កីឡា
រឿងចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup កើតឡើងត្រឹម ២ថ្ងៃ
ពិភពបាល់ទាត់មានការភ្ញាក់ផ្អើលសាជាថ្មីកាលពីយប់មិញនេះ បន្ទាប់ពីក្រុមបាល់ទាត់សាំមូរ៉ៃជប៉ុន យកឈ្នះឥន្ទ្រីដែកអាល្លឺម៉ង ដោយលទ្ធផល ២-១។

នៅនាទីទី៣៣នៃតង់ទី១ កីឡាករ Gundogan ជាអ្នកស៊ុតបាល់ប៉េណាល់ទី ដោយជួយឲ្យអាល្លឺម៉ង់ នាំមុខមុន។ ប៉ុន្តែចូលដល់តង់ទី២ ជប៉ុន រកបាន២គ្រាប់វិញ ដោយការស៊ុតបញ្ចូលទីរបស់កីឡាករ Doan នៅនាទីទី៧៥ និង Asano នៅនាទីទី៨៣។ លទ្ធផលនេះ ក៏រក្សារហូតដល់ចប់ការប្រកួត។

សម្រាប់រឿងដែលចៃដន្យបំផុតនៅក្នុងប្រវត្តិសាស្រ្ត World Cup នោះគឺថា ក្រុមមកពីទ្វីបអាស៊ី បានវាយបក២គ្រាប់នៅតង់ទី២ បន្ទាប់ពីត្រូវគូប្រជែងនាំមុខ១-០នៅតង់ទី១ ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រដូចគ្នា។

កាលពីថ្ងៃអង្គារទី២២ខែវិច្ឆិកា ក្រុមស្ទាំងបៃតង អារ៉ាប៊ីសាអូឌីត ក៏បានវាយបក២គ្រាប់លើតុងហ្គោអាហ្សង់ទីន នៅតង់ទី២ផងដែរ បន្ទាប់ Messi ស៊ុតបាល់ប៉េណាល់ទី នាំមុខ ១-០ នៅតង់ទី១៕
ដោយ៖ Vann Vann
ចុចអាន៖ អង់គ្លេស មិនអនុញ្ញាតឲ្យកីឡាកររបស់ខ្លួន នៅជាមួយភរិយា និងមិត្តស្រី អំឡុងពេលប្រកួត World Cup

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ