កីឡា
ដឹងទេ បុគ្គល ២ រូប បង្ហាញវត្តមានក្នុងពិធីបើក World Cup យប់មិញ ជានរណា?
ភាពភ្ញាក់ផ្អើលនៃពិធីបើកព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅប្រទេសកាតាកាលពីយប់មិញនេះ គឺជាការបង្ហាញខ្លួនរបស់តារាភាពយន្តអាមេរិក និងបុរសសញ្ជាតិកាតាម្នាក់ដែលមានពិការភាព។

បុរសវ័យ៨៥ឆ្នាំសក់ ស គឺជាតារាសម្តែងឈ្មោះ Morgan Freeman ចំណែកឯបុរសមានពិការភាពគឺជាអ្នកជំនួញកាតាឈ្មោះ Ghanim Al Muftah។
ក្នុងពិធីបើក លោក Freeman បានសម្តែងក្នុងឈុតឆាកដែលមានចំណងជើងថា “The Calling” ហើយបានប្រាប់អ្នកទស្សនាថា “យើងទាំងអស់គ្នាមកទីនេះក្នុងកុលសម្ព័ន្ធដ៏ធំមួយ”។

ចំណែក Al Muftah វិញ ក្រៅពីជាអ្នកជំនួញ គាត់ក៏ជា YouTuber ផងដែរ។
Al Muftah ត្រូវបានគេស្គាល់ដោយសារតែសុន្ទរកថាលើកទឹកចិត្តរបស់គាត់ និងវត្តមានក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម។ គាត់បានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ TEDxQatarUniversity កាលពីឆ្នាំ២០១៨ នៅវ័យ១៦ឆ្នាំ ដើម្បីនិយាយអំពីស្ថានភាពរបស់គាត់ គឺរោគសញ្ញានៃបញ្ហាសរសៃប្រសាទឆ្អឹងខ្នង ដែលធ្វើឲ្យផ្នែកខាងក្រោមនៃរាងកាយរបស់គាត់ មិនអាចវិវត្តបាន។

លោក Al Muftah ត្រូវបានជ្រើសរើសជាឯកអគ្គរាជទូតផ្លូវការរបស់ FIFA World Cup នៅឆ្នាំនេះ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ និស្សិតផ្នែកនយោបាយនៃសាកលវិទ្យាល័យ Loughborough រូបនេះបាននិយាយថា “ក្នុងនាមជាឯកអគ្គរាជទូត FIFA World Cup ខ្ញុំចង់ផ្ញើសារនៃក្តីសង្ឃឹម ការរួមបញ្ចូល សន្តិភាព និងការរួបរួមសម្រាប់មនុស្សជាតិ”។
លោក Al Muftah គឺជាសប្បុរសជន ដោយបានបង្កើតសមាគម Ghanim ដែលមានជំនួយពីគ្រួសាររបស់គាត់ផ្ទាល់។ សមាគមនេះ បានបរិច្ចាគរទេះជនពិការដល់ប្រជាពលរដ្ឋដែលខ្វះខាត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Marca, Daily Mail
ចុចអាន៖ កីឡាករ១០រូប អ្នកប្រហែលជាលែងបានឃើញទៀតហើយ ក្នុងព្រឹត្តិការណ៍ World Cup លើកក្រោយ

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត