កីឡា
តើ កាតា រួចរាល់ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World Cup ហើយឬនៅ?
អ្នកគាំទ្រជាង ១ លាននាក់ ត្រូវបានគេរំពឹងថា នឹងទៅទស្សនាប្រទេស នៃរដ្ឋឈូងសមុទ្រ ក្នុងអំឡុងពេលការប្រកួតពេញមួយខែ។

អ្នកគាំទ្រ និងក្រុមបាល់ទាត់ បានចាប់ផ្ដើមមកដល់ប្រទេសកាតា ខណៈប្រទេសនៅមជ្ឈិមបូព៌ារៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ ២០២២ លើកដំបូង ដែលនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ។

ប្រទេសកាតា ជាប្រទេសមានប្រជាជនតិចជាង ៣ លាននាក់ បានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតដែលមាន ៣២ ក្រុមមកពីជុំវិញ កាលពីឆ្នាំ ២០១០។ ចាប់តាំងពីពេលនោះមក ប្រទេសនេះ បានឆ្លងកាត់ការផ្លាស់ប្ដូរជាច្រើន ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏ធំប្រចាំពិភពលោក។

ដូច្នេះ តើប្រទេសកាតាបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតបាល់ទាត់ពិភពលោកហើយឬនៅ?
-កីឡដ្ឋាន ៖

ការប្រកួត នឹងត្រូវលេងនៅលើកីឡដ្ឋានចំនួន ៨។ កាតា ដែលជាប្រទេសដំបូងគេនៅមជ្ឈិមបូព៌ា ធ្វើម្ចាស់ផ្ទះការប្រកួតនោះ បានជួលមនុស្សដោយផ្ទាល់ជាង ២៦,០០០ នាក់ ដើម្បីរៀបចំកីឡដ្ឋានសម្រាប់ការប្រកួតខែវិច្ឆិកា និងធ្នូ។
ពហុកីឡដ្ឋានទំនើបថ្មីចំនួន ៨ ដែលមានបច្ចេកវិជ្ជាខ្យល់ត្រជាក់ ត្រូវបានសាងសង់តាំងពីដំបូងសម្រាប់ព្រឹត្តិការណ៍នេះ។
-កន្លែងស្នាក់នៅ ៖

មានការព្រួយបារម្ភថា ប្រទេសនេះ ប្រហែលជាមិនមានកន្លែងស្នាក់នៅគ្រប់គ្រាន់សម្រាប់ការរំពឹងទុក នៃលំហូរអ្នកគាំទ្របាល់ទាត់ក្នុងអំឡុងពេលការប្រកួត។ ប៉ុន្តែក្នុងរយៈពេល ១២ ឆ្នាំ កន្លងមកនេះ អ្នករៀបចំបានសាងសង់សណ្ឋាគារ អាផាតមិន វីឡា និងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីរៀបចំសម្រាប់ព្រឹត្តិការណ៍ដ៏ធំនេះ។
អ្នករៀបចំក៏បានអនុញ្ញាតឲ្យប្រជាជន យកផ្ទះ និងបន្ទប់សម្រាប់ជួលក្នុងគោលបំណងបន្ធូរបន្ថយកង្វល់កន្លែងស្នាក់នៅ។ អ្នកគាំទ្រក៏នឹងអាចស្នាក់នៅលើកប៉ាល់ទេសចរណ៍ និងនៅកន្លែងនានាក្នុងវាលខ្សាច់ផងដែរ។ យ៉ាងហោចណាស់មានសណ្ឋាគារអណ្ដែតទឹកចំនួន ៣ បានចូលចតនៅ Doha ដែលមានសមត្ថភាពគ្រែប្រហែល ១០,០០០។
អាជ្ញាធរក៏បាននិយាយថា អ្នកគាំទ្រមួយចំនួននឹងអាចស្នាក់នៅក្នុងតង់ទំនើបចំនួន ១,០០០ តង់ ត្រូវបានសាងសង់នៅលើកោះ ដែលបង្កើតឡើងដោយមនុស្សនៅភាគខាងជើង នៃទីក្រុងដូហា។
-ការដឹកជញ្ជូន ៖

ក្នុងការឈានទៅកាន់ការប្រកួតនេះ ប្រទេសកាតា បានវិនិយោគយ៉ាងខ្លាំងក្នុងការធ្វើឲ្យប្រសើរឡើងនូវបណ្ដាញដឹកជញ្ជូនរបស់ខ្លួន។ ម្ចាស់ផ្ទះបានសាងសង់ប្រព័ន្ធរថភ្លើងក្រោមដី ដែលត្រូវបានដាក់ឲ្យដំណើរការក្នុងឆ្នាំ ២០១៩ សាងសង់ផ្លូវហាយវេធំៗ និងបានសម្ពោធប្រព័ន្ធរថភ្លើងមុនការប្រកួតផងដែរ។
ការប្រកួតឆ្នាំ ២០២២ នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោក ដែលមានទំហំដីតូចជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ ដោយកីឡដ្ឋានទាំង ៨ ស្ថិតក្នុងរង្វង់ ៥៥ គីឡូម៉ែត្រ នៃទីក្រុងដូហា។ អ្នកគាំទ្រនឹងអាចចូលរួមទស្សនាការប្រកួតច្រើនជាងមួយ ក្នុងមួយថ្ងៃ ប្រសិនបើពួកគេចង់។
កីឡដ្ឋាន ៥ ក្នុងចំណោមកីឡដ្ឋានចំនួន ៨ ត្រូវបានតភ្ជាប់ដោយផ្ទាល់ទៅផ្លូវរថភ្លើងក្រោមដី ដោយផ្នែកដែលនៅសល់ ត្រូវបានតភ្ជាប់ដោយការរួមបញ្ចូលគ្នា នៃសេវារថភ្លើងក្រោមដី និងរថយន្តក្រុង។
ឡានក្រុងចំនួន ៤,០០០ គ្រឿង រួមទាំងរថយន្តអគ្គិសនីចំនួន ៧០០ គ្រឿង នឹងត្រូវប្រើប្រាស់សម្រាប់ដឹកជញ្ជូនអ្នកដំណើររវាងមជ្ឈមណ្ឌលដឹកជញ្ជូន និងពហុកីឡដ្ឋាន។ យោងតាមអ្នករៀបចំ អ្នកដំណើរប្រហែល ៥០,០០០ នាក់ ក្នុងមួយថ្ងៃ ត្រូវបានគេរំពឹងថា នឹងប្រើប្រាស់ឡានក្រុង ក្នុងអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក។
-សន្តិសុខ ៖

ប្រទេសកាតា កំពុងដាក់ពង្រាយបុគ្គលិកសន្តិសុខរាប់ម៉ឺននាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ វាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសមួយចំនួន។
ប្រទេសទួរគី បានផ្តល់មន្ត្រីប៉ូលិស ហើយប៉ាគីស្ថាន បានបញ្ជូនទាហាន ដែលនឹងប្រតិបត្តិការក្រោមការបញ្ជារបស់កាតា។ ប្រទេសជាច្រើនដែលចូលរួមក៏កំពុងបញ្ជូនគណៈប្រតិភូប៉ូលិសផងដែរ។
កាលពីខែមុន កងកម្លាំងសន្តិសុខកាតា រួមជាមួយនឹងដៃគូ បានធ្វើសមយុទ្ធសន្តិសុខរយៈពេលប្រាំថ្ងៃ នៅទូទាំងប្រទេស។ The Peninsula daily បានរាយការណ៍ថា សមយុទ្ធនេះ មានគោលបំណងសាកល្បងការត្រៀមខ្លួន និងការឆ្លើយតប នៃសេវាសង្គ្រោះបន្ទាន់។
យោងតាមគណៈកម្មាធិការសន្តិសុខ នៃការប្រកួត សមយុទ្ធនេះ មានឈ្មោះថា Watan (ដែលបកប្រែជាជាតិជាភាសាអារ៉ាប់) មានការចូលរួមពីបុគ្គលិកសន្តិសុខរដ្ឋាភិបាល ចំនួន ៣២,០០០ នាក់ និង ១៧,០០០ នាក់ មកពីផ្នែកសន្តិសុខឯកជន៕
ប្រភព ៖ aljazeera.com
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់