Connect with us

កីឡា

កីឡា​​ការ៉ាតេ​កម្ពុជា​​​ទៅ​​ប្រកួត​​ជើង​ឯក​ពិភព​លោក​នៅ​ឥណ្ឌូនេស៊ី

បានផុស

នៅ

សហព័ន្ធកីឡាការ៉ាតេកម្ពុជា បានបញ្ចូន​គ្រូបង្វឹក និងអត្តពលិក​ ១៧​រូប​ ទៅ​ប្រកួតជើងឯកការ៉ាតេពិភពលោក WKF Championship Series A 2022 ចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា ខាងមុខ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ផេង ប្រធានគ្រូជម្រើសជាតិកីឡាការ៉ាតេកម្ពុជា បាន​ប្រាប់​ថា ការប្រកួតនេះ ពិតជាពិសេសណាស់ ពី​ព្រោះមានប្រទេស​យ៉ាងហោច៦៥ប្រទេសចូលរួម។ វា​ជា​ឱកាសមួយដ៏ល្អ សម្រាប់កីឡាករ កីឡាការិនីការ៉ាតេកម្ពុជា បញ្ចេញ​សមត្ថភាព​​ដើម្បី​វាស់ស្ទង់គុណភាព​ និងដកស្រង់បទពិសោធន៍ បន្ទាប់ពីពួកគេបោះជំ​រំ​ហ្វឹកហាត់រយៈពេល៣ខែ នៅជប៉ុន កាលពីថ្មីៗ។

តាម​សន្ទស្សន៍​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ បាន​ដាក់ឲ្យ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា​ដណ្តើម​បាន​មេដាយ​មាស​ហោច​ណាស់​១​គ្រឿង ដូច្នេះ​​សហព័ន្ធ​បាន​ដាក់​គោល​ដៅ​ដណ្ដើមមេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ ពី១ដល់​៤​គ្រឿង។

សូម​បញ្ជាក់​ថា មុន​ចេញ​ទៅ​ប្រកួត​ជើង​ឯក​ពិភព​លោក​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នេះ សហព័ន្ធ​បាន​បញ្ចូន​អត្តពលិក​របស់​ខ្លួន​ទៅ​ហ្វឹក​ហាត់​នៅ​ប្រទេស​ជប៉ុន​៣ខែ​ចាប់​ពីខែមិថុនា ដល់ខែកញ្ញាកន្លងទៅ។ ដូច្នេះ​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​ Series A គឺ​ជា​ឱកាស​ដែល​អត្តពលិក​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​​សម្រាប់​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ល្អ​ចំពោះ​កីឡា​ស៊ីហ្គេម​នៅ​កម្ពុជា​ឆ្នាំ​ក្រោយ។

បន្ថែម​លើ​នេះ​ទៀត សហព័ន្ធ​គ្រោង​បញ្ជូន​អត្តពលិក​ទៅ​ចូល​រួម​ប្រកួត​​ការ៉ាតេ​ជើងឯកអាស៊ី នៅប្រទេសអូបេគីស្ថាន នាពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២២ មុន​ពេល​ប្រកួត​ជើងឯកអាស៊ាន អំឡុង​ខែមីនា ឆ្នាំ២០២៣៕

អត្ថបទ៖ វីរបុត្រ
ប្រភពរូបថត៖ Cambodia 2023

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៨ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម