កីឡា
លោក Honda និយាយបែបណាខ្លះពីជម្រើសជាតិរបស់ខ្លួន ក្រោយយកឈ្នះអាល្លឺម៉ង់ យប់មិញ?
ក្រុមជម្រើសជាតិជប៉ុន បានយកឈ្នះ ជម្រើសជាតិអាល្លឺម៉ង់ ជាមួយការវាយបកដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងជំនួបបើកឆាកពូល E នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក (FIFA World Cup 2022) កាលពីយប់មិញ។

នៅវគ្គទី ១ ក្រុមអាល្លឺម៉ង់ បាននាំមុខ ១-០ ដោយសារគ្រាប់បាល់ពិន័យ ១១ ម៉ែត្រ របស់ Gundogan។ ក្រុមជប៉ុន គ្រាន់តែដឹងពីរបៀបការពារក្នុងបរិបទដែលសិស្សរបស់គ្រូបង្វឹក Hansi Flick គ្រប់គ្រងបាល់ក្នុង ៤៥ នាទីដំបូង។ ប៉ុន្តែនៅតង់ទី ២ កីឡាករប្ដូរចូលទាំងពីរ Ritsu Doan និង Asano Takuma បានស៊ុតបញ្ចូលទីម្នាក់ ១ គ្រាប់ ដើម្បីជួយក្រុម ដាវសាម៉ូរៃ យកឈ្នះមិនគួរឲ្យជឿ។

ជាមួយនឹងជ័យជម្នះនេះ អតីតកីឡាករជម្រើសជាតិជប៉ុន លោក Keisuke Honda ដែលបច្ចុប្បន្នមានតួនាទីជាអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បាននិយាយពីក្រុមរបស់ខ្លួនផងដែរ ក្នុងនាមជាអ្នកអត្ថាធិប្បាយនៅលើប៉ុស្តិ៍ទូរទស្សន៍ជប៉ុន Abema TV។
លោក Honda បាននិយាយថា «នេះពិតជាអស្ចារ្យណាស់។ កីឡាករជប៉ុនធ្វើបានល្អណាស់។ តាមទស្សនៈរបស់កីឡាករ ការទទួលជ័យជម្នះសម្រាប់ជប៉ុននេះគឺជាការបោះជំហានទៅមុខជាប្រវត្តិសាស្ត្រ។ លទ្ធផលគឺហួសពីការស្មានរបស់ខ្ញុំ។ នេះជាជ័យជម្នះដ៏ធំមួយ ប៉ុន្តែជប៉ុនត្រូវការឈ្នះមួយប្រកួតទៀត។ ប្រសិនបើមានជ័យជម្នះមួយទៀត ក្រុមជប៉ុនប្រាកដជាកក់សំបុត្រដើម្បីទៅវគ្គបន្ត»។

អតីតកីឡាករជប៉ុនរូបនេះបាននិយាយថា កូនសិស្សរបស់គ្រូបង្វឹក Hajime Moriyasu ត្រូវតែផ្តោតលើការប្រកួតបន្ទាប់ ៖ «កីឡាករត្រូវស្ងប់ស្ងាត់ ខ្ញុំមិនចង់ឲ្យកីឡាករជប៉ុនចូលប្រកួតបន្ទាប់ដោយរំភើបខ្លាំងនោះទេ។ ទទួលបានជ័យជម្នះដោយសារភាពក្លាហានរបស់យើង ប៉ុន្តែក្រុមជប៉ុននៅមានរឿងមួយចំនួនដែលត្រូវយកឈ្នះ»។
Keisuke Honda (អាយុ ៣៧ ឆ្នាំ) ធ្លាប់លេងឲ្យជម្រើសជាតិជប៉ុនពីឆ្នាំ ២០០៨ ដល់ ២០១៨។ លោកបានស៊ុតបញ្ចូលទី ៣៧ គ្រាប់ ក្នុងការបង្ហាញខ្លួន ៩៨ លើក សម្រាប់ប្រទេស៕
ប្រភព ៖ tokyo-sports.co.jp
អត្ថបទ ៖ មន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ