កីឡា
ប៉ះគ្នាថ្ងៃស្អែក ចេសា មានតែមខ្ពស់ជាង តែជើងខ្លាំងអាមេរិក Kaori ចង់ឃ្លេឲ្យចុះចាញ់
កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងប្រកួតជាមួយកីឡាការិនីអាមេរិក Kaori Hernandez នៅថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកានេះ នៅសហរដ្ឋអាមេរិកក្នុងព្រឹត្តិការណ៍ IBJJF Absolute Grand Prix។
បើនិយាយពីចំណាត់ថ្នាក់ពិភពលោកបច្ចុប្បន្ន ខាន់ ចេសា ស្ថិតនៅចំណាត់ថ្នាក់លេខ៣ ស្របពេលដែលកីឡាការិនីអាមេរិក Kaori Hernandez ស្ថិតនៅចំណាត់ថ្នាក់លេខ៥។ តាមពិតទៅ កីឡាការិនីអាមេរិកមានបទពិសោធច្រើន និងប្រឡូកក្នុងអាជីពជឺជីតស៊ូច្រើនឆ្នាំជាង ប៉ុន្តែមួយរយៈពេលចុងក្រោយនេះ នាងមិនសូវបានចេញប្រកួតទេ ហើយក៏មានចំណាត់ថ្នាក់ពិភពលោកទាបជាងកីឡាការិនីកម្ពុជាដែរ។

សម្រាប់ការប្រកួតថ្ងៃស្អែក ខាន់ ចេសា បាននិយាយថា ៖«ខ្ញុំពិតជារីករាយសម្រាប់ការប្រកួតនេះ។ តាមពិតទៅ យើងធ្លាប់ប្រកួតគ្នាជាច្រើនលើកមកហើយកាលពីក្មេង។ យ៉ាងណាចាប់តាំងពីយើងបានឈ្នះខ្សែក្រវាត់ពណ៌ស្វាយមក ពួកយើងមិនធ្លាប់បានប្រកួតគ្នាទេ។ វាពិតជាពិសេសណាស់ដែលយើងបានជួបគ្នាម្តងទៀតដើម្បីបបង្ហាញថាតើ យើងទាំងពីររីកចម្រើន ឬប្រែប្រួលខុសគ្នាកម្រិតណាស់»។
ចំណែក Kaori Hernandez បាននិយាយថា ៖«ខ្ញុំដឹងថា ចេសា ជាកីឡាការិនីដ៏ល្អម្នាក់។ នាងអាចប្រកួតបានល្អពេញទឹក។ ខ្ញុំមិនមែនទន្ទឹងរង់ចាំការប្រកួតជាមួយ ចេសា ទេ តែខ្ញុំទន្ទឹងរង់ចាំបង្ហាញសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំសម្លឹងឆ្ពោះទៅរកការឃ្លេដៃគូឲ្យចុះចាញ់។ ខ្ញុំជឿលើជំនាញរបស់ខ្ញុំ»។
ពិតណាស់ ការជួបគ្នាលើកចុងក្រោយបំផុតរបស់អ្នកទាំងពីរកាលពីឆ្នាំ២០១៩ ហើយថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ នេះគឺជាការជួបគ្នាសាជាថ្មី។

ចេសា ទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះឈ្នះមេដាយមាសទ្វីបអាស៊ី និងស៊ីហ្គេម ជូនកម្ពុជា។ ជាមួយគ្នានេះកញ្ញាបានឈ្នះជើងឯក Pans ពិភពលោកដែលជាខ្សែក្រវាត់ខ្មៅជឺជីតស៊ូកម្រិតលំដាប់ពិភពលោកកាលពីដើមឆ្នាំ២០២២នេះ ហើយកញ្ញាក៏ទើបតែឈ្នះមេដាយមាសពិភពលោកកាលពីពេលថ្មីៗនៅប្រទេសអារ៉ាប់រួម៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ ibjjf.com

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច