កីឡា
Man United ប្រកាសចែកផ្លូវជាផ្លូវការជាមួយ Ronaldo នៅក្នុងសេចក្តីថ្លែងការណ៍ ៦៧ពាក្យ
ក្លិបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការកាលពីយប់មិញ (ម៉ោងនៅកម្ពុជា) ថា Cristiano Ronaldo បានចាកចេញពីក្លិបជាបន្ទាន់ ប៉ុន្តែមិនបាននិយាយពាក់ព័ន្ធអំពីបទសម្ភាសជាមួយនឹងលោក Piers Morgan ឡើយ។
ការប្រកាសនេះធ្វើឡើងជាលទ្ធផលនៃការសម្ភាស ២ផ្នែករបស់បុរសវ័យ៣៧ឆ្នាំរូបនេះ ជាមួយលោក Morgan នៅលើTalkTV កាលពីសប្តាហ៍មុន។

សេចក្តីថ្លែងការណ៍ ៦៧ពាក្យពី Manchester United បានសរសេរថា ‘Cristiano Ronaldo គឺត្រូវចាកចេញពីManchester United ដោយកិច្ចព្រមព្រៀងទៅវិញទៅមក ដោយមានប្រសិទ្ធិភាពភ្លាមៗ។ ក្លិបសូមអរគុណសម្រាប់ការរួមចំណែកដ៏ធំធេងរបស់គាត់ក្នុងការចូលរួមចំនួន ២ដងនៅ Old Trafford ដោយស៊ុតបញ្ចូលទីបាន១៤៥គ្រាប់ក្នុងការបង្ហាញខ្លួន ៣៤៦ប្រកួត ហើយសូមជូនពរគាត់ និងក្រុមគ្រួសាររបស់គាត់ឱ្យមានសុខភាពល្អសម្រាប់អនាគត។ គ្រប់គ្នានៅ Manchester United នៅតែផ្តោតលើការបន្តការរីកចំរើនរបស់ក្រុមក្រោមការដឹកនាំរបស់ Erik ten Hagនិងធ្វើការជាមួយគ្នាដើម្បីផ្តល់ភាពជោគជ័យនៅលើទីលាន”។
Ronaldo ក៏បានចេញសេចក្តីថ្លែងការណ៍ផ្ទាល់ខ្លួនរបស់គេបន្ទាប់ពីព័ត៌មាននេះដោយសរសេរថា “បន្ទាប់ពីការសន្ទនាជាមួយ Manchester United យើងបានយល់ព្រមគ្នាទៅវិញទៅមកដើម្បីបញ្ចប់កិច្ចសន្យារបស់យើងឱ្យបានឆាប់។ ខ្ញុំស្រលាញ់ Manchester United ហើយខ្ញុំស្រលាញ់អ្នកគាំទ្រ វាមិនដែលផ្លាស់ប្តូរឡើយ។ ទោះយ៉ាងណាក៏ដោយវាហាក់ដូចជាពេលវេលាដ៏ត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការស្វែងរកការប្រកួតប្រជែងថ្មីមួយ។ ខ្ញុំសូមជូនពរឱ្យក្រុមទទួលបានជោគជ័យសម្រាប់រដូវកាលដែលនៅសល់ និងសម្រាប់អនាគត”។
កិច្ចសម្ភាសរបស់ Ronaldo ជាមួយលោក Morgan បានឃើញបិសាចក្រហមស្វែងយល់ពីលទ្ធភាពនៃការបញ្ចប់កិច្ចសន្យារបស់ Ronaldo រយៈពេល៧ខែមុនកាលកំណត់ដោយមិនបង់ប្រាក់១៦លានផោនដែល Ronaldo ត្រូវបានគេព្យាករណ៍ថានឹងទទួលបាននៅខែមិថុនា ឆ្នាំ២០២៣។

United ជឿជាក់ថា Ronaldo បានរំលោភលើលក្ខខណ្ឌការងាររបស់ខ្លួន ជាមួយនឹងការរិះគន់របស់គេចំពោះម្ចាស់ក្លិបនៅសហរដ្ឋអាមេរិក, អ្នកចាត់ការ Erik ten Hag, កន្លែងហ្វឹកហាត់របស់ក្លិប, មិត្តរួមក្រុម និងអតីតកីឡាករបិសាចក្រហមរួមទាំង Wayne Rooney និង Gary Neville។
ការប្រកាសនេះកើតមានតែពីរថ្ងៃប៉ុណ្ណោះមុនពេល Ronaldo ចាប់ផ្តើមយុទ្ធនាការ World Cup វគ្គផ្តាច់ព្រ័ត្ររបស់ព័រទុយហ្គាល់ ទល់នឹង ហ្គាណា៕
ប្រភព៖ dailymail.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់