កីឡា
កីឡាជាតិលើកទី៣៖ ឆ្នាំនេះក្រសួងការពារជាតិ ប្រមូលមេដាយមាសគ្រប់វិញ្ញាសាផ្នែកកីឡាសីដក់
រយៈពេល ៤ ថ្ងៃ នៃការប្រជែងមេដាយក្លិបសីដក់ ក្រសួងការពារជាតិ បានឈ្នះមេដាយច្រើនជាងគេក្នុងចំណោមរាជធានី-ខេត្ត និងក្រសួងចំនួន ៦ ដែលបានចូលរួមប្រកួតសីដក់ ដណ្ដើមជើងឯកកីឡាជាតិលើកទី ៣ ឆ្នាំ ២០២២ ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្លិបក្រសួងការពារជាតិ ឈ្នះមេដាយច្រើនជាងគេ ពោលគឺដណ្ដើមបានមេដាយមាសទាំង ៣ វិញ្ញាសាតែម្ដង ខណៈក្រសួងមហាផ្ទៃ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ២ ឈរលេខ ២ គ្រាដែលខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ឈរលេខ ៣ និងលេខ ៤ ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ ដូចគ្នា ។

លោក មាស សារិន ប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលរបស់អត្តពលិកដែលជាជ័យលាភី នាពេលនេះ ពិតជាបានមកពីការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយនេះក៏ជាឱកាស ក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់ និងបង្កើនបទពិសោធ ដើម្បីធ្វើឲ្យកម្មវិធីរៀបចំការប្រកួតនេះកាន់តែមានភាពទាក់ទាញដល់ទស្សនិកជនឲ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗ កីឡាករ-កីឡាការិនីបន្ថែមទៀត។

លោកបន្តថា ដើម្បីឲ្យកីឡាសីដក់កម្ពុជាកាន់តែមានការរីកចម្រើនទាំងបរិមាណ និងគុណភាពទៅថ្ងៃអនាគត ជាពិសេសនៅពេលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ គឺ ១. ត្រូវខិតខំបណ្ដុះបណ្ដាលថ្នាលយុវជន បង្កើនបរិមាណកីឡាករ កីឡាការិនីតាមសមាគម កីឡាសីដក់ ឲ្យបានទូលំទូលាយ។ ២. ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្ដាល ចៅក្រម ឲ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព។ ៣. ត្រូវជំរុញឲ្យមានការរៀបចំការប្រកួតឲ្យបានច្រើន និងហ្វឹកហាត់ជាប្រចាំតាមបណ្ដាក្លិប សមាគម។ ៤. ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឬ ក្លិប សមាគមទូទាំងប្រទេស។ ៥. ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើនព្រឹត្តិការណ៍ប្រកួតឲ្យបានច្រើន ក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើទៅបាន។
គួរបញ្ជាក់ផងដែរថា សម្រាប់កីឡាសីដក់នេះ បានដំណើរការប្រកួតរយៈពេល ៤ ថ្ងៃ ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីសរុប ៧៣ នាក់ មកពីរាជធានី-ខេត្ត និងក្រសួងចំនួន ៦ ចូលរួម ដោយធ្វើការប្រកួតលើ ៣ វិញ្ញាសា រួមមាន វិញ្ញាសានារី ២ នាក់ ទល់ ២ នាក់, វិញ្ញាសាបុរស ២ នាក់ ទល់ ២ នាក់ និងវិញ្ញាសាបុរស ៣ នាក់ ទល់ ៣ នាក់៕
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ