Connect with us

កីឡា

ព្រុយ​ណេ យក​កីឡដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ទឹក​ដីសម្រាប់​ប្រកួត AFF Cup 2022 វិញ​

បានផុស

នៅ

ក្រុម​ជម្រើសជាតិ​ព្រុយ​ណេ ដែល​បាន​កៅអី​ឡើងមក​លេង​ពានរង្វាន់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ជា​ផ្លូវការ​កាលពីពេល​ថ្មីៗ តាមរយៈ​ការយក​ឈ្នះ ទី​ម័​រ​ខាងកើត ក្នុង​វគ្គ​ជម្រុះ កំពុងមាន​វិបត្តិ​ខ្វះ​ទីតាំង​ប្រកួត​។

ព្រុយ​ណេ ត្រូវ​ឡើងមក​ពូ​ល A ដែល​ជួប កម្ពុជា​, ថៃ​, ហ្វីលីពីន និង​ឥណ្ឌូនេស៊ី ហើយ​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ចំនួន ២​ប្រកួត​ក្នុង​ពូ​ល​នេះ​។ នេះ​ដោយយោង​ទៅតាម​រូបមន្ត​ថ្មី គឺ​គ្រប់​ក្រុម​ទាំងអស់ ប្រកួត​ក្នុង​ដី ២​ដង និង​ក្រៅ​ដី ២​ដង​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យ៉ាងណាមិញ យោង​តាម​សារព័ត៌មាន​ព្រុយ​ណេ brusports.com បាន​បញ្ជាក់​ថា ជម្រើសជាតិ​ព្រុយ​ណេ បាន​សម្រេច​យក​កីឡដ្ឋាន Stadium Kuala Lumpur ដែលជា​របស់​ប្រទេស​ម៉ាឡេស៊ី ធ្វើជា​ទឹកដី​របស់ខ្លួន​វិញ​។ ចំពោះ​មូលហេតុ​គឺ​ដោយសារ​កីឡដ្ឋាន​ជាតិ​របស់ខ្លួន ‘Hassanal Bolkiah National Stadium’ កំពុងស្ថិត​ក្នុង​ការជួស​ជុល​។

កាល​ពី​ពេល​លេង​វគ្គ​ជម្រុះ​ដែល​ធ្វើ​នៅលើ​ទឹកដី​ព្រុយ​ណេ ទាំងពីរ​ជើង​នោះ ក៏​មិនមែន​លេង​នៅលើ​កីឡដ្ឋាន​ជាតិ​ដែរ គឺ​លេង​នៅលើ​ទីលាន​ហ្វឹកហាត់ Track & Field Sports Complex ដែល​នៅក្បែរ​កីឡដ្ឋាន​ជាតិ​តែម្ដង​។

ព្រុយ​ណេ នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ពេល​ប៉ះ ថៃ នៅ​ប្រកួត​បើកឆាក និង​ប្រកួត​ទី​៣ ពេល​ប៉ះ​ឥណ្ឌូនេស៊ី​។ ជាមួយគ្នា​ផងដែរ ព្រុយ​ណេ នឹងត្រូវ​ជួប​កម្ពុជា នៅ​ប្រកួត​ទី​២ ប៉ុន្តែ​លេង​នៅ​ទឹកដី​កម្ពុជា​។​

​សូម​បញ្ជាក់​ថា ជម្រើសជាតិ​ព្រុយ​ណេ ដែល​បាន​កៅអី​ឡើងមក​លេង​ពានរង្វាន់​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 ជុំ​ផ្ដាច់ព្រ័ត្រ គឺជា​លើកដំបូង​ក្នុង​រយៈពេល ២៦​ឆ្នាំ បន្ទាប់ពី​បាន​យកឈ្នះ ជម្រើសជាតិ​ទី​ម័​រ​ខាងកើត ដោយ​លទ្ធផល​សរុប​ទាំងពីរ​ជើង ៦-២៕

អត្ថបទ ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៦ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៦ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ៨ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម