កីឡា
ក្រសួងមហាផ្ទៃ នាំមុខមេដាយសរុបថ្ងៃទី២ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣
ក្រុមសមាគមកីឡាក្រសួងមហាផ្ទៃ បាននឹងកំពុងនាំមុខចំនួនមេដាយសរុប សម្រាប់ថ្ងៃទី២ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ និងកីឡាជនពិការជាតិ លើកទី១ ឆ្នាំ២០២២។
ដោយមានកីឡាចំនួន ១៤ប្រភេទបានដំណើរការប្រកួតជាបណ្ដើរៗហើយនោះ គេឃើញក្រសួងមហាផ្ទៃ បានឈ្នះមេដាយច្រើនជាងគេ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ពោលគឺ បានឈ្នះមេដាយមាស ១៣គ្រឿង, ប្រាក់ ៨គ្រឿង និងសំរឹទ្ធ ៦គ្រឿង សរុប ២៧គ្រឿង។

តាមពីក្រោយដោយក្រសួងមហាផ្ទៃ គឺក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឈ្នះមេដាយមាស ៥គ្រឿង, ប្រាក់ ៦គ្រឿង និងសំរឹទ្ធ ៧គ្រឿង សរុប ១៨គ្រឿង ខណៈលេខ២. ខេត្តព្រៃវែង ឈ្នះមេដាយមាស ៣គ្រឿង, ប្រាក់ ២គ្រឿង និងសំរឹទ្ធ ៥គ្រឿង។

ខាងក្រោមគឺជាតារាងមេដាយសរុប គិតត្រឹមថ្ងៃទី២៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី២១ និងថ្ងៃទី៣០ ខែវិច្ឆិកា ដើម្បីអបអរសាទរក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៣។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៥ប្រភេទ រាប់ទាំងកីឡាជនពិការ ដើម្បីឲ្យប្រកួតប្រជែងដណ្តើមមេដាយ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ