Connect with us

កីឡា

ទម្លាយមូលហេតុ កីឡាករអាល្លឺម៉ង់ យកដៃខ្ទប់មាត់ពេលថតរូប មុនប្រកួតជាមួយជប៉ុន យប់មិញ

បានផុស

នៅ

កាលពីថ្ងៃពុធទី២៣ខែវិច្ឆិកាម្សិលមិញនេះ មុនការប្រកួតបាល់ទាត់ពិភពលោកជាមួយនឹងប្រទេសជប៉ុន, កីឡាករក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ បានយកដៃខ្ទប់មាត់របស់ពួកគេនៅក្នុងកីឡដ្ឋាននៃប្រទេសកាតា  ដើម្បីតវ៉ាចំពោះការសម្រេចចិត្តរបស់ FIFA ក្នុងការហាមឃាត់ខ្សែដៃ LGBTQ (អ្នកស្រឡាញ់ភេទដូចគ្នា)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបង្ហាញការប្រឆាំងនៅក្នុងកីឡដ្ឋាន Khalifa នៃទីក្រុងដូហា បានកើតឡើងបន្ទាប់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ពិភពលោក គំរាមដាក់ទណ្ឌកម្មប្រឆាំងក្រុម និងប្រធានក្រុមរបស់ពួកគេ ប្រសិនបើពួកគេបន្តផែនការពាក់ខ្សែដៃ “OneLove” ដែលត្រូវបានគេចាត់ទុកថាជាការតវ៉ា ប្រឆាំងនឹងច្បាប់នៅក្នុងប្រទេសកាតា ជាកន្លែងដែលការស្រឡាញ់ភេទដូចគ្នាគឺ ខុសច្បាប់។

កីឡាករអាល្លឺម៉ង់ទាំងអស់ បានធ្វើកាយវិការបែបនេះ នៅចំពោះមុខអ្នកថតរូបរាប់សិបនាក់ លើទីលាន មុនការប្រកួតក្នុងពូល E ដែលបានបញ្ចប់ទៅ ដោយម្ចាស់ជើងឯកពិភពលោក៤សម័យកាល ចាញ់ជប៉ុន ២-១ យ៉ាងភ្ញាក់ផ្អើលជាទីបំផុត។

បន្ទាប់ពីការតវ៉ា និងនៅពេលការប្រកួតចាប់ផ្តើម សហព័ន្ធបាល់ទាត់អាល្លឺម៉ង់ (DFB) បានចេញសេចក្តីថ្លែងការណ៍មួយ គាំទ្រក្រុមរបស់ខ្លួន។ សហព័ន្ធបានសង្កត់ធ្ងន់ថា “ការហាមប្រាមពាក់ខ្សែដៃនេះ គឺដូចជាការហាមឃាត់សិទ្ធិក្នុងការនិយាយរបស់យើង អ៊ីចឹងដែរ”។

គួរបញ្ជាក់ថា FIFA បាន​គំរាម​ដាក់​ទណ្ឌកម្ម​ក្រុម​អឺរ៉ុប​ចំនួន៧ ប្រសិនបើ​ពួកគេ​ពាក់​ខ្សែ​ដៃ​ដែល​តំណាងឲ្យ​ភាព​ចម្រុះ និង​ការ​អត់ឱន។

អង់គ្លេស វេលស៍ បែលហ្ស៊ិក ហូឡង់ ស្វីស អាល្លឺម៉ង់ និងដាណឺម៉ាកបាននិយាយកាលពីថ្ងៃចន្ទថា ពួកគេត្រូវបានដាក់សម្ពាធដោយ FIFA ហើយបានបោះបង់ចោលផែនការ ពាក់ខ្សែដៃនៅក្នុងប្រទេសមូស្លីមអភិរក្សនិយម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រឿងចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup កើតឡើងត្រឹម ២ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភាពស្របច្បាប់ នៃការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោក Duterte នៅតែត្រូវរង់ចាំការផ្ទៀងផ្ទាត់!

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរ​រាជធានី​ណែនាំ​សមត្ថកិច្ច​ពាក់ព័ន្ធ​ឱ្យ​រៀបចំ “សង្ក្រាន្តវត្តភ្នំ” ឆ្នាំម្សាញ់​២០២៥នេះ ឱ្យ​បាន​ល្អ​បំផុត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ និង​ក្រសួងសុខាភិបាល ចុះ​ពិនិត្យសេវា ប.ស.ស. និង​មូលនិធិ​សមធម៌​ នៅមន្ទីរពេទ្យព្រះអង្គឌួង

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

កូរ៉េខាងត្បូងនិងអាមេរិក​បញ្ចប់សមយុទ្ធយោធារួមគ្នា​មាន​គោល​ដៅ​ប្រឆាំង​ការគំរាម​ពី​កូរ៉េខាងជើង

សន្តិសុខសង្គម៤ ម៉ោង មុន

Breaking News៖ ក្មេងស្រីសិស្សសាលា៣នាក់លង់ទឹកស្លាប់នៅកំពង់ចម្លងពុកឬស្សី

Sokha Hotels

ព័ត៌មានពេញនិយម