កីឡា
Ronaldo ទិញវិមានថ្មី តម្លៃរាប់លាន ទុកលំហែកាយ ក្រោយចប់ការប្រកួត World Cup
ការប្រកួតបាល់ទាត់ពិភពលោក World Cup 2022 ទើបតែចាប់ផ្ដើមមិនបានប៉ុន្មានផង កំពូលកីឡាករ Cristiano Ronaldo បានទាក់ទាញចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយនៅជុំវិញពិភពលោក ដោយសារកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះ បើកបង្ហាញវិមានថ្មីដែលទើបទិញចុងក្រោយបំផុត សម្រាប់ទុកសម្រាកលំហែ បន្ទាប់ពីចប់ការប្រកួត World Cup 2022។

ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ កំពូលតារាបាល់ទាត់ Cristiano Ronaldo បានក្លាយជាចំណុចចាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយទូទាំងពិភពលោក ជាមួយនឹងការបង្អួតផ្ទះវិមានតម្លៃ ២១លានអឺរ៉ូ (ប្រហែល ២១,៨៤១,៦០០ ដុល្លារអាមេរិក) ដែលលោកបានទិញដើម្បីទុកលំហែកាយ ក្រោយព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ បញ្ចប់ទៅ។

តាមពិតវិមានថ្មីនេះត្រូវបានទិញដោយ Cristiano Ronaldo តាំងពីពាក់កណ្តាលឆ្នាំ២០២២ មកម្ល៉េះ ដោយលោកទិញវាមក ក្រោយពេលចាកចេញពី MU ដើម្បីចូលនិវត្តន៍ក្រោយព្រឹត្តិការណ៍ World Cup 2022។ វិមានថ្មីរបស់កីឡាករវ័យ ៣៧ឆ្នាំរូបនេះ មានទីតាំងនៅតំបន់ Cascais ប្រទេសព័រទុយហ្គាល់ សង់លើផ្ទៃដីប្រហែល ២,៧២០ម៉ែត្រការេ មានកម្ពស់បីជាន់ ព័ទ្ធដោយសួនច្បារពណ៌បៃតងទំហំ ៣៤៤ម៉ែត្រការ។

វិមានដ៏ស្កឹមស្កៃនេះត្រូវបានរចនាឡើយយ៉ាងទំនើប និងប្រណីតមិនអន់ជាងវាំងស្ដេចប៉ុន្មានទេ។ វាមានទីធ្លាធំទូលាយ នៅខាងក្នុងវិមានមានអាងហែលទឹក ទីលានវាយកូនបាល់ ទីលានបាល់ទាត់ និងកន្លែងហាត់ប្រាណ។ លើសពីនេះ ចំណតរថយន្តវិញ អាចផ្ទុករថយន្តបានជាង ២០គ្រឿងឯណោះ។ ចំណែកខាងក្នុងវិមានត្រូវបានតុបតែងយ៉ាងប្រណីតដូចគ្នា ដោយជញ្ជាំងត្រូវបានចាក់ដោយថ្មម៉ាបអ៊ីតាលី និងមានផ្នែកខ្លះត្រូវបានស្រោបដោយសន្លឹកមាស។
ទោះយ៉ាងណា វិមានមួយនេះ នៅមិនទាន់សង់រួចរាល់ជាស្ថាពរនោះទេ ដោយគេរំពឹងថាផ្ទះវានឹងត្រូវបញ្ចប់នៅឆ្នាំ២០២៣ ខាងមុខ។

ក្រៅពីវិមានដែលទើបបង្ហាញសាធារណជនមួយនេះ Ronaldo នៅមានផ្ទះធំៗចំនួន ៨ ផ្សេងទៀតផងដែរ។ ក្នុងនោះ ផ្ទះចំនួន ៤ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ដែលរួមមាន ផ្ទះល្វែងមួយនៅអគារ Trump Tower ក្នុងទីក្រុង Manhattan សហរដ្ឋអាមេរិក អាផាតមិនថ្លៃបំផុតនៅទីក្រុង Lisbon និងអគារផ្ទះល្វែងកម្ពស់ ៧ ជាន់នៅ Funchal ប្រទេសព័រទុយហ្គាល់ និងវិមានមួយនៅ Marbella ប្រទេសអេស្ប៉ាញ។ ដោយឡែក ផ្ទះ ៤ ទៀត ពុំមាននរណាស្គាល់ច្បាស់នោះទេ៕





ប្រែសម្រួល៖ សន្យា
ចុចអាន៖ ចែកផ្លូវជាមួយនឹងបិសាចក្រហម Man United ភ្លាម Ronaldo បញ្ចេញនាឡិកាដៃ ២ គ្រឿង អត្ថន័យមិនធម្មតា
ចុចអាន៖ កីឡាករក្មេងបំផុត នៅក្នុងការប្រកួត World Cup 2022 កំពុងទាក់ទាញហ្វេនស្ទើរពាសពេញពិភពលោក

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ