Connect with us

កីឡា

នេះ​​អត្តពលិក​​ឆ្នើម​​​៨​​រូប​​រត់​កាន់​​ភ្លើង​​គប់​​បើក​​​កីឡា​​ជាតិ​​យប់​​មិញ

បានផុស

នៅ

កីឡា​ជាតិ​ លើក​ទី​៣ និង​កីឡា​ជន​ពិការ​ជាតិ លើក​ទី​១ ឆ្នាំ​២០២២បើក​ដំណើរ​ការ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​កាល​ពី​យប់​មិញ​ក្រោមអធិបតី​ភាព​ដ៏ខ្ពង់​ខ្ពស់​របស់​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​កាល​ពី​ល្ងាចថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍​បើក​ជា​ផ្លូវ​ការ​មាន​​ពិធី​ជា​ច្រើន​ដូច​ជា ពិធី​ដង្ហែ​ប្រតិភូ​ខេត្ត ក្រុង ស្ថាប័ន ការ​សម្តែង​ សិល្បៈ​វប្បធម៌ ក្បាច់​គុន​ និងសកម្មភាព​ជា​ច្រើន​ទៀត​​ក្រោម​វត្តមាន​អ្នក​គាំទ្រ​ចូល​ទស្សនា​ផ្ទាល់​ប្រមាណ​ជាង​៤​ម៉ឺន​នាក់​ពេញ​ពហុកីឡដ្ឋាន​ជាតិមរតក​តេជោ។

ក្នុង​ពិធី​រត់​ភ្លើង​គប់​ក៏​ជា​ផ្នែក​ដ៏​សំខាន់​ក្នុង​ពិធី​បើក​នេះ​ដែរ។ អត្តពលិក​​៨​រូប​នេះ​បាន​រត់​​​កាន់​ភ្លើង​គប់​កាល​ពី​យប់​មិញ។

  • ១. វីរកីឡាករ សាលី អ៊ូមើត ម្ចាស់​មេដាយ​មាស​កីឡា​ទ្វីប​អាស៊ី ឆ្នាំ​២០១៨ នៅ​ប្រទេស​ឥណ្ឌូនេស៊ី។
  • ២. កីឡាករ ឃុន ឌីម៉ា ម្ចាស់​មេដាយ​មាស ស៊ីហ្គេម ឆ្នាំ​២០១៧
  • ៣. វីរកីឡាការិនី កែ ឡេង ម្ចាស់​មេដាយ​មាស​ប៉េតង់​ពិភព​លោក​៤​ជំនាន់
  • ៤. កីឡាករជន​ពិការ ហៀ ហុក ​ ម្ចាស់​មេដាយ​មាស​អាស៊ាន​ប៉ារ៉ាហ្គេម  ឆ្នាំ​២០២២
  • ៥. កីឡាការិនី ពៅ សុខា ម្ចាស់​មេដាយ​មាស​វ៉ូវីណាម​ពិភព​លោក
  • ៦. ព្រឹទ្ធាចារ្យ ប៉ែន ផាត អតីត​កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​​ដ៏​ល្បី​ល្បាញ
  • ៧. កីឡាការិនី​​ជន​ពិការ វិត ចន្ថា ម្ចាស់​មេដាយ​មាស​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២២
  • ៨. វីរកីឡាការិនី ស៊ន សៀវម៉ី ម្ចាស់​មេដាយ​មាស​ទ្វីប​អាស៊ីដំបូងសម្រាប់​កម្ពុជា​ឆ្នាំ​២០១៤
វីរកីឡាករ​ សាលី អ៊ូមើត
កីឡាករ ឃីម ឌីម៉ា
កីឡាការិនី ពៅ សុខា
វីរកីឡាការិនី កែ ឡេង
កីឡាករ​មាន​ពិការភាព ហៀក ហុក
កីឡាការិនី​មាន​ពិការភាព វឹត​ ចន្ថា
ព្រឹទ្ធចារ្យ ប៉ែន ផាត រត់​កាន់​ភ្លើង​គប់
ស៊ន សៀវម៉ី ទទួល​ភ្លើង​គប់​ពី​ព្រឹទ្ធចារ្យ ប៉ែន ផាត
ស៊ន សៀវម៉ី រត់​ចុង​ក្រោយ​គេ​​ជា​អ្នក​អុច​ភ្លើង​គប់
ភ្លើង​គប់​ឆេះ

ពិធី​រត់​​កាន់​ភ្លើង​គប់​បាន​ចេញ​ដំណើរ​ពី​វិមាន​ឈ្នះឈ្នះ​ឆ្ពោះ​ទៅ​កាន់​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

នយោបាយ៦ ម៉ោង មុន

លោក ប៉ែន បូណា ហៅ​ទណ្ឌិត​សម រង្ស៊ី ថា ជា​អ្នកនយោបាយ​អង្ករ​កំប៉ុង​វិល​ក្បុង​ដោយសារ​រត់​តោង​កន្ទុយក្បិន​គេ

អត្ថាធិប្បាយ៦ ម៉ោង មុន

លោក  ប៉ែន បូណា៖«សម រង្ស៊ី ជាអ្នកនយោបាយអង្ករកំប៉ុងវិលក្បុងដោយសាររត់តោងកន្ទុយក្បិនគេ»

ព័ត៌មានជាតិ៧ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌមានជ័យ​ដាក់​គ្រឿង​ចក្រ ចុះ​ប្រមូល​សំរាម​នៅ​ប្រឡាយស្ទឹងមានជ័យ

នយោបាយ៨ ម៉ោង មុន

អ្នកវិភាគ និងឃ្លាំមើល ៖ ភាព​ស្ងៀមស្ងាត់​ជុំវិញ​បញ្ហាព្រំដែន មិនមែន​ជា​ការ​បណ្ដោយ​ឱ្យ​ថៃ​រំលោភ​បំពាន​តាម​អំពើ​ចិត្ត​ទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ១៣ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បោះពាក្យថា លក្ខខណ្ឌបទឈប់បាញ់គឺខ្លួនជាអ្នកកំណត់ មិនមែនសម្រេចដោយអាមេរិកទេ

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

Sokha Hotels

ព័ត៌មានពេញនិយម