Connect with us

កីឡា

វិភាគ ព្យាករលទ្ធផល ១១​នាក់​ដំបូង ព័រទុយហ្គាល់ vs ហ្គាណា យប់​នេះ

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ព័រ​ទុយហ្គាល់​​នឹង​បើក​ឆាក​ព្រឹត្តិការណ៍​​ជើង​ឯក​បាល់ទាត់​ពិភព​លោក ឆ្នាំ​២០២២​នេះ ​ជា​មួយ​ក្រុម​ជម្រើស​ជាតិ ហ្គាណា វេលា​ម៉ោង​១១​យប់​នេះ ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ពូល H។ អ្នក​គាំទ្រ​នឹង​មិន​រំពឹង​ថា លទ្ធផល​គូ​នេះ​​ធ្វើ​ឲ្យ​ពួក​គេ​ខក​ចិត្ត​​ដូច​អាល្លឺម៉ង់ និង​អាហ្សង់ទីន ដែល​ចាញ់​ក្រុម​អាស៊ី​ អារ៉ាប៊ីសាអូឌីត និង​ជប៉ុន​ឡើយ។

​ព័រទុយហ្គាល់​​ជា​ក្រុម​មក​ពី​​អឺរ៉ុប​ដែល​សំបូរ​កីឡាករ​ឆ្នើម​ៗ​ និង​លេង​​នៅ​​លីគ​កំពូល​ពិភព​លោក​ជា​ច្រើន​ ប្រៀប​ធៀប​នឹង​ជម្រើស​ជាតិ​ហ្គាណា​មក​ពី​អាហ្វ្រិក​​ខាង​លិច​ដែល​ជា​ក្រុម​ក្មេង​ខ្ចី និង​បទ​ពិសោធ​​តិច​នៅ​ក្នុង​ជើង​ឯក​ពិភព​លោក ប៉ុន្តែ​មិន​អាច​មើល​ស្រាល​បាន​ទេ​សម្រាប់​ជម្រើស​ជាតិ​មក​ពី​អាហ្វ្រិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព័ត៌មាន​កីឡាករ

ព័រទុយហ្គាល់​គ្មាន​កីឡាករ​ណា​មួយ​មាន​របួស​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ ប៉ុន្តែ​តារា​ឆ្នើម Cristiano Ronaldo បាន​ខក​ខាន​ក្នុង​ហ្វឹក​ហាត់​ជា​មួយ​ក្រុម​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន និង​មិន​បាន​ចូល​លេងក្នុង​ការ​ប្រកួត​មិត្តភាព​ដោយសារ​មាន​បញ្ហាពោះ ហើយ​ទើប​មាន​បញ្ហា​ជា​មួយ​ក្លឹប Manchester United ទៀត។ ចំណែក​ហ្គាណា​​គ្មាន​កីឡាករ​ណា​ម្នាក់​របួស​ដែរ ដូច្នេះ​ក្រុម​ទាំង​ពីរ​ពេញ​ជើង​ដូច​គ្នា។

កីឡាករ​គួរ​ឲ្យ​ចាប់​អារម្មណ៍

គ្រប់​គ្នា​ប្រហែល​ជា​ចាប់​អារម្មណ៍​ខ្លាំង​លើ​តារា​ចាស់​វស្សា Cristiano Ronaldo ប៉ុន្តែ​មិន​អាច​រំលង​ភ្នែក​បាន​លើ​ឡើយ​ចំពោះ​​ខ្សែ​ប្រយុទ្ធ​របស់ AC Milan គឺ​កីឡាករ Rafael Leo កំពុង​ឡើង​ជើង​ខ្លាំងបង្ហាញ​ខ្លួន​ក្នុង​លីគ​អ៊ីតាលី​រដូវ​កាល​នេះ​​១៤​ប្រកួត​រក​បាន​៦​គ្រាប់​ហើយ ដូច្នេះ​រូប​គេ​ជា​តារា​គ្រោះ​កាច​ម្នាក់​ក្នុង​ការ​ប្រកួត​នេះ។ ស្ថិត​ក្នុង​វ័យ​៣២​ឆ្នាំ Andre Ayew បាន​ក្លាយ​ជា​តារា​នាំ​សំណាង​​របស់​​ហ្គាណា។ រដូវ​កាល​នេះ រូប​គេ​ក៏​កំពុង​កាក​កប​នៅ​ក្លឹប​ Al Sadd ដូច្នេះ​ព័រទុយហ្គាល់​ត្រូវ​ប្រុង​ប្រយ័ត្ន​មែន​ទែន។

ជម្រើស​ជាតិ​ព័រទុយហ្គាល់

ប្រវត្តិ​ជួប​គ្នា​

យប់​នេះ​ជា​ការ​ជួប​គ្នា​​លើក​ទី​២​​រវាង​​ ព័រទុយហ្គាល់ និង ហ្គាណា បន្ទាប់​ពី​​ជួប​គ្នា​លើកទី​១ ក្នុង World Cup ឆ្នាំ​២០១៤។ ពេល​នោះ ព័រទុយហ្គាល់ ឈ្នះ ហ្គាណា ២-១ ហើយ Ronaldo ស៊ុត​បាន១​គ្រាប់​ដែរ។ ក្រុម​ទាំង​ពីរ​ធ្លាក់​ក្នុង​ពូល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។

៥​ប្រកួត​ចុង​ក្រោយ​

ព័រទុយហ្គាល់ ៖ ឈ្នះ​៣ ចាញ់​២ (ឈ្នះនីហ្សេរីយ៉ា ៤-០, ចាញ់ អេស្ប៉ាញ ០-១, ឈ្នះឆេក ០-៤, ចាញ់ស្វីស ១-០ និង​ឈ្នះ​ឆេក ២-០)។
ហ្គាណា ៖ឈ្នះ​៣ ចាញ់​២ (ឈ្នះ ស្វីស ២-០, ឈ្នះ នីហ្គារ៉ាកា ០-១, ចាញ់​ប្រេស៊ីល ៣-០, ចាញ់ នីហ្សេរីយ៉ា ០-២ និង​ឈ្នះ នីហ្សេរីយ៉ា ២-០)។

ជម្រើស​ជាតិ​ហ្គាណា

ព្យាករ​ជម្រើស​១១​នាក់​ដំបូង

ព័រទុយហ្គាល់​អាច​ប្រើ​ទម្រង់ ៤-៣-៣ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង​ Costa; Cancelo, Dias, Pepe, Mendes; Neves, Carvalho, Fernandes; Silva, Ronaldo និង Leao។
ហ្គាណា អាច​ប្រើ​ទម្រង់ ៤-២-៣-១ ជា​មួយ​ជម្រើស​១១​នាក់​ដំបូង Ati-Zigi; Lamptey, Amartey, Salisu, Mensah; Partey, Samed; Sulemana, Kudus, J. Ayew; និង A. Ayew។

ព្យាករ​លទ្ធផល

ព័រទុយហ្គាល់​ជា​ក្រុម​ដែល​មិន​អាច​មើល​ស្រាល​បាន​ទេ​​សម្រាប់​ ជើង​ឯក​ពិភព​លោកឆ្នាំនេះ ពី​ព្រោះ​សំបូរ​កីឡាករ​ឆ្នើម​ៗ​លើ​លោក។ ហ្គាណា​ប្រហែល​ជា​ស្វែង​រក​ការ​បង្កើត​ប្រវត្តិ​សាស្ត្រ​ដូច​​អារ៉ាប៊ីសាអូឌីត និង​ជប៉ុន ដូច្នេះ​​ព័រទុយហ្គាល់​មិន​ប្រហែស​បាន​ឡើយ។ លទ្ធផល ព័រទុយហ្គាល់ ៣-០ ហ្គាណា

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម