កីឡា
Messi និយាយអ្វីខ្លះ ក្រោយចាញ់ អារ៉ាប៊ីសាអូឌីត យប់មិញ?
ក្រោយចាញ់ការប្រកួតលទ្ធផល ២ ទល់នឹង ១ ជាមួយនឹង អារ៉ាប៊ីសាអូឌីត កាលពីយប់មិញ កំពូលកីឡាករបាល់ទាត់ Lionel Messi បានពោលពាក្យឈឺចាលាក់ទុកនៅក្នុងចិត្តទៅកាន់ទស្សនិកជន ក៏ដូចជាអ្នកគាំទ្ររបស់ក្រុមជម្រើសជាតិអាហ្សង់ទីន។

នៅក្នុងការប្រកួត World Cup 2022 នៅឯពហុកីឡដ្ឋាន Lusail ប្រទេស កាតា នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ក្រុមជម្រើសជាតិអាហ្សង់ទីន មិនទទួលជោគជ័យឡើយ បន្ទាប់ពីប៉ះគ្នាជាមួយក្រុមជម្រើសជាតិ អារ៉ាប៊ីសាអូឌីត ដែលក្រោយពីនេះអ្នកសារព័ត៌មានបានសួរនាំជុំវិញអារម្មណ៍របស់កំពូលកីឡាករ Messi ហើយលោកបានផ្ដល់បទសម្ភាសន៍ពីការសោកស្ដាយរបស់ខ្លួន។

ប្រភពពី Fox News បានដកស្រង់សម្ដី Messi ថា “ជាការពិត ពួកយើងដូចជាស្លាប់អ៊ីចឹង! វាពិតជាបរាជ័យដ៏ធំបំផុតមួយ ព្រោះយើងមិនរំពឹងលទ្ធបែបនេះឡើយ។ ប៉ុន្តែយើងគ្មានអ្វីត្រូវដោះសារទេ! ពួកយើងនឹងរួបរួមគ្នាឱ្យបានល្អជាងនេះទៀត”។ បន្ទាប់ពីពោលពាក្យអាក់អន់ចិត្តទាំងនេះរួច Messi បានស្នើឱ្យអ្នកគាំទ្របន្តការជឿជាក់លើក្រុមរបស់លោក ហើយលោកនិងសមាជិកនឹងបង្កើនការខំប្រឹងបន្ថែមទៀត៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចាញ់ អារ៉ាប៊ីសាអូឌីត មែន តែ Messi បង្កើតកំណត់ត្រាបានមួយ កាលពីយប់មិញ
ចុចអាន៖ កីឡាករក្មេងបំផុត នៅក្នុងការប្រកួត World Cup 2022 កំពុងទាក់ទាញហ្វេនស្ទើរពាសពេញពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ