Connect with us

កីឡា

នាយករដ្ឋមន្ត្រីថៃ ឱ្យចាត់វិធានការជាបន្ទាន់ ក្រោយដឹងថា មិនទាន់ទិញសិទ្ធិផ្សាយ World Cup

បានផុស

នៅ

អ្នកគាំទ្រព្រឹត្តិការណ៍ World Cup របស់ប្រទេសថៃ អាចនឹងខកខានការប្រកួតដំបូងបន្ទាប់ពីអាជ្ញាធរកីឡាថៃ​ (SAT)​មិនបានយល់ព្រមលើតម្លៃផ្សាយជាមួយ FIFA។ 

យោងតាមសារព័ត៌មាន Bangkok Post អាជ្ញាធរកីឡាថៃ បានបរាជ័យក្នុងការយល់ព្រមលើតម្លៃជាមួយ FIFA​ដោយឧបនាយករដ្ឋមន្ត្រីបាននិយាយថា មានឱកាសខ្ពស់ដែលកិច្ចព្រមព្រៀងនឹងមិនត្រូវបានបញ្ចប់ទាន់ពេលសម្រាប់ការប្រកួតដំបូងនៅថ្ងៃអាទិត្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧបនាយករដ្ឋមន្ត្រីថៃនិយាយថា SAT អាចខ្ចីពីរដ្ឋាភិបាល ប៉ុន្តែគាត់បានជំទាស់នឹងការប្រើប្រាស់ថវិកាកណ្តាលដើម្បី​ទិញ​សិទ្ធិផ្សាយ។ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់បានយល់ព្រមបញ្ចុះថ្លៃបន្តិច ប៉ុន្តែអភិបាល SAT និយាយថា ខ្លួនត្រូវតែបំពេញតាមការសន្យារបស់នាយករដ្ឋមន្ត្រី ដើម្បីចាក់ផ្សាយរាល់ការប្រកួតផ្ទាល់ និងឥតគិតថ្លៃនៅលើទូរទស្សន៍ថៃ។បន្ទាប់មកនាយករដ្ឋមន្ត្រី Prayut Chan-o-cha បានបង្ហាញខ្លួនដើម្បីគាំទ្រកាលពីម្សិលមិញដោយនិយាយថា លោកមិនបានដឹងបន្ទាប់ពីត្រូវបានចោទសួរដោយអ្នកកាសែត។ បន្ទាប់មក លោកបានកត់សម្គាល់ថា ថ្លៃផ្សាយគឺខ្ពស់ពេក ​ហើយថា វាជាកាតព្វកិច្ចរបស់អ្នកចរចាដែលត្រូវទម្លាក់ចុះ។

FIFA បានកំណត់សិទ្ធិផ្សាយទូរទស្សន៍សម្រាប់ប្រទេសថៃចំនួន ១.៦ពាន់លានបាត (ប្រហែល ៤៥លានដុល្លារ) ​ប៉ុន្តែ​SAT បានស្នើសុំឱ្យទាបមកត្រឹម ១.២ពាន់លានបាត (ប្រហែល ៣៣លានដុល្លារ)។ បច្ចុប្បន្ន SAT មានថវិកាត្រឹមតែ​៦០០លានបាត ពីមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍របស់គណៈកម្មការផ្សព្វផ្សាយ និងទូរគមនាគមន៍ជាតិ រួមជាមួយនឹងទឹកប្រាក់ ២០០លានបាតពី SAT និងប្រាក់ ៤០០លានបាតផ្សេងទៀតត្រូវបានក្រុមហ៊ុនឯកជនសន្យាផ្ដល់។ ប៉ុន្តែចំនួននេះនៅមានចំនួនតិចជាង ៤០០លានបាត។

ការប្រកួតបាល់ទាត់ពិភពលោកចាប់ផ្តើមនៅថ្ងៃអាទិត្យ ជាមួយនឹងវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ ខែធ្នូ។ ការប្រកួតដំបូងចាប់ផ្តើមនៅម៉ោង១១យប់រវាងប្រទេសកាតា ម្ចាស់ផ្ទះ ទល់នឹងអេក្វាឌ័រ៕

ប្រភព៖ Bangkokpost.com

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទីutes មុន

កុំឱ្យកកស្ទះចរាចរណ៍ពលរដ្ឋ នាយករដ្ឋមន្ត្រីឱ្យពិនិត្យឡើងវិញការបិទផ្លូវ ពេលក្បួនឆ្លងកាត់

ព័ត៌មានជាតិ២ ម៉ោង មុន

ឃាត់ជនបរទេស២៥៨នាក់នៅខេត្តមណ្ឌលគិរី ពាក់ព័ន្ធទីតាំងអនឡាញខុសច្បាប់

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំនេះ នឹងរៀបចំឡើងវិញក្រោមប្រធានបទ«ញញឹមសាទរសង្ក្រាន្តឆ្នាំថ្មី»

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្លាំងវិស្វកម្ម កំពុងពន្លឿនការស្ថាបនាផ្លូវក្រវាត់ព្រំដែនក្នុងភូមិសាស្រ្តស្រុកអណ្តូងមាស

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្មេងស្រី២៩នាក់ ទទួលបានពានរង្វាន់ពីការ​ប្រកួត​គំនូរ​និង​ស្នាដៃស្ត្រី ក្នុងនោះជ័យលាភីលេខ១ ទទួលបានថវិកា១ពាន់ដុល្លារ

Sokha Hotels

ព័ត៌មានពេញនិយម