កីឡា
ដល់ថ្ងៃប្រកួត World Cup ស្រាប់តែប្រធាន FIFA ក្តៅស្លឹកត្រចៀក ស្តីឲ្យលោកខាងលិចចាស់ដៃ
ប៉ុន្មានម៉ោងមុនការប្រកួតបាល់ទាត់ពិភពលោក ចាប់ផ្តើមនៅប្រទេសកាតា ប្រធាន FIFA លោក Gianni Infantino បានចោទប្រកាន់ប្រទេសលោកខាងលិចថា “ពុតត្បុត” ដោយនិយាយថា ពួកគេមិនមានតួនាទីផ្តល់មេរៀនសីលធម៌ដល់ប្រទេសផ្សេងទៀត។

នៅក្នុងសន្និសីទសារព័ត៌មានដ៏ក្ដៅគគុកមួយ ក្នុងរាជធានីរបស់ប្រទេស កាតា មុនការប្រកួត បុរសសញ្ជាតិស្វីសដើមកំណើតអ៊ីតាលីរូបនេះបាននិយាយថា អឺរ៉ុបគួរតែដោះស្រាយបញ្ហាឧក្រិដ្ឋកម្មអតីតកាលរបស់ខ្លួនសិន មុនពេលចង្អុលទៅកាតា។
លោក Infantino បានប្រាប់អ្នកយកព័ត៌មានរាប់រយនាក់កាលពីថ្ងៃសៅរ៍ទី១៩ខែវិច្ឆិកាថា “ខ្ញុំក៏ជាជនជាតិអឺរ៉ុបដែរ។ សម្រាប់អ្វីដែលអឺរ៉ុបបានធ្វើនៅជុំវិញពិភពលោកក្នុងរយៈពេល ៣០០០ ឆ្នាំចុងក្រោយនេះ យើងគួរតែសុំទោសសម្រាប់រយៈពេល ៣០០០ឆ្នាំខាងមុខ មុនពេលចាប់ផ្តើមផ្តល់មេរៀនសីលធម៌ដល់មនុស្ស”។

ប្រទេសកាតា ដែលទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះការប្រកួតបាល់ទាត់ពិភពលោកកាលពីឆ្នាំ២០១០ បានទទួលរងការរិះគន់យ៉ាងចាស់ដៃ ចំពោះការប្រព្រឹត្តដាក់ពលករចំណាកស្រុក និងកំណត់ត្រាសិទ្ធិមនុស្សរបស់ខ្លួន។
លោក Infantino និយាយថា “ប្រទេសមជ្ឈិមបូព៌ា មានភាពរីកចម្រើនក្នុងការធ្វើឲ្យប្រសើរឡើងនូវសិទ្ធិរបស់ពលករចំណាកស្រុក។ ខ្ញុំបានមកទីនេះកាលពីប្រាំមួយឆ្នាំមុន ហើយបាននិយាយអំពីបញ្ហារបស់ពលករចំណាកស្រុកដោយផ្ទាល់ នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់ខ្ញុំ”។

លោកបន្តថា “តើមានក្រុមហ៊ុនធុរកិច្ចនៅអឺរ៉ុប ឬលោកខាងលិចប៉ុន្មាន ដែលរកប្រាក់បានរាប់លានពីកាតា និងបណ្តាប្រទេសក្នុងតំបន់។ តើពួកគេប៉ុន្មាននាក់បានដោះស្រាយបញ្ហាសិទ្ធិពលករចំណាកស្រុកជាមួយអាជ្ញាធរ? ខ្ញុំមានចម្លើយសម្រាប់អ្នក គ្មានទេ! មេរៀនសីលធម៌ម្ខាង គឺគ្រាន់តែជាការលាក់ពុតប៉ុណ្ណោះ”។
គួរបញ្ជាក់ថា សន្និសីទសារព័ត៌មានរបស់លោក Infantino ធ្វើឡើងមួយថ្ងៃ បន្ទាប់ពី FIFA និងប្រទេសកាតាបានប្រកាសថា ការលក់ស្រាបៀរនឹងត្រូវហាមឃាត់នៅកីឡដ្ឋានទាំងប្រាំបី។ FIFA និយាយថា ការសម្រេចចិត្តនេះនឹងធានាថា កីឡដ្ឋាននិងតំបន់ជុំវិញផ្តល់នូវបទពិសោធន៍រីករាយ ការគោរព និងភាពស្រស់ស្រាយសម្រាប់អ្នកគាំទ្រទាំងអស់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ កីឡាករមានឥទ្ធិពល១០រូប បង្ហាញខ្លួនលើកដំបូង ក្នុងព្រឹត្តិការណ៍ World Cup

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ