កីឡា
គ្រាន់តែបង្ហាញខ្លួននៅក្នុង FIFA World Cup ឆ្នាំនេះ Beckham ទទួលបានចំណូលកប់ពពក
ប្រិយមិត្ត កម្ពុជាថ្មី បានជ្រាបមកហើយថា ការប្រកួតបាល់ទាត់លំដាប់ថ្នាក់ពិភពលោក FIFA World Cup 2022 ប្រទេសកាតាដែលជាម្ចាស់ផ្ទះបានចំណាយទុនរាប់រយពាន់លានដុល្លារសម្រាប់ការរៀបចំកម្មវិធីថ្ងៃបើកឆាកដំបូង និងកែលម្អហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងសេវាកម្មមួយចំនួននៅក្នុងប្រទេស ធ្វើឱ្យកក្រើកពិភពលោក ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

ប្រភពពីទស្សនាវដ្ដី Forbes បានឱ្យដឹងថា ប្រទេសមជ្ឈិមបូព៌ាមួយនេះ បានចំណាយប្រាក់ប្រមាណ ២២០ពាន់លានដុល្លារអាមេរិក ដើម្បីសាងសង់កីឡដ្ឋានថ្មីចំនួន ៧ អាកាសយានដ្ឋាន ១ កែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សណ្ឋាគារ ព័ត៌មានទូរគមនាគមន៍ សេវាកម្មជាច្រើនទៀត បូករួមទាំងប្រាក់រង្វាន់ម្ចាស់ជយលាភី FIFA World Cup 2022 ផងដែរ។

ក្នុងនោះត្រឹមតែអញ្ជើញវត្តមានរបស់តារាបាល់ទាត់រៀមច្បង David Beckham តែម្នាក់ ប្រទេសកាតាត្រូវចាយប្រាប់ជិត ៣០០លានដុល្លារឯណោះ។ ទស្សនាវដ្ដី Forbes បានទម្លាយថា ប្រាក់ចំនួន ២៧៧លានដុល្លារ ត្រូវបានចំណាយលើអតីតតារាបាល់ទាត់អង់គ្លេស David Beckham ដើម្បីឱ្យលោកធ្វើជាឯកអគ្គរដ្ឋទូតសម្រាប់ការប្រកួតបាល់ទាត់ពិភពលោក ក្នុងឆ្នាំ២០២២នេះ។ យ៉ាងណាមិញ ប្រាក់ចំណាយនេះ មិនទាន់បង់ជូន David Beckham ទាំងអស់នោះទេ ដោយកាតាត្រូវបង់រំលោះក្នុងរយៈពេល ១០ឆ្នាំ៕




ប្រែសម្រួល៖ សន្យា
ចុចអាន៖ Ronaldo បំបែកកំណត់ត្រាជាថ្មី ក្លាយជាមនុស្សដំបូងគេ មានអ្នកតាមដានច្រើនបំផុតលើលោក
ចុចអាន៖ កីឡដ្ឋានធំៗទាំង ៨ ដែលកាតាជះលុយរាប់សិបលានសាងសង់ សម្រាប់ការប្រកួត World Cup ឆ្នាំ២០២២

-
សន្តិសុខសង្គម២៣ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៦ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៧ ម៉ោង ago
នគរបាលរាជធានី ចាប់ខ្លួនបុរសម្នាក់ដែលប្រៀបធៀបការចាប់ខ្លួនប្រធានាធិបតីហ្វីលីពីនជាមួយសម្ដេចតេជោ ហ៊ុន សែន