កីឡា
អ៊ីរ៉ង់ យប់មិញ ផ្លាស់ប្ដូរកីឡាករដល់ទៅ ៦ រូប តើនេះជាលក្ខខណ្ឌអ្វីនៅក្នុង FIFA World Cup?
ក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ បានរងបរាជ័យដោយលទ្ធផល ៦-២ ក្រោមថ្វីជើងក្រុមតោកំណាចអង់គ្លេស នៃប្រកួតបើកឆាកពូល B ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ ២០២២។

ប៉ុន្តែលើសពីលទ្ធផល ការប្រកួតយប់មិញនេះ ក្រុមជម្រើសជាតិអ៊ីរ៉ង់ បានធ្វើការផ្លាស់ប្ដូរកីឡាករដល់ទៅ ៦ នាក់ ដែលជាធម្មតាច្បាប់ថ្មីតម្រូវឲ្យផ្លាស់ប្ដូរបានតែ ៥ នាក់។ តើមានមូលហេតុអ្វីទើបបានជាផ្លាស់ប្ដូរបានដល់ទៅ ៦ នាក់?

មូលហេតុនោះគឺដោយសារអ្នកចាំទីរបស់អ៊ីរ៉ង់ កីឡាករ Alireza Beiranvand បានទទួលរងរបួសក្បាលខ្លាំង ដែលបណ្ដាលឲ្យការប្រកួតត្រូវពន្យារពេលរហូតដល់ជាង ១០ នាទី។ ក្រោយមកកីឡាកររូបនេះនៅតែបន្តការប្រកួតជាធម្មតា រហូតដល់ចុងក្រោយក៏សម្រេចចិត្តផ្លាស់ប្ដូរចេញវិញ ដោយសារសភាព នៃរបួសមិនសូវល្អ ជាហេតុធ្វើឲ្យ អ៊ីរ៉ង់ ទទួលបានសិទ្ធិក្នុងការផ្លាស់ប្ដូរកីឡាករដោយប្រើច្បាប់ ‘ការផ្លាស់ប្ដូរដោយសារការប៉ះទង្គិចធ្ងន់ធ្ងរ’។
តើច្បាប់អ្វីខ្លះសម្រាប់ការផ្លាស់ប្ដូរដោយសារការប៉ះទង្គិចធ្ងន់ធ្ងរ?
ក៏ដូចជាច្បាប់ នៃការផ្លាស់ប្ដូរកីឡាករ ៥ នាក់ ក្រុមក៏ត្រូវបានអនុញ្ញាតឲ្យហៅអ្នកជំនួសបន្ថែមផងដែរ ប្រសិនបើកីឡាករ “បានរងការប៉ះទង្គិចធ្ងន់ ឬត្រូវបានគេសង្ស័យថា បានទទួលរងការប៉ះទង្គិចធ្ងន់”។
ភាគីនីមួយៗអាចផ្លាស់ប្ដូរបានតែម្នាក់ប៉ុណ្ណោះក្នុងមួយប្រកួត ហើយវាមិនរាប់បញ្ចូលចំនួនអតិបរមាចំនួន ៥ នាក់ នោះទេ។
ហើយប្រសិនបើភាគីម្ខាងផ្លាស់ប្ដូរដែលទាក់ទងនឹងការប៉ះទង្គិចនេះ នោះគូប្រជែងរបស់ពួកគេក៏ត្រូវបានផ្តល់ឱកាសដោយស្វ័យប្រវត្តិដើម្បីធ្វើការផ្លាស់ប្ដូរបន្ថែមបានដូចគ្នា ដើម្បីធានាថា ភាគីទាំងពីរមិនទទួលបានអត្ថប្រយោជន៍អយុត្តិធម៌នោះទេ៕
ប្រភព ៖ football.london
អត្ថបទ ៖ មន្នីរ័ត្ន

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៨ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ