Connect with us

កីឡា

ស្រាបៀរ អាចនឹងត្រូវហាមឃាត់មិនឲ្យលក់ក្នុងកីឡដ្ឋាន World Cup ទាំង ៨ ជាថ្មី

បានផុស

នៅ

នៅ​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ រហូត​ដល់​ការ​ប្រកួត​បាល់ទាត់​ពិភពលោក (FIFA World Cup 2022) ចាប់ផ្ដើម ម្ចាស់ផ្ទះ​កាតា ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ដាក់​សម្ពាធ​ឲ្យ FIFA បញ្ឈប់​ការ​លក់​ស្រា​បៀរ​នៅ​កីឡដ្ឋាន​ចំនួន ៨ ក្នុង​ការ​ប្រកួត​ដែល​នឹង​ក្លាយ​ជា​ការ​វិល​ត្រលប់​មក​ហាមឃាត់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​លក់​គ្រឿង​ស្រវឹង ត្រូវបាន​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ក្នុង​ប្រទេស​កាតា ប៉ុន្តែ​វា​នឹង​មាន​នៅ​ក្នុង​តំបន់​ខាង​ក្រៅ​កន្លែង​ប្រកួត និង​តំបន់​អ្នកគាំទ្រ ក៏ដូចជា​នៅ​ក្នុង​សណ្ឋាគារ​ផង​ដែរ តែ​ពេល​ប្រកួត​ប៉ុណ្ណោះ។

Budweiser គឺជា​អ្នក​ឧបត្ថម្ភ​ធំ​ជាង​គេ​មួយ​របស់ FIFA ប៉ុន្តែ​ត្រូវ​បាន​ប្រាប់​កាលពី​ថ្ងៃ​សៅរ៍ ឲ្យ​ផ្លាស់ប្ដូរ​ទីតាំង​តូប​លក់​ផលិតផល​របស់​ខ្លួន​នៅ​កីឡដ្ឋាន​ទៅកាន់​ទីតាំង​មិនសូវ​លេចធ្លោ។

កាសែត The Times រាយការណ៍​ថា Qatar 2022 ឥឡូវនេះ​ចង់​រឹតត្បិត​បន្ថែម​ទៀត ហើយ​ថា ការ​ពិភាក្សា​កំពុង​បន្ត​រវាង FIFA និង Budweiser។ ការ​សម្រេច​ចិត្ត​ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ថ្ងៃ​សុក្រ ប៉ុន្តែ​គេ​ជឿ​ថា ស្រា​បៀរ អាច​ត្រូវ​បាន​ហាមឃាត់​ពី​គ្រប់​កីឡដ្ឋាន។

Budweiser នៅតែ​ជា​ដៃគូ​ដ៏​សំខាន់​មួយ​របស់ FIFA ហើយ​ប្រសិនបើ​វា​ត្រូវ​បាន​បដិសេធ​នូវ​ឱកាស​លក់​ស្រា​បៀរ ឬ​មាន​ភាព​មើល​ឃើញ​ណាមួយ​នៅ​ក្នុង​ការប្រកួត World Cup នោះ ស្ថាប័ន​គ្រប់គ្រង​បាល់ទាត់ នឹង​បំពាន​លើ​កិច្ចសន្យា​រាប់​លាន​ដុល្លារ។

FIFA និង​ម្ចាស់ Budweiser, AB InBev ត្រូវ​បាន​គេ​ទាក់ទង​ដើម្បី​ធ្វើការ​អត្ថាធិប្បាយ។

ជា​ការ​ឆ្លើយតប​ទៅ​នឹង​សំណើ​សុំ​រុះរើ​កន្លែង​លក់​របស់​ខ្លួន AB InBev បាន​ប្រាប់ Sky News ថា “AB InBev ត្រូវ​បាន​ជូនដំណឹង​នៅ​ថ្ងៃ​ទី ១២ ខែ​វិច្ឆិកា ហើយ​កំពុង​ធ្វើការ​ជាមួយ FIFA ដើម្បី​ផ្លាស់ប្ដូរ​ទីតាំង​ហាង​ទៅ​ទីតាំង​តាម​ការណែនាំ។ យើង​កំពុង​ធ្វើការ​ជាមួយ FIFA ដើម្បី​នាំ​យក​បទ​ពិសោធ​ដ៏​ល្អ​បំផុត​ទៅ​កាន់​អ្នកគាំទ្រ។ ការ​ផ្តោត​អារម្មណ៍​របស់​យើង គឺ​លើ​ការ​ផ្តល់​នូវ​បទពិសោធន៍​អ្នកប្រើប្រាស់​ល្អ​បំផុត​ដែល​អាច​ធ្វើ​ទៅ​បាន​ក្រោម​កាលៈទេសៈ​ថ្មី។

ប្រសិនបើ​ការ​ហាមប្រាម​ស្រា​បៀរ​នៅតែ​បន្ត កន្លែង​តែមួយគត់​ដែល​អ្នកគាំទ្រ​អាច​ផឹក​ស្រា​បាន គឺ​នៅ​សួន​អ្នកគាំទ្រ​ដែល​បាន​កំណត់ ដែល Budweiser បាន​បង្ហាញ​រួចហើយ​ថា ភេសជ្ជៈ ៥០០ml នឹង​ធ្វើ​ឲ្យ​អ្នកគាំទ្រ​ត្រូវ​ចំណាយ​ក្នុង​តម្លៃ £១១.៦០ ($១៣.៨១) ក្នុង​មួយ​កែវ៕

ប្រភព ៖ theguardian.com

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៤ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម