Connect with us

កីឡា

Ronaldo បង្ហាញចេតនាចង់ត្រលប់ទៅ Real Madrid រយៈពេល ៦ ខែ ជំនួស Benzema កំពុងរបួស

បានផុស

នៅ

Cristiano Ronaldo ត្រូវ​បាន​គេ​រាយការណ៍​ថា ចង់​បញ្ចប់​សុបិន​អាក្រក់​របស់​ខ្លួន​នៅ Manchester United ហើយ​ត្រលប់​ទៅ Real Madrid វិញ​យ៉ាង​អស្ចារ្យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ​វ័យ ៣៧ ឆ្នាំ បាន​ចោទប្រកាន់ ក្លិប​បិសាច​ក្រហម ថា បាន​ក្បត់​នឹង​ខ្លួន នៅ​ក្នុង​បទសម្ភាសន៍​ជាមួយ លោក Piers Morgan កាលពី​សប្ដាហ៍​មុន។ ហើយ​ចំ​ពេល​មាន នៃ​ការ​សម្ភាសន៍​នោះ Ronaldo ឥឡូវ​បាន​បង្ហាញ​ចេតនា​ចង់​ទៅ​ក្លិប​យក្ស​អេ​ស្ប៉ា​ញ ក្នុង​កិច្ចសន្យា​រយៈពេល ៦ ខែ នេះ​បើ​យោង​តាម dailymail។

សារព័ត៌មាន​អេ​ស្ប៉ា​ញ​បាន​អះអាង​ថា Ronaldo ចង់​ត្រលប់​ទៅ Bernabeu វិញ ក្នុង​ខែ​មករា ក្នុងនាម​ជា​អ្នក​ជំនួស Karim Benzema ដែល​កំពុង​រង​របួស។ ម្ចាស់​ពាន Ballon d’Or ត្រូវ​បង្ខំចិត្ត​ដក​ខ្លួន​ចេញពី​ក្រុម​ជម្រើស​ជាតិ​បារាំង ក្រោយពី​របួស​ភ្លៅ។

Man United កំពុង​ស្វែងរក​ការ​បញ្ចប់​កិច្ចសន្យា​របស់ Ronaldo ក្នុង​រយៈពេល​មុន ៧ ខែ ដោយ​មិន​បង់​ប្រាក់ ១៦ លាន​ផោន ដែល​ត្រូវ​បាន​គេ​ព្យាករណ៍​ថា នឹង​ទៅដល់​ដៃ Ronaldo នៅ​ខែ​មិថុនា ឆ្នាំ ២០២៣ នោះ​ទេ។

ក្លិប​ជឿ​ថា Ronaldo បាន​រំលោភ​លើ​លក្ខខណ្ឌ​ការងារ​របស់​ខ្លួន ជាមួយ​នឹង​ការ​រិះគន់​របស់​គេ​ចំពោះ​ម្ចាស់​ក្លិប​ជនជាតិ​សហរដ្ឋអាមេរិក​, អ្នកចាត់ការ Erik ten Hag, ហេដ្ឋារចនាសម្ព័ន្ធ​របស់​ក្លិប​, មិត្ត​រួម​ក្រុម និង​អតីត​កីឡាករ​បិសាច​ក្រហម រួម​ទាំង Wayne Rooney និង Gary Neville ជាដើម។

Ronaldo ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចូលរួម​សម្រាប់​ព័រ​ទុយ​ហ្គា​ល់ ទល់នឹង ហ្គា​ណា ក្នុង​ការ​ប្រកួត​បើក​ឆាក World Cup របស់​ពួកគេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ខាងមុខនេះ។

មាន​ការ​ព្រួយបារម្ភ​ថា ការ​មាន​រឿង​បែប​នេះ​អាច​ជា​ការ​រំខាន​ពី​យុទ្ធនាការ World Cup របស់​គេ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់ ចង់​សង្កត់​ធ្ងន់​ថា គេ​ផ្ដោត​លើ​ការ​ព្យាយាម​ជួយ​ប្រទេស​របស់​ខ្លួន​ឲ្យ​ឈ្នះ World Cup។

នៅ​លើ Instagram, Ronaldo បាន​បង្ហោះ​ថា «ថាមពល​ល្អ អារម្មណ៍ល្អ ការ​តាំង​ចិត្ត​ដូចគ្នា និង​ការ​ផ្ដោត​អារម្មណ៍​ដូចគ្នា​ដែល​យើង​ដាក់​ចូល​ទៅ​ក្នុង​បញ្ហា​ប្រឈម​នីមួយៗ»៕

ប្រភព ៖ dailymail.co.uk

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤២ នាទីutes មុន

ជំងឺផ្តាសាយបក្សីប្រភេទថ្មី ឆ្លង​ដល់​សត្វគោយកទឹកដោះ​នៅ​សហរដ្ឋអាមេរិក បង្កក្តីបារម្ភ​ខ្លាំង​

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

​ថៃ​សង្គ្រោះ​ជនរងគ្រោះ៦១នាក់​ពីកន្លែងឆបោកនៅមីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

ប្រជាជន​ហ្គាហ្សា​​​​​​រង​​ភាព​វេទនាខ្លាំង ខណៈ​អាកាសធាតុចុះ​ត្រជាក់ខ្លាំង​​​ លាយឡំដោយ​ព្យុះ

ក្រសួងការងារ
ព័ត៌មានជាតិ១ ម៉ោង មុន

បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារនៅតាមគ្រឹះស្ថានអប់រំ ជាការបង្ខិតឱកាសការងារ ដល់សិស្ស និស្សិត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោងដំឡើងរបាំងពុះចែកទ្រូង លើផ្លូវ ៦០ ម៉ែត្រ ប្រើប្រាស់ពេលប្រមាណ ១ ខែកន្លះ ទើបបញ្ចប់

ភ្នំសំពៅ
សន្តិសុខសង្គម៤ ម៉ោង មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម២២ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ២០ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ផ្សារក្រមួន
សន្តិសុខសង្គម៥ ម៉ោង មុន

ផ្សារក្រមួន យូណាយ អាជីវករធ្លាប់លក់តែមួយព្រឹក ពេលនេះលក់ពេញមួយថ្ងៃ ពលរដ្ឋថា​ ពិបាកធ្វើដំណើរ

Sokha Hotels

ព័ត៌មានពេញនិយម