កីឡា
កីឡា ១០ ប្រភេទ ល្បីថាគ្រោះថ្នាក់បំផុតលើពិភពលោក
ការចូលរួមក្នុងសកម្មភាពកីឡា ជារឿយៗត្រូវបានចាត់ទុកថាជាពេលវេលាដ៏រីករាយមួយ។ ទោះជាយ៉ាងណាក៏ដោយ ភាពសប្បាយរីករាយក្នុងសកម្មភាពកីឡាខ្លះ អាចកើតមានគ្រោះថ្នាក់ឬឈានដល់ការស្លាប់បាន។
អត្ថបទខាងក្រោមនេះ គឺជាបញ្ជីនៃកីឡាគ្រោះថ្នាក់បំផុតទាំង១០នៅលើពិភពលោក ដែលអ្នកគួរតែដឹងមុន។
១ ជិះស្គីក្ដារ

គឺជាហ្គេមដែលពាក់ព័ន្ធនឹងមនុស្សម្នាក់ ឬពីរនាក់នៅក្នុងទីតាំងអង្គុយនៅលើក្តារ រអិលចុះពីលើភ្នំ ឬផ្លូវក្រាលកៅស៊ូក្នុងល្បឿនលឿនបំផុត។ អត្តពលិកដែលលេងហ្គេមនេះ ត្រូវដេកលើក្ដារ ហើយចុះពីលើផ្លូវដ៏គ្រោះថ្នាក់។ ទោះបីជាអ្នកចូលរួមបានពាក់មួកការពារ និងឧបករណ៍ក៏ដោយ វានៅតែជាហ្គេមដ៏គួរឲ្យខ្លាច និងគ្រោះថ្នាក់។ ឱកាសនៃការប៉ះទង្គិចគ្នានៅលើផ្លូវគឺខ្ពស់ ព្រោះមានការបាក់តែលើជើងប៉ុណ្ណោះ។
២ ជិះស្គីទឹកកក
អ្នកប្រហែលជាឆ្ងល់ថា គ្រាន់តែជិះស្គីទឹកកក មានគ្រោះថ្នាក់ដល់ជីវិតដែរ? ប្រសិនបើអត្តពលិកដែលចូលរួមក្នុងការជិះស្គីមិនប្រុងប្រយ័ត្នទេនោះ ពួកគេអាចមានរបួសឆ្អឹង និងសាច់ដុំធ្ងន់ធ្ងរបាន។
៣ ប្រដាល់

នេះជាកីឡាប្រយុទ្ធដែលមនុស្សពីរនាក់ប៉ះទង្គិចគ្នា លើសង្វៀនប្រកួត។ យោងតាមស្ថិតិ ៩០ភាគរយនៃអ្នកចូលរួមក្នុងការប្រកួតនេះ ជារឿយៗទទួលរងការការប៉ះទង្គិចខួរក្បាលអំឡុងពេលប្រកួត។ ពួកគេក៏អាចងាយនឹងកើតជំងឺ Alzheimer ឬ Parkinson នាពេលអនាគតផងដែរ។ ជាងនេះទៅទៀត ការប្រដាល់ក៏អាចនាំឲ្យស្លាប់ដែរ។
៤ ការប្រណាំងម៉ូតូ
ទោះបីជាកម្រិតសុវត្ថិភាព របស់យើងបានស្ថិតម៉ូតូក្ដី តែកីឡាប្រភេទនេះនៅតែត្រូវបានចាត់ទុកថាមានគ្រោះថ្នាក់ដល់អាយុជីវិត និងជាកីឡាដ៏គ្រោះថ្នាក់បំផុតមួយនៅក្នុងពិភពលោក។
៥ ជិះសេះ
អ្នកប្រហែលជាឆ្ងល់ថាតើការជិះសេះអាចមានគ្រោះថ្នាក់ប៉ុណ្ណា។ ជាការពិត មិនថាព្យាយាមការពារខ្លួនបានល្អប៉ុណ្ណានោះទេ យើងមិនអាចស្មានដឹងថាវាមានគ្រោះថ្នាក់កម្រិតណាឡើយ ប្រសិនបើសេះបោលឬលោតឡើងមក អាចបណ្ដាលឲ្យយើងធ្លាក់ចុះមកក្រោមរបួសធ្ងន់បាន។
៦ មុជទឹកបាទសមុទ្រ

នេះជាប្រភេទកីឡាដ៏គ្រោះថ្នាក់បំផុតក្នុងពិភពលោក។ ទោះបីជាឧបករណ៍ដកដង្ហើមក្រោមទឹក អាចឲ្យយើងនៅក្រោមទឹកបានយូរ ដើម្បីរីករាយជាមួយភាពស្រស់ស្អាតនៃជីវិតសមុទ្រក្ដី ប៉ុន្តែការផ្លាស់ប្តូរសម្ពាធនៅក្រោមទឹក ការប្រែប្រួលសម្ពាធអាចផ្ទុះក្រដាសត្រចៀក ប្រហោងឆ្អឹង ឬសួត។ ការប៉ះពាល់រយៈពេលយូរ ក៏អាចបណ្តាលឲ្យស្ទះសរសៃឈាមតូចៗ ការបរាជ័យនៃការផ្គត់ផ្គង់ឈាម និងការខូចខាតជាលិកា។
៧ កាយសម្ព័ន្ធ
កីឡានេះទាមទារកម្លាំង តុល្យភាព ភាពរហ័សរហួន ការសម្របសម្រួល ភាពបត់បែន និងការស៊ូទ្រាំខ្លាំង។ ថ្វីត្បិតតែវាជាកីឡាដ៏គ្រោះថ្នាក់ ប៉ុន្តែវាជួយអភិវឌ្ឍជើង ស្មា ដៃ ទ្រូង និងសាច់ដុំពោះ។ គ្រោះថ្នាក់មួយចំនួននៅក្នុងកីឡានេះ រួមមានការបាក់ឆ្អឹងកងខ្នង របួសកជើង ការខូចខាតឆ្អឹងខ្ចី និងការបាក់កដៃ។
៨ ការលោតឆ័ត្រយោង

ទោះបីជានេះត្រូវបានចាត់ទុកថាជាសកម្មភាពលំហែរ ដែលអ្នកចូលរួមលោតចេញពីកន្លែងថេរ ដោយប្រើឆ័ត្រយោងក៏ដោយ ក៏វានៅតែត្រូវបានចាត់ទុកថាជាកីឡាដ៏គ្រោះថ្នាក់។ ជាអកុសល ចាប់តាំងពីការចាប់ផ្តើម កីឡាប្រភេទនេះបានឆក់យកជីវិតមនុស្សជាច្រើន។ កីឡានេះទាក់ទាញអ្នកគាំទ្រជាច្រើនមកពីជុំវិញពិភពលោក ប៉ុន្តែវាក៏បានបណ្តាលឲ្យមនុស្សស្លាប់ជាច្រើននាក់ផងដែរ។
៩ បាល់ទាត់
បច្ចុប្បន្ននេះ បាល់ទាត់គឺជាកីឡាដ៏ពេញនិយមបំផុតមួយ ហើយក៏ជាផ្នែកនៃកីឡាគ្រោះថ្នាក់បំផុតនៅក្នុងពិភពលោកផងដែរ។ ឱកាសនៃរបួសបាល់ទាត់គឺខ្ពស់ណាស់។ ស្រមៃមើលអត្តពលិកជាច្រើននាក់ដែលកំពុងរត់ ឱកាសនៃការប៉ះទង្គិចជាមួយគូប្រកួតរបស់ពួកគេគឺខ្ពស់គួរសម។ អ្នកលេងបាល់អាចជួបប្រទះការរងរបួសដូចជាសន្លាក់ និងសាច់ដុំនៃជើង គឺជារបួសទូទៅដែលអត្តពលិកប្រឈមមុខ។
១០ ការឡើងភ្នំ

អ្នកចូលរួមនៃហ្គេមនេះ ព្យាយាមឡើងដល់កំពូលនៃដីខ្ពស់ ដើម្បីភាពសប្បាយរីករាយ។ ការឡើងភ្នំគឺជាកីឡាមួយក្នុងចំណោមកីឡាដែលប្រថុយប្រថានបំផុតនៅក្នុងពិភពលោក។ មនុស្សរាប់លាននាក់ដែលចូលរួមក្នុងកីឡានេះជារៀងរាល់ឆ្នាំ បានទទួលការឈឺចាប់ ការរងរបួសភាគច្រើនកើតឡើងពីការរអិល ឬធ្លាក់លើថ្ម។ លើសពីនេះ ទីរហោស្ថានបង្កការគម្រាមកំហែងឥតឈប់ឈរ។ ពេលចូលរួមក្នុងកីឡានេះ ត្រូវពាក់ឧបករណ៍ការពារ ប៉ុន្តែត្រៀមខ្លួនសម្រាប់គ្រោះថ្នាក់ដែលមិនអាចទាយទុកមុនបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖កីឡាករបាល់ទាត់ឆ្នើម ៧ រូប មានជាងគេបំផុត លើពិភពលោក
ចុចអាន៖រឿងរ៉ាវដូចគ្នាចំនួន ២ កើតឡើងក្នុងជំនួប ៤ គូនៅ World Cup យប់មិញ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា