Connect with us

កីឡា

ហ្វីលីពីន កោះហៅកីឡាករ ៤៥ នាក់ ត្រៀម AFF Cup 2022

បានផុស

នៅ

ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន ដែល​ស្ថិតនៅ​រួម​ពូល​ជាមួយ​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​ជើងឯក​អាស៊ាន AFF Mitsubishi Electric Cup 2022 បាន​កោះហៅ​កីឡាករ ៤៥ នាក់ ដើម្បី​ត្រៀមខ្លួន​សម្រាប់​ពានរង្វាន់​ដដែល​នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ការ​ប្រកាស​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​ហ្វីលីពីន កីឡាករ​ទាំង ៤៥ នាក់​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​ប្រមូលផ្ដុំ​ហ្វឹកហាត់​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា ខាងមុខនេះ​តទៅ ដើម្បី​ធ្វើការ​ជម្រុះ​មក​នៅ​ត្រឹម ២៣ នាក់។

ចំពោះ​កីឡាករ​ដែល​ត្រូវបាន​កោះហៅ ភាគច្រើន​លេង​នៅ​ក្នុង​ស្រុក ប៉ុន្តែ​មួយ​ចំនួន​ធំ​ដែល​លេង​នៅ​ក្រៅ​ប្រទេស គឺ​លេង​នៅ​លីគ​កំពូល​ថៃ (Thai League 1) ពោលគឺ​ដល់​ទៅ ៥ នាក់ ក្រៅពីនេះ​មាន​លេង​នៅ​លី​គ​ដេ​ណឺ​ម៉ាក (​លីគ​ទី ៤) ម្នាក់​, លីគ​កំពូល​កាណាដា ម្នាក់​, លីគ​កំពូល​ម៉ាឡេស៊ី ២ នាក់ និង​លីគ​ទី ២ ជប៉ុន​ម្នាក់។

ហ្វីលីពីន ក៏បាន​ណាត់​ប្រទេស​ចំនួន ២ ដើម្បី​ប្រកួត​មិត្តភាព​ខែ​ធ្នូ ពោល​គឺ​គេ​នឹង​ជួប​ប្រកួត​ជាមួយ ឆាយ​នី​ស​តៃ​ប៊ិ និង​វៀតណាម ដោយ​ធ្វើឡើង​នៅ​ដើមខែ​ធ្នូ ពោល​គឺ​ជួប ឆាយ​នី​ស​តៃ​ប៊ិ នៅ​ថ្ងៃ​ទី ០៨ បន្ទាប់​មក​ជួប វៀតណាម នៅ​ថ្ងៃ​ទី ១៤ ខែ​ធ្នូ។

ហ្វីលីពីន គឺជា​ក្រុម​រួម​ពូល A ដែល​មាន​កម្ពុជា​, ថៃ​, ឥណ្ឌូណេស៊ី និង​ព្រុយណេ។ គេ​នឹង​ជួប កម្ពុជា នៅ​ប្រកួត​បើកឆាក ត្រូវ​នឹង​ថ្ងៃ​ទី ២០ ខែ​ធ្នូ ឆ្នាំ ២០២២ លើ​ទឹកដី​កម្ពុជា៕

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១០ នាទីutes មុន

ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់ កប់​ក្រោម​ដើម​ត្នោត ក្នុង​ដី​វាលស្រែ

ព័ត៌មានជាតិ២៩ នាទីutes មុន

អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ នឹង​ចាត់​វិធានការ​រដ្ឋបាល​ បើ​ម្ចាស់​អាជីវកម្ម​ដាយ​ត្រី​ខុសច្បាប់​មិនរុះ​រើ​ និងសហការ

ព័ត៌មានជាតិ២ ម៉ោង មុន

ស្អែក ក្រសួងយុត្តិធម៌ នឹងចាប់ផ្ដើមបូកសរុបលទ្ធផលការងារវិស័យយុត្តិធម៌ឆ្នាំចាស់ និងដាក់ទិសដៅការងារឆ្នាំថ្មី

កីឡា២ ម៉ោង មុន

Kaka ថា ខ្លួន​ឈ្នះ​ World Cup គ្មាន​អ្វី​អស្ចារ្យ ដូច CR7 ជាកីឡាករល្អបំផុតឡើយ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រធាន​មន្ទីរកិច្ចការនារី​ខេត្តកោះកុង ប្ដេជ្ញា​ពង្រឹង​ការ​បណ្តុះ​បណ្តាលប្រព័ន្ធបច្ចេកវិទ្យាដល់ស្រ្តី និង​កុមារី ដើម្បី​ចូល​រួម​អភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ 

សន្តិសុខសង្គម២២ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

Sokha Hotels

ព័ត៌មានពេញនិយម