កីឡា
ស្តេចអារ៉ាប៊ីសាអូឌីត ប្រកាសឱ្យឈប់សម្រាកជាសាធារណៈ ១ថ្ងៃ បន្ទាប់ពីឈ្នះការប្រកួត World Cup លើអាហ្សង់ទីន
ព្រះមហាក្សត្រនៃប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសឱ្យឈប់សម្រាកជាសាធារណៈនៅថ្ងៃពុធនេះ បន្ទាប់ពីក្រុមបាល់ទាត់បានទទួលជ័យជម្នះដ៏ធំធេងក្នុងការប្រកួត World Cup លើជម្រើសជាតិអាហ្សង់ទីន ជាមួយលទ្ធផលគួរឱ្យភ្ញាក់ផ្អើល ២-១ ដោយក្រុមអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារម្សិលមិញ។

Messi បានស៊ុតបញ្ចូលទីគ្រាប់បើកឆាកក្នុងការប្រកួត ហើយអាហ្សង់ទីន មានគ្រាប់បាល់ ៣គ្រាប់មិនត្រូវបានអនុញ្ញាតដោយសារ offside ក្នុងតង់ទីមួយ។ ប៉ុន្តែក្រុមរបស់លោក Lionel Scaloni ស្ថិតនៅចុងបញ្ចប់នៃការវាយបកត្រលប់មកវិញដ៏គួរឲ្យកត់សម្គាល់ដោយអារ៉ាប៊ីសាអូឌីត តាមរយៈការស៊ុតដោយកីឡាករ Saleh Al Shehri និង Salem Al Dawsari។

ក្រោយទទួលជ័យជម្នះនេះ ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត Salman bin Abdulaziz បានប្រកាសថ្ងៃឈប់សម្រាកជាតិសម្រាប់ថ្ងៃពុធ។ ប្រជាពលរដ្ឋដែលធ្វើការក្នុងវិស័យសាធារណៈ និងឯកជន បន្ថែមពីលើសិស្សនិស្សិត នឹងទទួលបានថ្ងៃឈប់សម្រាកដើម្បីអបអរសាទរភាពជោគជ័យដ៏គួរឱ្យកត់សម្គាល់របស់ក្រុមបាល់ទាត់។
ការទទួលជ័យជម្នះរបស់អារ៉ាប៊ីសាអូឌីត កាន់តែមានភាពរំជើបរំជួល វាបានបញ្ចប់ការមិនស្គាល់ពាក្យថាចាញ់ ៣៦ប្រកួតរបស់អាហ្សង់ទីន។ វាជាដំណើរដ៏វែងបំផុតមួយក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិផងដែរ។

នេះគឺជាការឈ្នះក្នុងប្រកួតបើកឆាក លើកដំបូងផងដែរសម្រាប់ អារ៉ាប៊ីសាអូឌីត ក្នុងចំណោមនៃការបង្ហាញខ្លួនចំនួន៥លើក នៃព្រឹត្តិការណ៍បាល់ទាត់ធ្វើឡើងរៀងរាល់ ៤ឆ្នាំម្ដងមួយនេះ៕
ប្រភព៖ express.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានជាតិ១៥ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ