កីឡា
ព្យាករជម្រើស១១នាក់ដំបូង និងលទ្ធផល អាល្លឺម៉ង់ ប៉ះ ជប៉ុន ម៉ោង៨យប់នេះ
ម្ចាស់ជើងឯកពិភពលោក ឆ្នាំ២០១៤ អាល្លឺម៉ង់ នឹងប៉ះក្រុមខ្លាំងពីអាស៊ីគឺជប៉ុន វេលាម៉ោង៨យប់នេះ វគ្គសន្សំពិន្ទុក្នុងពូល E នៃព្រឹត្តិការណ៍បាល់ទាត់ជើងឯកពិភពលោក ឆ្នាំ២០២២ នេះនៅប្រទេសកាតា។
ព័ត៌មានក្រុម
នៅចាំបានទេ ជើងឯកពិភពលោក អាល្លឺម៉ង់ ក្នុងនាមជាក្រុមការពារជើងឯកឆ្នាំ២០១៤ បែរជាធ្លាក់ត្រឹមវគ្គចែកពូល កាលពីឆ្នាំ២០១៨ នៅប្រទេសរុស្ស៊ី។ ដូច្នេះឆ្នាំ២០២២ នៅប្រទេសកាតានេះ អាល្លឺម៉ង់នឹងប្រឹងប្រែងស្តារមុខមាត់ឡើងវិញ។

ដោយឡែក ជប៉ុន ដែលស្ថិតនៅក្នុងពូល E ដ៏លំបាកខ្លាំងដែលមាន អាល្លឺម៉ង់ អេស្ប៉ាញ និងកូស្តារីកា ត្រូវការប្រឹងប្រែងខ្លាំងមែន ហើយក៏ត្រូវការសំណាងផងដែរដើម្បីអាចឈានឡើងទៅវគ្គ១៦ក្រុមចុងក្រោយ ពីព្រោះអាល្លឺម៉ង់ និងអេស្ប៉ាញជាផ្ទាំងថ្មធំបំផុត។
កីឡាករគួរឲ្យចាប់អារម្មណ៍
ខ្សែបម្រើស្លាបរបស់អាល្លឺម៉ង់ Leroy Sane កំពុងឡើងជើងខ្លាំងនារដូវកាលនេះនៅក្លឹប Bayern Munich។ រូបគេគ្រោះថ្នាក់ទាំងបង្កើតឱកាសមាស និងរកគ្រាប់បាល់ ដូច្នេះច្បាស់ណាស់ប្រកួតយប់នេះគ្រោះថ្នាក់ខ្លាំងសម្រាប់ជប៉ុន។

មនុស្សច្រើនណាស់ ប្រហែលជាមិនសូវចាប់អារម្មណ៍កីឡាករ Takefusa Kubo កាលនៅ Real Madrid ទេ។ កីឡាករដែលកំពុងលេងឲ្យ Real Sociedad ថ្វីត្បិតមាឌតូច ប៉ុន្តែរហ័ស បត់បែនលឿន និងអាចបង្កើតឱកាសមាសឲ្យមិត្តរួមក្រុមដែលអាចនឹងគ្រោះថ្នាក់សម្រាប់អាល្លឺម៉ង់។
ព្យាករជម្រើស១១នាក់
អាល្លឺម៉ង់ អាចនឹងប្រើទម្រង់ ៤-២-៣-១ ជាមួយជម្រើស១១នាក់ដំបូង៖ Neuer; Kehrer, Sule, Rudiger, Raum; Kimmich, Goretzka; Hofmann, Musiala, Sane និង Havertz។
ជប៉ុន អាចនឹងប្រើទម្រង់ ៤-២-៣-១ ដែរ ជាមួយជម្រើស១១នាក់ដំបូង៖ Shimdt; Sakai, Yoshida, Tomiyasu, Nagatomo; Shibisaki, Morita; J Ito, Kamada, Kubo និង Minamino។

ប្រវត្តិជួបគ្នា
អាល្លឺម៉ង់ និង ជប៉ុន ធ្លាប់មានប្រវត្តិជួបគ្នាពីរដង ក្នុងនោះអាល្លឺម៉ង់ ឈ្នះ១ដង និងស្មើគ្នា១ដង។ មិត្តភាពថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ អាល្លឺម៉ង់ ឈ្នះ ៣-០ និងមិត្តភាពថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០០៦ ស្មើគ្នា ២-២។ ៥ប្រកួតចុងក្រោយ អាល្លឺម៉ង់ ឈ្នះ២ ស្មើ១ និងចាញ់១ ខណៈជប៉ុន ឈ្នះ២ ស្មើ២ និងចាញ់១ ដូចគ្នា។
ព្យាករលទ្ធផល
ជប៉ុនជាក្រុមយល់ដឹងច្រើនពីស្ថានភាពកីឡាករអាល្លឺម៉ង់ ពីព្រោះមានកីឡាករជប៉ុន៨នាក់កំពុងលេងនៅលីគរបស់អាល្លឺម៉ង់ Bundesliga។ យ៉ាងណា អាល្លឺម៉ង់សំបូរកីឡាករឆ្នើមៗលើពិភពលោក ដូច្នេះការប្រកួតនេះនឹងតឹងតែង។ លទ្ធផលអាច អាល្លឺម៉ង់ ២-០ ជប៉ុន៕

ប្រែសម្រួល៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ