Connect with us

កីឡា

មានរឿងអ្វី បានជាកីឡាករអ៊ីរ៉ង់ មិនច្រៀងចម្រៀងជាតិ ពេលប៉ះអង់គ្លេស យប់មិញ?

បានផុស

នៅ

កីឡាករជម្រើសជាតិអ៊ីរ៉ង់ ​បាន​បដិសេធ​ច្រៀង​ចម្រៀង​ជាតិ​របស់​ពួកគេ ​មុន​ការ​ប្រកួត World Cup ជាមួយ​ក្រុម​អង់គ្លេសកាលពីយប់មិញនេះ ដើម្បី​បង្ហាញ​ការ​គាំទ្រ​ចំពោះបាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ក្នុង​ប្រទេស​កំណើត​របស់​ពួកគេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នក​គាំទ្រ​មួយ​ចំនួន​បាន​ស្រែក​បង្អាប់ និង​ចំអក​អំឡុង​ពេល​ចាក់ភ្លេងជាតិ ហើយ​អ្នក​ខ្លះ​ទៀត​លើក​សញ្ញា​ដែលសរសេរ​ថា “ស្ត្រី ជីវិត សេរីភាព”។

ការ​តវ៉ា​ទ្រង់ទ្រាយ​ធំនៅប្រទេសអ៊ីរ៉ង់ ​ត្រូវជួបប្រទះ​ជាមួយ​នឹង​ការ​បង្ក្រាប​យ៉ាង​ចាស់ដៃ ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ។

បាតុកម្មត្រូវបានបង្កឡើងដោយការស្លាប់កាលពីខែកញ្ញា ក្នុងមន្ទីរឃុំឃាំងរបស់នាង Mahsa Amini អាយុ២២ឆ្នាំ ដែលត្រូវបានឃុំខ្លួនដោយប៉ូលិសសីលធម៌ ពីបទបំពានច្បាប់ដ៏តឹងរ៉ឹង ពាក់ព័ន្ធការពាក់ស្បៃគ្របក្បាល។

សកម្មជនសិទ្ធិមនុស្សនិយាយថា អ្នកតវ៉ាជាង៤០០នាក់ត្រូវបានសម្លាប់ និង១៦៨០០នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន នៅក្នុងការបង្រ្កាបដោយកងកម្លាំងសន្តិសុខរបស់អ៊ីរ៉ង់។

ទោះបីជាយ៉ាងណាក៏ដោយ មេដឹកនាំ​អ៊ីរ៉ង់​និយាយ​ថា ​ការ​តវ៉ានេះ​គឺ​ជា​ “កុបកម្ម” ដែល​រៀបចំ​ដោយ​សត្រូវ​បរទេស។

គួរបញ្ជាក់ថា ក្នុងការប្រកួតបើកឆាកពូល B ពានរង្វាន់ពិភពលោកកាលពីយប់នេះ អ៊ីរ៉ង់ បានប្រកួតចាញ់អង់គ្លេស យ៉ាងចាស់ដៃដោយលទ្ធផល ៦ ទល់នឹង​ ២៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ជម្រើសជាតិអ៊ីរ៉ង់ ជួបរឿងចម្រូងចម្រាស មុនប៉ះអង់គ្លេស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ១ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម