កីឡា
តោះ! មកដឹងសមាសភាពក្រុមប្រកួតកីឡាពេញនិយម«បាល់ទាត់»នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣
នៅសល់តែ ១ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការជាតិលើកទី១ ឆ្នាំ២០២២ នឹងចាប់ផ្ដើមដោយមានកីឡាចំនួន ៣៨ប្រភេទកីឡាសម្រាប់កីឡាទូទៅ និង៧ប្រភេទកីឡា សម្រាប់កីឡាជនពិការ ដែលនឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែវិច្ឆិកា តទៅ។

អ្វីដែលចាប់អារម្មណ៍ កីឡាដែលមានប្រជាប្រិយភាពជាងគេ«បាល់ទាត់»ក៏មានដាក់ឱ្យប្រកួតផងដែរ បើទោះបីជាត្រូវបានគេមើលឃើញថា ក្រុមដែលចូលរួម គឺជាក្រុមពាក់កណ្ដាលអាជីពក៏ដោយ ប៉ុន្តែពោរពេញទៅដោយកីឡាករ-កីឡាការិនី ដែលមានទេពកោសល្យ និងជាយុវជន-យុវនារី បន្តវេន។
ប្រភេទកីឡាបាល់ទាត់ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ មានបែងចែកចេញជាពីរ គឺបាល់ទាត់បុរស និងបាល់ទាត់នារី។ បាល់ទាត់បុរស មានក្រុមចំនួន ១១ ចូលរួម៖
ពូល A មាន ៤ក្រុម៖ ក្រសួងការពារជាតិ, ត្បូងឃ្មុំ, កំពង់ឆ្នាំង និង រាជធានីភ្នំពេញ
ពូល B មាន ៤ក្រុម៖ តាកែវ, កោះកុង, កំពត និង ឧត្តរមានជ័យ
ពូល C មាន ៣ក្រុម៖ បន្ទាយមានជ័យ, ក្រសួងមហាផ្ទៃ និង ព្រៃវែង
បាល់ទាត់នារី មានក្រុមចំនួន ១១ចូលរួមផងដែរ៖
ពូល A មាន ៤ក្រុម៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង និង កំពង់ធំ
ពូល B មាន ៤ក្រុម៖ ស្វាយរៀង, កំពង់ឆ្នាំង, កណ្ដាល និង ត្បូងឃ្មុំ
ពូល C មាន ៤ក្រុម៖ បន្ទាយមានជ័យ, សៀមរាប និង កំពង់ចាម

រូបមន្តប្រកួត គឺវិលជុំសន្សំពិន្ទុក្នុងពូល ហើយក្រុមលេខ១ ប្រចាំពូលទាំង ៣ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បូកនឹងក្រុមលេខពីរល្អ ចំនួន ១ក្រុម។ ចំពោះទីលានប្រកួត គឺមានកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់), វិទ្យាល័យបឹងកេងកង, វិទ្យាល័យបឹងត្របែក, វិទ្យាល័យច្បារអំពៅ និង វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ក្រុមនារីប្រកួតនៅម៉ោង ៨ព្រឹក ខណៈក្រុមបុរសប្រកួតនៅម៉ោង ៣:៣០នាទីរសៀល។
សូមរំលឹកថា កាលពីព្រឹត្តិការណ៍កីឡាជាតិលើកទី២ ជើងឯកបុរស គឺបានទៅ ខេត្តស្វាយរៀង, លេខ២ ខេត្តបន្ទាយមានជ័យ និងលេខ៣ ខេត្តកំពង់ឆ្នាំង។ ដោយឡែកជើងឯកនារី គឺបានទៅ ខេត្តបាត់ដំបង, លេខ២ ខេត្តកំពង់ស្ពឺ និងលេខ៣ ខេត្តស្វាយរៀង៕
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១៣ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៧ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?