Connect with us

កីឡា

កម្ពុជា​បង្កើត​សហព័ន្ធ​ឃី​ក​បុក​សី​ង ចំ​ពេល​ឃី​ក​បុក​សី​ង​សម្បូរទីផ្សារ​អន្តរជាតិ​

បានផុស

នៅ

​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​សី​ង​កម្ពុជា​ ត្រូវ​បាន​រៀបចំ​បង្កើត​រួចរាល់​ហើយ​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ឯកឧត្តម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ៖«​បាទ​គឺ​ខាង​ក្រសួង​អប់រំ លោក​បាន​អនុញ្ញាត​ឲ្យ​បង្កើត​ហើយ​។ បង្កើត​ចេញ​ជា​រូបរាង​ហើយ ប៉ុន្តែ​ខ្ញុំ​អត់​ដឹង​ថា សមាសភាព​ដឹកនាំ​យ៉ាង​មិច​ទេ តែ​បង្កើត​យូរ​គ្រាន់​ហើយ​»​។ «​ប្រដាល់​ឃី​ក​បុក​សី​ង និយាយ​ទៅ​ល្អ ពីព្រោះ​ជា​ប្រភេទ​កីឡា​មួយ​មាន​ប្រកួត​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ដែរ​។ គួរ​អភិវឌ្ឍ​ដែរ ទោះបីជា​វា​មិន​មែន​ជា​ប្រភេទ​កីឡា​អូឡាំពិក តែ​ជា​ប្រភេទ​កីឡា​តំបន់​»​។

​ឯក​ឧត្តម​អគ្គលេខាធិការ​យល់ឃើញ​ថា ការ​អភិវឌ្ឍ​កីឡា​ឃី​ក​បុក​សី​ង​នៅ​ប្រទេស​កម្ពុជា​នឹង​រីកចម្រើន​បាន​លឿន ដោយសារ​ប្រទេស​កម្ពុ​ជា​មាន​ធនធាន​កីឡាប្រដាល់​គុន​ខ្មែរ​ស្រាប់​ហើយ​។​

«​យើង​អាច​នឹង​រីកចម្រើន​លឿន ដោយ​យើង​កាត់​បច្ចេកទេស​ខ្លះ​ចេញពី​ប្រដាល់​គុន​ខ្មែរ​បុរាណ ឬ​ប្រដាល់សេរី​យើង​។ ដូចជា លុបបំបាត់​ជង្គង់ កែង​ចេញទៅ គឺ​អាច​ប្រកួត​បាន​ហើយ​។ យើង​អបអរសាទរ​។ ប្រសិនបើ​មាន​សក្តានុពល​ទៀត យើង​សង្ឃឹម​ក្នុង​ការ​ប្រកួត​កម្រិត​ស៊ី​ហ្គេម និង​តំបន់​របស់​យើង​»​។ ឯកឧត្ដម​អគ្គលេខាធិការ​បាន​បញ្ជាក់​។ ការបង្កើត​ឲ្យ​មាន​សហព័ន្ធ​កីឡា​ឃី​ក​បុក​សី​ង​មិន​មែន​ជា​រឿង​ចៃដន្យ ឬ​បង្កើត​ឡើង​ឲ្យ​តែមាន​នោះទេ ប៉ុន្តែ​ជា​ការ​បង្កើត​ឡើង​ចំ​ពេល​ដែល​កីឡាប្រដាល់​ឃី​ក​បុក​សី​ង​ កំពុង​មាន​តម្រូវការ​ចាំបាច់​នា​ពេល​បច្ចុប្បន្ន ក៏ដូចជា​នាពេលខាងមុខ​។

​ជាក់ស្តែង ស្ថាប័ន​ប្រដាល់​ធំ​បំផុត​ក្នុង​ទ្វីបអាស៊ី ONE Championship កំពុងបើក​ដំណើរការ​ប្រកួត​ប្រដាល់​កីឡា​ឃី​ក​បុក​សី​ង​ ក្នុង​នោះ​មាន​ទាំង​ការប្រកួត​មិត្តភាព​អន្តរជាតិ និង​ជើងឯក​ពិភពលោក​ផង​។ ទន្ទឹម​ជាមួយគ្នានេះ កីឡាករ​ប្រដាល់​គុន​ខ្មែរ គង់ សំបូរ បាន​ចេញទៅ​ប្រកួត​ឃី​ក​បុក​សី​ង​ជាមួយ​កីឡាករ​ចិន​ នៅ​ប្រទេស​សិង្ហ​បុរី​ កាលពី​ឆ្នាំ​២០១៩​នៅ ONE​។ ចំណែក​កីឡាករ សុខ ធី និង ឡៅ ចិ​ត្រា បាន​ប្រកួត​លក្ខណៈ​មួយ​ថៃ​ដូច​គុន​ខ្មែរ​។ សុខ ធី បាន​ក្លាយជា​កីឡាករ​កម្ពុ​ជាទី​១​ដែល​ទទួលបាន​ក្នុងការ​ប្រកួត​នៅ ONE Super Series របស់​ស្ថាប័ន ONE​។ ដូច្នេះ​បន្ទាប់ពី​សហព័ន្ធ​កីឡាប្រដាល់​ឃី​ក​បុក​សី​ង​កម្ពុជា ​ត្រូវបាន​បង្កើតឡើង និង​បាន​បណ្តុះបណ្តាល​កីឡាករ កីឡាការិនី​ស្របតាម​ច្បាប់​ឃី​ក​បុក​សី​ង​ត្រឹមត្រូវ នោះ​កម្ពុជា​នឹង​មាន​កីឡាករ កីឡាការិនី​ឃី​ក​បុក​សី​ង​ល្អៗ​ចេញទៅ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ទាំង​កម្រិត​ស៊ី​ហ្គេម តំបន់ និង​ពិភពលោក​។ស្របពេល ONE កំពុង​ត្រូវការ​អ្នក​ប្រដាល់​ឃី​ក​បុក​សី​ង​ស្រាប់​។​

​កាលពី​ឆ្នាំ​២០១៩ កម្ពុជា​បាន​បញ្ជូន​កីឡាករ​ប្រដាល់​ឃី​ក​បុក​សី​ង​មួយ​ចំនួន​ទៅ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន និង​ទទួល​បាន​មេដាយ​សំរឹទ្ធ​៣​គ្រឿង​គឺ​កីឡាករ ឡៅ ចន្ទ្រា​, ខែម ចាន់ និង សុខ សា​វិ​ន​។ យ៉ាងណា សមត្ថភាព​ប្រកួត​របស់​កីឡាករ​ឃី​ក​បុក​សី​ង​កម្ពុជា ​ត្រូវបាន​គេ​មើល​ឃើញ​ថា មិនទាន់​ច្បាស់​ពី​ច្បាប់​ឃី​ក​បុក​សី​ង​ឡើយ ដោយ​កីឡាករ​នៅតែ​ច្រឡំ​វ៉ៃ​លក្ខណៈ​គុន​ខ្មែរ​ដូចជា​ការ​ប្រើ​កែង​ជាដើម​៕

សូមចុចអាន៖ ក្រោយ​ឈ្នះ នៅ ស្រី​ពៅ និង​ធ្វើ​បាន​ល្អ​បំផុត​ឆ្នាំ​២០២០ Ritu Phogat ប្រាប់​ថា «​ខ្លា​ញី​» មកដល់​ហើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម