កីឡា
មកស្គាល់សមត្ថភាពរបស់ Kaori ដែលប្តេជ្ញាឃ្លេ ខាន់ ចេសា ឲ្យចុះចាញ់ថ្ងៃនេះ
កីឡាការិនីជឺជីតស៊ូអាមេរិក Kaori Hernandez នឹងប្រកួតជាមួយកីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា យប់ថ្ងៃសុក្រ ទី១៨ ខែវិច្ឆិកា នេះហើយក្នុងព្រឹត្តិការណ៍ IBJJF Absolute Grand Prix ដែលជាកម្មវិធីប្រកួតមិត្តភាពអន្តរជាតិនៅសហរដ្ឋអាមេរិក។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/PAN.png)
និយាយដោយសង្ខេបអំពីកីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា គឺជាម្ចាស់មេដាយមាសជឺជីតស៊ូពិភពលោក ម្ចាស់ខ្សែក្រវាត់ខ្មៅជឺជីតស៊ូពិភពលោក PAN ម្ចាស់មេដាយមាសទ្វីបអាស៊ី និងមេដាយមាសស៊ីហ្គេម ព្រមទាំងមានចំណាត់ថ្នាក់លេខ៣លើពិភពលោកប្រភេទទម្ងន់របស់នាង។
ចំណែកកីឡាការិនីអាមេរិក Kaori Hernandez អ្នកគាំទ្រមិនទាន់ស្គាល់ច្បាស់ឡើយ ប៉ុន្តែបើប្រៀបធៀបជាមួយ ខាន់ ចេសា គឺទាំងសមត្ថភាព និងសមិទ្ធផលមិនលើកីឡាការិនីកម្ពុជាទេ។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/khan-jessa-vs-Kaori-Hernandez.jpg1_-1-1024x610.png)
Kaori បានចាប់ផ្តើមហ្វឹកហាត់កីឡាជឺជីតស៊ូតាំងពីអាយុ១១ឆ្នាំ ហើយបច្ចុប្បន្នអាយុ២៣ឆ្នាំ។ នាងមានក្លឹបបង្ហាត់កីឡាជឺជីតស៊ូផ្ទាល់ខ្លួនមួយកន្លែង។ កាលពីយុវតី កីឡាការិនីអាមេរិករូបនេះបានឈ្នះខ្សែក្រវាត់ពណ៌ស្វាយ និងជាម្ចាស់ខ្សែក្រវាត់ពណ៌បៃតងពិភពលោក៥ដង។ នេះបើយោងតាមបទសម្ភាសរបស់ throughtheeyesofan កាលពីឆ្នាំ២០១៧។
នៅពេលពេញវ័យ Kaori Hernandez ទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ) នៃខ្សែក្រវាត់ខ្មៅពិភពលោក PAN កាលពីដើមឆ្នាំនេះ ប្រៀបធៀបនឹង ខាន់ ចេសា ជាម្ចាស់មេដាយមាស។
![](https://www.kampucheathmey.com/wp-content/uploads/2022/11/jessa-khan-vs-koari-1024x299.png)
សម្រាប់មួយរយៈពេលចុងក្រោយនេះ Kaori មិនសូវបានចេញប្រកួតទេ។ ជំនាញដែលចូលចិត្តបំផុតគឺក្បាច់ឃ្លេដៃគូឲ្យចុះចាញ់។
Kaori Hernandez បាននិយាយពីការប្រកួតថ្ងៃនេះថា ៖«ខ្ញុំដឹងថា ចេសា ជាកីឡាការិនីដ៏ល្អម្នាក់។ នាងអាចប្រកួតបានល្អពេញទឹក។ ខ្ញុំមិនមែនទន្ទឹងរង់ចាំការប្រកួតជាមួយ ចេសា ទេ តែខ្ញុំទន្ទឹងរង់ចាំបង្ហាញសមត្ថភាពរបស់ខ្ញុំ។ ខ្ញុំសម្លឹងឆ្ពោះទៅរកការឃ្លេដៃគូឲ្យចុះចាញ់។ ខ្ញុំជឿលើជំនាញរបស់ខ្ញុំ»។
កីឡាការិនីកម្ពុជា និងកីឡាការិនីអាមេរិកទាំងពីរនេះធ្លាប់ជួបគ្នាច្រើនលើកមកហើយ ប៉ុន្តែចាប់តាំងពីឆ្នាំ២០១៩ដែលជាពេលវេលាអ្នកទាំងពីរធំពេញវ័យគឺមិនធ្លាប់បានប្រកួតគ្នាទេ។ ដូច្នេះច្បាស់ណាស់ទាំងសមត្ថភាព បច្ចេកទេស និងកម្លាំងកាយមានការប្រែប្រួលខុសពីមុនច្រើន៕
![](https://www.kampucheathmey.com/wp-content/uploads/2022/11/khan-jessa-vs-Kaori-Hernandez.jpg2_-1-1024x578.png)
អត្ថបទ៖ វីរបុត្រ
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់