កីឡា
កីឡាករបាល់ទាត់ឆ្នើម ៧ រូប មានជាងគេបំផុត លើពិភពលោក
កីឡាករបាល់ទាត់ម្នាក់ៗ មានជំនាញនិងសមត្ថភាពលេងខុសៗគ្នា ហើយរួមគ្នាបង្កើតជាក្រុមប្រកួតប្រជែងដើម្បីយកឈ្នះលើគូប្រជែងរបស់ពួកគេ។ ដោយសារតែជំនាញ និងវិធីសាស្ត្ររបស់អ្នកលេងខុសគ្នានេះហើយ ទើបធ្វើឲ្យពួកគេមានវិធីរកចំណូលចូលមិនដូចគ្នាឡើយ ខណៈម្នាក់ៗមានទ្រព្យសម្បត្តិច្រើនជាង ឬតិចជាង អាស្រ័យលើភាពខ្លាំងនៃទម្រង់លេង និងការវិនិយោគក្រៅផ្លូវការជាដើម។
ខាងក្រោមនេះ គឺជាបញ្ជីកីឡាករបាល់ទាត់ដែលមានជាងគេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ ២០២២ ។
១ Cristiano Ronaldo ទ្រព្យសម្បត្តិសុទ្ធ ៥០០លានដុល្លារ

តារាបាល់ទាត់សញ្ជាតិព័រទុយហ្គាល់រូបនេះ គឺជាកីឡាករមានជាងគេបំផុតក្នុងពិភពលោក ខណៈលោករកចំណូលតាមរយៈក្លឹប Manchester United, Real Madrid, និង Juventus ក៏ដូចជាក្លឹបផ្សេងទៀតផងដែរ។ Ronaldo គឺជាកីឡាករបាល់ទាត់មួយរូប ដែលត្រូវបានទទួលស្គាល់សម្រាប់សមត្ថភាពស៊ុតបញ្ចូលទីជាច្រើន ក៏ដូចជាសមត្ថភាពលោត និងព្យួរនៅលើអាកាសក្នុងរយៈពេលពីរបីវិនាទី ហើយនៅតែអាចរកគ្រាប់បាល់បានដ៏អស្ចារ្យ។
តារាបាល់ទាត់ Ronaldo មិនគ្រាន់តែជាអ្នកមានបំផុតនោះទេ ប៉ុន្តែក៏ជាអ្នកលេងដែលមានប្រាក់ខែខ្ពស់បំផុតនៅលើពិភពលោកដូចគ្នា។
២ Lionel Messi ៤០០លានដុល្លារ

Messi បានចំណាយពេលពេញមួយអាជីពរបស់គាត់នៅ Barcelona ដោយបានឈ្នះពានរង្វាន់ជាច្រើន និងទទួលបានប្រាក់រាប់លានដុល្លារសម្រាប់ក្លឹប។ ដោយសារតែទម្រង់លេងដ៏អស្ចារ្យ លើទីលានប្រកួត Messi ទទួលបានប្រាក់ច្រើនពីក្លឹប Barcelona។ គាត់គឺជាកីឡាករបាល់ទាត់ដែលមានមានទ្រព្យសម្បត្តិសរុបចំនួន ៤០០ លានដុល្លារបន្ទាប់ពី Ronaldo ។
៣ Neymar Da Silva Santos Jnr ២០០លានដុល្លារ

តារាឆ្នើមសញ្ជាតិប្រេស៊ីលរូបនេះ ត្រូវបានគេស្គាល់ថាដោយសារតែជំនាញបាញ់បាល់ដ៏អស្ចារ្យរបស់គាត់ ខណៈដែលគាត់អាចគ្រប់គ្រងខ្សែការពារជាច្រើនក្នុងពេលតែមួយ ជាមួយនឹងភាពត្រឹមត្រូវដ៏អស្ចារ្យ។ Neymar ធ្លាប់លេងឲ្យក្រុម Santos ក្នុងប្រទេសប្រេស៊ីល Barcelona និង PSG ហើយបានរកប្រាក់ចំណូលបានយ៉ាងក្រាស់ក្រែលផងដែរ។
៤ Zlatan Ibrahimovic ១៩០ លានដុល្លារ

ក្នុងនាមជាកីឡាករតែមួយគត់ ដែលមានសមត្ថភាពស៊ុតបញ្ចូលទីជាច្រើន Zlatan បានលេងឲ្យក្លឹបជាច្រើនដូចជា Manchester United, Barcelona, AC Milan, Inter Milan និងក្លឹបជាច្រើនទៀត ហើយក្នុងក្លឹបនីមួយៗទទួលបានប្រាក់ចំណូលយ៉ាងច្រើនសម្រាប់ក្លឹប តាមរយៈការផ្សាយពាណិជ្ជកម្មផ្សេងៗ
៥ Wayne Rooney ១៧០លានដុល្លារ

ក្នុងអាជីពបាល់ទាត់របស់បុរសសញ្ចាតិអង់គ្លេសរូបនេះ គាត់បានឈ្នះពានរង្វាន់ជាច្រើនសម្រាប់ក្លឹប ហើយថែមទាំងទទួលបានពានរង្វាន់បុគ្គលជាច្រើនថែមទៀត។ លើសពីនេះ Wayne មានទ្រព្យសម្បត្តិសុទ្ធចំនួន ១៧០ លានដុល្លារ នាពេលបច្ចុប្បន្ននេះ ។
៦ Gareth Bale ១៤៥ លានដុល្លារ

Gareth Bale ធ្លាប់បានចុះហត្ថលេខាលើកិច្ចសន្យាតម្លៃ ៣៣លានដុល្លារជាមួយ Real Madrid មុនពេលចូលរួមជាមួយ Tottenham ។ កីឡាកររូបនេះបានចំណាយប្រាក់រាប់លានដុល្លារពីកិច្ចព្រមព្រៀងគាំទ្រ ដែលបានជួយដល់ប្រាក់ខែរបស់គាត់ ដើម្បីបង្កើនទ្រព្យសម្បត្តិសុទ្ធបច្ចុប្បន្ននេះកាន់តែកើនឡើង។
៧ Paul Pogba ១២៥ លានដុល្លារ

កីឡាករវ័យជំទង់សញ្ជាតិបារាំងរូបនេះ បានផ្លាស់ទៅ Manchester United ក្នុងតម្លៃផ្ទេរបំបែកកំណត់ត្រា ១២០លានដុល្លារ ដោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃ ២០ លានដុល្លារក្នុងមួយឆ្នាំ និងទទួលបានការគាំទ្រ និងការផ្សាយពាណិជ្ជកម្មជាច្រើនលានដុល្លារពីក្លឹប។ តារាបាល់ទាត់រូបនេះក៏ធ្លាប់ទទួលបានពានរង្វាន់ បាល់មាស FIFA U20 ក្រុម Seria A ប្រចាំឆ្នាំ កីឡាករវ័យក្មេងល្អបំផុតរបស់ FIFA World Cup ពានរង្វាន់ Bravo ក្រុម UEFA ប្រចាំឆ្នាំ FIFA FIFPro world 11 និងពានរង្វាន់បុគ្គលជាច្រើនទៀតផងដែរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?