារ​ថា Castillo នឹង​មិន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​កាតា​ទេ។

សហព័ន្ធ​កីឡាបាល់ទាត់​អេ​ក្វា​ឌ័​រ មាន​កាតព្វកិច្ច​មិន​ដាក់បញ្ចូល​កីឡាករ Byron Castillo Segura ក្នុង​បញ្ជី​ចុងក្រោយ​ដែល​បង្ហាញ​ដល់ FIFA ប្រឈមមុខ​នឹង​ហានិភ័យ នៃ​ទណ្ឌកម្ម​អយុត្តិធម៌​បន្ថែម​ទៀត​។

អេ​ក្វា​ឌ័​រ នឹង​ត្រូវ​ប្រកួត​ដំបូង​ក្នុង​ការ​ប្រកួត World Cup ទល់នឹង​ប្រទេស​ម្ចាស់ផ្ទះ​កាតា នៅ​ថ្ងៃអាទិត្យ​នេះ៕

ប្រភព ៖ supersport.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ​.៖ រាជ​រដ្ឋាភិបាលកម្ពុជា​ដាក់ចេញ​គោល​នយោបាយ NEP សំដៅ​បង្កើន​ឱកាស​ការងារជូន​ប្រជាពលរដ្ឋ​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួងវប្បធម៌ អំពាវនាវឱ្យបញ្ឈប់ការប្រើ “កិច្ចពិធីបូជាព្រះសិវលិង្គ” ក្នុងពិធីមង្គលការ ព្រោះប្រាសចាកប្រពៃណី

ព័ត៌មានជាតិ១០ ម៉ោង មុន

សន្តិបណ្ឌិត នេត សាវឿន ស្នើ​សមត្ថកិច្ច​ការ​ពារ​សន្តិសុខ​ជូន​ប្រតិភូ​ថៃ​ ក្នុង​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​មិត្តភាព

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

អ្នកស្រុកបាធាយ ខេត្តកំពង់ចាម ម្នាក់ទៀតហើយ ទទួលបានទឹកប្រាក់រង្វាន់ធំ ១២៥លានរៀល ពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

កីឡា១១ ម៉ោង មុន

បឺត សង្ឃឹម ដណ្តើមខ្សែក្រវាត់ ISKA ជួបជើងខ្លាំងម្ចាស់ខ្សែក្រវាត់ ៩ ស្ថាប័ន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក​ ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ​ បែលហ្ស៊ិក

ព័ត៌មានជាតិ១៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម