កីឡា
កីឡាករ ទៀង ទីនី ទំនងបន្តការងារជាមួយព្រះខ័នរាជស្វាយរៀង ក្រោយប្រកាសចូលនិវត្តន៍
កីឡាករ ទៀង ទីនី ដែលជាខ្សែការពាររឹងមាំមួយរូបរបស់ក្រុមព្រះខ័នរាជស្វាយរៀង និងជាអតីតសមាជិកក្នុងក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តប្រកាសចូលនិវត្តន៍ពីអាជីពកីឡាករបាល់ទាត់ហើយ នៅសប្ដាហ៍ដំបូងនៃឆ្នាំ២០២១ នេះក្នុងវ័យ៣៨ឆ្នាំ ខណៈរូបគេធ្លាប់បានចាយពេល១៤ឆ្នាំក្នុងសង្គ្រាមលើវាលស្មៅ។

កីឡាករដែលមានស្រុកកំណើតមកពីខេត្តសៀមរាប រូបនេះបានលើកឡើងថា៖«ខ្ញុំសម្រេចចិត្តព្យួរស្បែកជើងហើយ តែខ្ញុំប្រហែលនឹងបន្តនៅជាមួយក្លឹបទៀត ដោយសុំលាក់សិនពីការងារបន្ទាប់»។ ទៀង ទីនី បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅដើមរដូវកាលឆ្នាំ២០២០ កន្លងទៅ ខណៈរូបគេក៏បានជួយក្រុមទាំងក្នុងវគ្គជម្រុះពានរង្វាន់ AFC Cup 2020 ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងពានរង្វាន់លីគកំពូលកម្ពុជា ផងដែរ។
ជុំវិញការចាកចេញរបស់កីឡាករ ទៀង ទីនី លោក Conor Nestor គ្រូបង្វឹករបស់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានលើកឡើងផងដែរថា៖«ខ្ញុំប្រកបអាជីពជាគ្រូបង្វឹកបាល់ទាត់១៩ឆ្នាំមកហើយ វាស្ទើរតែពាក់កណ្តាលជីវិត ប៉ុន្តែមានតែ ទៀង ទីនី ម្នាក់ប៉ុណ្ណោះដែលខ្ញុំបានជួបទាំងជាកីឡាករល្និងជាមនុស្សល្អ។ ជាកិត្តិយសខ្លាំងណាស់ ដែលខ្ញុំបានធ្វើជាគ្រូបង្វឹករបស់គាត់ ហើយទ្វារបស់ព្រះខ័នរាជស្វាយរៀង ត្រៀមស្វាគមន៍ ទីនី គ្រប់ពេល។ ដោយក្តីគោរព ស្រលាញ់ និងជូនពរ ទីនី និងក្រុមគ្រួសារ ជួបតែសំណាងល្អនៅថ្ងៃខាងមុខ»។
១៤ឆ្នាំមកនេះ ទៀង ទីនី បានប្រកបអាជីពជាមួយក្លឹប៦ ផ្សេងគ្នា ដោយដំបូងឡើយរូបគេបានចូលរួមជាមួយក្រុមខេមរាកីឡា នៅឆ្នាំ២០០៦ ដល់២០០៧ ហើយពីឆ្នាំ២០០៧ ដល់២០០៨ បានផ្លាស់ទៅចូលរួមជាមួយក្រុមណាហ្គាខប (ណាហ្គាវើល) បច្ចុប្បន្ន ចាប់ពីឆ្នាំ២០០៨ ដល់២០១២ បានផ្ទេរទៅចូលរួមជាមួយភ្នំពេញក្រោន។ លុះដល់ឆ្នាំ២០១២ ដល់២០១៦ រូបគេបានចូលរួមជាមួយក្រុមណាហ្គាវើល ឡើងវិញ និងឆ្នាំ២០១៦ ដល់២០១៧ ចេញទៅចូលរួមក្រុមអង្គរថាយហ្គឺរ និងនៅឆ្នាំ២០១៧ ដល់២០១៩ បានបន្តទៅកាន់វិសាខា មុនចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នៅឆ្នាំ២០២០។

ងាកមកក្រុមជម្រើសជាតិ វិញ ទៀង ទីនី បានជាប់ក្នុងបញ្ជីក្រុមជម្រើសជាតិឈុតធំ និងក្រុមជម្រើសជាតិក្រោមអាយុ២៣ឆ្នាំតាំងពីឆ្នាំ២០០៦ ដល់ឆ្នាំ២០២០ ផងដែរ ដោយបង្ហាញខ្លួនបាន៣៧លើក។
កាលចូលរួមជាមួយក្រុមភ្នំពេញក្រោន ទៀង ទីនី ធ្លាប់ជួយក្រុមឈ្នះជើងឯកពានរង្វាន់លីគកម្ពុជា នៅឆ្នាំ២០១០ និង២០១១ ហើយឈ្នះជើងឯកពានរង្វាន់សម្តេចតេជោ នៅឆ្នាំ២០០៩ ទៀងផង។ នៅឆ្នាំ២០១១ រូបគេក៏ជាផ្នែកមួយជួយឲ្យភ្នំពេញក្រោន ឈ្នះជើងឯករងពានរង្វាន់ 2011 AFC President’s Cup ផងដែរ។ ពេលលេងនៅណាហ្គាវើល ទីនី បានជួយក្រុមឈ្នះជើងឯកពានរង្វាន់លីគកំពូលកម្ពុជា ឆ្នាំ២០០៧ និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នៅឆ្នាំ២០១៣ ផងដែរ៕
អត្ថបទ៖ ម៉េង ហួរ
សូមចុចអាន៖ កម្ពុជាបង្កើតសហព័ន្ធឃីកបុកសីង ចំពេលឃីកបុកសីងសម្បូរទីផ្សារអន្តរជាតិ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ