កីឡា
ទង្វើរបស់កីឡាករជប៉ុននៅ World Cup កំពុងផ្ទុះការសរសើរពេញពិភពលោក
កាលពីយប់មិញថ្ងៃទី២៣ ខែវិច្ឆិកា ក្រុមជប៉ុនបានយកឈ្នះអាល្លឺម៉ង់ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ធ្វើឱ្យហ្វេនអបអរសាទរ និងស្ញើចសរសើរយ៉ាងខ្លាំង ប៉ុន្តែអ្វីដែលនាំឱ្យគេកាន់តែសរសើរដល់ក្រុមកីឡាករជប៉ុន គឺបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ពួកគេ ពិតជាមានសណ្ដាប់ធ្នាប់ល្អ និងគ្មានសំរាមសូម្បីមួយបំណែកនៅលើឥដ្ឋ ក្រោយពេលពួកចាកចេញទៅ។
ក្រៅពីស្មារតីតស៊ូរបស់ក្រុមសាមូរ៉ៃជប៉ុន នៅក្នុងព្រឹត្តិការណ៍ World Cup 2022 អ្នកគាំទ្រទូទាំងពិភពលោកបានសសម្ដែងនូវការកោតសរសើរ និងគោរពយ៉ាងពិសេសចំពោះកីឡាបាល់ទាត់ជប៉ុនគ្រប់រូប បន្ទាប់ពីបានឃើញបន្ទប់ផ្លាស់សម្លៀកបំពាក់របស់ក្រុមនេះ ត្រូវបានសម្អាតយ៉ាងស្អាតបំផុត ដូចពុំមានអ្នកប្រើប្រាស់។
មុនពេលចាកចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់ កីឡាករជប៉ុនទាំងអស់បាននាំគ្នាសម្អាតបន្ទប់យ៉ាងស្អាត ទោះបីវាមិនមែនជាកាតព្វកិច្ច និងទំនួលខុសត្រូវរបស់ពួកគេក៏ដោយ។ ពួកគេថែមទាំងបន្សល់ទុកពាក្យអរគុណនៅលើក្រដាសមួយសន្លឹក ហើយដាក់វានៅក្នុងបន្ទប់ ជូនម្ចាស់ផ្ទះទៀតផង។
ក្រៅពីកីឡាករជប៉ុន អ្នកគាំទ្ររបស់ប្រទេសនេះក៏ទទួលបានការសរសើរយ៉ាងខ្លាំងផងដែរ ចំពោះទម្លាប់នៃការការពារបរិស្ថាន និងអនាម័យនៅទីសាធារណៈ។ ជាក់ស្ដែងបន្ទាប់ពីការប្រកួតនីមួយៗដែលពួកគេបានចូលរួម អ្នកគាំទ្រជនជាតិជប៉ុនតែងតែបន្តស្នាក់នៅ រហូតដល់ចប់សព្វគ្រប់ ដើម្បីប្រមូលសំរាមទាំងអស់នៅកន្លែងឈរ មុនពេលចាកចេញពីកីឡដ្ឋាន។ ទង្វើរបស់ពួកគេត្រូវបានចែកចាយពាសពេញបណ្ដាញសង្គម និងបង្កឱ្យមានការស្ញប់ស្ញែង ក៏ដូចជាការគោរពពីមនុស្សរាប់លាននាក់ នៅជុំវិញពិភពលោកផងដែរ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ រឿងចៃដន្យបំផុតក្នុងប្រវត្តិសាស្ត្រ World Cup កើតឡើងត្រឹម ២ថ្ងៃ
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់