កីឡា
កីឡាករមានឥទ្ធិពល១០រូប បង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ World Cup
នៅថ្ងៃអាទិត្យទី២០ខែវិច្ឆិកានេះ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ពិភពលោកឆ្នាំ២០២២ បានចាប់ផ្តើមជាផ្លូវការហើយ ដោយនៅរាត្រីម៉ោង២៣:០០ ក្រុមម្ចាស់ផ្ទះ កាតា ត្រូវប៉ះជាមួយ អេក្វាឌ័រ ក្នុងពូល A។

ឆ្នាំ២០២២ មានកីឡាករចំនួន៨៣២នាក់ មកចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍ដ៏ធំមួយនេះ។
ថ្ងៃនេះ កម្ពុជាថ្មី សូមនាំអារម្មណ៍លោកអ្នក ទៅស្គាល់កីឡាករបាល់ទាត់មានឥទ្ធិពលទាំង១០រូប ដែលបង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ World Cup៖
១. Bukayo Saka

ខ្សែបម្រើស្លាបដើមកំណើតនីហ្សេរីយ៉ា Bukayo Ayoyinka Saka នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងការប្រកួតឲ្យក្រុមតោកំណាចអង់គ្លេស។ កីឡាករវ័យ២១ឆ្នាំរូបនេះ គឺជាគ្រាប់ពេជ្ររបស់លោក Arteta នៅក្លិបកាំភ្លើងធំ Arsenal ខណៈពួកគេសម្លឹងទៅរកការឈ្នះជើងឯកក្របខណ្ឌអង់គ្លេស Premier League នៅរដូវកាលនេះ។
២. Vinicius Junior

ខ្សែបម្រើស្លាបរបស់ក្លិបអធិរាជស Real Madrid កីឡាករ Vinícius Júnior ក៏ជាតារាម្នាក់ទៀតដែលនឹងបង្ហាញខ្លួនក្នុងការប្រកួត World Cup ជាលើកដំបូងឲ្យក្រុមសាំបា ប្រេស៊ីលផងដែរ។ Vinícius បានឈ្នះពានរង្វាន់ Champions League ជាមួយ Real Madrid កាលពីរដូវកាលមុន ដោយជាអ្នកស៊ុតបញ្ចូលទីគ្រាប់ជ័យជម្នះនៅវគ្គផ្តាច់ព្រ័ត្រ។
៣. Antony

កីឡាកររបស់ក្លិបបិសាចក្រហម Manchester United រូបនេះ បានស្រក់ទឹកភ្នែកបន្ទាប់ពី ប្រេស៊ីលប្រកាសថា គាត់ជាប់ជម្រើសជាតិ។ កីឡាករវ័យ ២២ ឆ្នាំរូបនេះ បានដណ្តើមតំណែងរបស់ខ្សែប្រយុទ្ធក្លិបហង្សក្រហម Liverpool កីឡាករ Roberto Firmino។
៤. Kai Havertz

អតីតកីឡាករក្លិបតោក្រហម Bayer Leverkusen កីឡាករ Kai Havertz បច្ចុប្បន្នកំពុងបង្ហាញទម្រង់លេងដ៏ល្អនៅក្លិបតោខៀវ Chelsea ហើយនឹងក្លាយជាអនុប្រធានក្រុម ក្នុងព្រឹត្តិការណ៍ World Cup ជាលើកដំបូងរបស់គាត់ជាមួយឥន្ទ្រីដែកអាល្លឺម៉ង់។
៥. Phil Foden

កីឡាករពាក់អាវលេខ៤៧របស់ក្លិបមេឃខៀវ Manchester City រូបនេះ នឹងបង្ហាញខ្លួនជាមួយក្រុមតោកំណាច អង់គ្លេស។
៦. Alphonso Davies

ខ្សែការពារឆ្វេង Alphonso Davies របស់ក្លិបយក្ស Bayern Munich រូបនេះនឹងតំណាងឲ្យជម្រើសជាតិកាណាដា ដែលមិនបានចូលរួមព្រឹត្តិការណ៍ World Cup ចាប់តាំងពីឆ្នាំ១៩៨៦មក។
៧. Jude Bellingham

កីឡាករសញ្ជាតិអង់គ្លេស Jude Bellingham បានក្លាយជាខ្សែបម្រើកណ្តាលដ៏សំខាន់សម្រាប់ក្លិបសមុទ្រលឿង Dortmund ហើយកំពុងត្រូវបានក្លិបធំៗជាច្រើននៅទូទាំងទ្វីបអឺរ៉ុប ចាប់អារម្មណ៍ រួមមាន Liverpool, Manchester City, Juventus និង Real Madrid។
៨. Ansu Fati

ក្លិបអ្នកមានបុណ្យ Barcelona បានបង្កើតកីឡាករមានទេពកោសល្យកំពូលៗជាច្រើន ដោយក្នុងចំណោមនោះក៏មាន Ansu Fati ផងដែរ។ កីឡាករវ័យ ២០ ឆ្នាំរូបនេះមានដើមកំណើត ហ្គីណេប៊ីហ្សូ ប៉ុន្តែបានជ្រើសរើសលេងឲ្យក្រុមគោជល់អេស្ប៉ាញ ដែលបង្វឹកដោយលោក Luis Enrique។
៩. Christian Pulisic

ប្រធានក្រុមជម្រើសជាតិអាមេរិក Christian Pulisic ក៏នឹងបង្ហាញខ្លួនជាលើកដំបូងក្នុងព្រឹត្តិការណ៍នេះផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក មិនបានទៅលេងនៅ រុស្ស៊ី កាលពីឆ្នាំ២០១៨។
១០. Julian Alvarez

ខ្សែប្រយុទ្ធតុងហ្គោ អាហ្សង់ទីន Julian Alvarez ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិ បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អជាមួយក្លិបមេឃខៀវ Manchester City៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vanguard
ចុចអាន៖ ក្លិបបាល់ទាត់មួយណា មានកីឡាករទៅលេង World Cup ច្រើនជាងគេ?

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម២៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១៧ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា