កីឡា
បាល់ទាត់កីឡាជាតិ ក្រុមខ្លាំងលេងលីគទី ១ និងលីគទី ២ កម្ពុជា កំពុងប្រកួតប្រជែងគ្នាស្វិតស្វាញ
ការប្រកួតកីឡាជាតិ លើកទី ៣ លើប្រភេទកីឡាបាល់ទាត់ វិញ្ញាសាបុរស បាននិងកំពុងប្រកួតយ៉ាងស្វិតស្វាញ ពោលគឺឈានដល់ការប្រកួតចុងក្រោយប្រចាំពូលទាំង ៣ នៅរសៀលនេះ ខណៈក៏បានរកឃើញក្រុមឡើងវគ្គបន្តជាបណ្ដើរៗផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខុសពីឆ្នាំរាល់ដង កីឡាជាតិលើកនេះលើប្រភេទកីឡាបាល់ទាត់គឺមានក្រុមមកពីលីគកំពូល និងលីគទី ២ កម្ពុជា ចូលរួម។ ជាក់ស្ដែង ក្រុមមកពីលីគកំពូលមាន ក្រុមតំណាងខេត្តតាកែវ គឺក្លិបគីរីវង់សុខសែនជ័យ (យុវជនថ្នាល) ជាមួយក្រសួងការពារជាតិ (យុវជនថ្នាល) ចូលរួម។ ដ្បិតតែជាក្រុមយុវជនថ្នាល ប៉ុន្តែគេក៏ឃើញមានកីឡាករដែលបានបង្ហាញខ្លួនញឹកញាប់ក្នុងលីគ ចូលរួមផងដែរ។
ដោយឡែកនៅលីគទី ២ មានក្លិបបាល់ទាត់នគរបាលជាតិ ដែលតំណាងឲ្យក្រសួងមហាផ្ទៃ, ក្លិបបាល់ទាត់ខេត្តព្រៃវែង តំណាងឲ្យខេត្តព្រៃវែង, ក្លិបបាល់ទាត់បន្ទាយមានជ័យ តំណាងឲ្យខេត្តបន្ទាយមានជ័យ, ក្លិបបាល់ទាត់ខេត្តត្បូងឃ្មុំ តំណាងឲ្យខេត្តត្បូងឃ្មុំ។ ក្រៅពីនេះមានក្រុម ៣ ផ្សេងទៀត ដែលបានចូលរួមប្រកួតក្នុងពានសម្ដេចតេជោ ហ៊ុន សែន វគ្គថ្នាក់ខេត្ត គឺឬទ្ធីសែន (តំណាងឲ្យខេត្តកំពង់ឆ្នាំង), ខេត្តកំពត, ខេត្តឧត្តរមានជ័យ, កោះកុង និងរាជធានីភ្នំពេញ។
គេក៏បានមើលឃើញទៀតផងដែរថា ខេត្តព្រៃវែង ហាក់បីដូចជាមានភាគរយប្រជែងមេដាយមាសច្រើន ដោយសារក្រុមនេះសម្បូរទៅដោយកីឡាករយុវជនដែលជាប់ជម្រើសជាតិកម្ពុជា តាំងពីឈុត U-19, U-23 និងរហូតដល់ឈុតធំផងដែរ ខណៈរសៀលនេះ គឺត្រូវជួបក្រុមនគរបាលជាតិ សម្រាប់ការប្រកួតបិទពូល C ដែលឈ្នះដូចគ្នាក្នុងការប្រកួតទី ១ រៀងៗខ្លួន (ពូល C មានតែ ៣ ក្រុម)។
រូបមន្តប្រកួត គឺវិលជុំសន្សំពិន្ទុក្នុងពូល ហើយក្រុមលេខ ១ ប្រចាំពូលទាំង ៣ នឹងបានឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បូកនឹងក្រុមលេខពីរល្អ ចំនួន ១ ក្រុម។
គួរបញ្ជាក់ថា ក្រោយរកឃើញក្រុមឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចនេះ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី ២៧ រួចវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២៩ ខែវិច្ឆិកា៕
អត្ថបទ ៖ មន្នីរ័ត្ន
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?