កីឡា
ក្រសួងមហាផ្ទៃ កើនមេដាយមាស ១០ គ្រឿង បន្តឈរលើគេ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៣ ថ្ងៃទី ៤
ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ បាននិងកំពុងបន្តនាំមុខចំនួនមេដាយសរុប ក្រោយបង្កើនចំនួនមេដាយមាស ប្រាក់ សំរឹទ្ធ សម្រាប់ថ្ងៃទី ៤ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី ៣ និងកីឡាជនពិការជាតិ លើកទី ១ ឆ្នាំ ២០២២ គិតត្រឹមថ្ងៃទី ២២ ខែវិច្ឆិកា ម្សិលមិញ។

ក្រសួងមហាផ្ទៃ បានបន្តឈ្នះមេដាយច្រើនជាងគេ ទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ ជាពិសេសគឺឈ្នះមេដាយមាស ១០ គ្រឿងបន្ថែមទៀត ដែលនាំឲ្យបានឈ្នះមេដាយមាស ៣៤ គ្រឿង, ប្រាក់ ១៩ គ្រឿង និងសំរឹទ្ធ ២០ គ្រឿង សរុប ៧៣ គ្រឿង នាំក្រុមលេខ ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពាក់កណ្ដាលគត់ ពោលគឺនាំមុខដល់ទៅ ១៧ មេដាយមាស។

ជាមួយគ្នានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឡើងមកលេខ ២ វិញ ដោយរុញក្រសួងការពារជាតិ ទៅលេខ ៣។ បានឡើងមកលេខ ២ វិញ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រកមេដាយសរុប ៥១ គ្រឿង ក្នុងនោះមេដាយមាស ១៧ គ្រឿង, ប្រាក់ ១៨ គ្រឿង និងសំរឹទ្ធ ១៦ គ្រឿង។ តាមពីក្រោយក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺក្រសួងការពារជាតិ រកបានមេដាយមាស ១៥ គ្រឿង, មេដាយប្រាក់ ៥ គ្រឿង និងមេដាយសំរឹទ្ធ ៩ គ្រឿង សរុប ២៩ គ្រឿង។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍នេះ ចាប់ពីថ្ងៃទី ២១ ហើយនឹងបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា ពោលគឺនៅសល់ ៧ ថ្ងៃ ទើបបញ្ចប់ជាផ្លូវការ។ ក្នុងព្រឹត្តិការណ៍នេះមានកីឡាចំនួន ៤៥ ប្រភេទ រាប់ទាំងកីឡាជនពិការ ដើម្បីឲ្យប្រកួតប្រជែងដណ្ដើមមេដាយ៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?