កីឡា
ក្រុមហ៊ុន Apple ចាប់អារម្មណ៍ចង់ទិញក្លិប Manchester United
ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងពិចារណាទិញក្លិប Manchester United នេះបើយោងតាម The Daily Star ។
កាសែត The tabloid របស់អង់គ្លេស ដោយមិនដកស្រង់ប្រភពណាមួយបាននិយាយថា នាយកប្រតិបត្តិ Apple លោក Tim Cook ចាប់អារម្មណ៍ក្នុងការបង់ប្រាក់ចំនួន ៥.៨ពាន់លានផោនសម្រាប់ក្លិបបាល់ទាត់ Premier League ដែលកំពុងមានរឿងរ៉ាវ។

កាសែត Daily Star បានសរសេរកាលពីថ្ងៃព្រហស្បតិ៍ថា “CEO Tim Cook មានបំណងចង់ស្វែងរកឱកាសក្លាយជាម្ចាស់ក្លិប Man United ហើយនឹងរៀបចំការពិភាក្សាជាមួយធនាគារដែលត្រូវបានតែងតាំងដើម្បីត្រួតពិនិត្យការលក់ ដែលរួមមាន The Raine Group”។
កាសែតនេះបាននិយាយថា ការទិញដោយក្រុមហ៊ុន Apple នឹងធ្វើឱ្យ Man Utd ក្លាយជាក្លិបដែលមានបំផុតនៅលើពិភពលោក។ Apple មិនអាចទាក់ទងសុំការអធិប្បាយបានទេ។ Manchester United មិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។

Man Utd ត្រូវបានដាក់ឱ្យដំណើរការលក់ បន្ទាប់ពីម្ចាស់ក្លិបត្រកូល Glazers ជនជាតិអាមេរិក នៅសប្តាហ៍នេះបាននិយាយថា ពួកគេកំពុងពិចារណាជម្រើសសម្រាប់អាជីវកម្មដែលត្រូវបានដកស្រង់ចេញពីផ្សារហ៊ុនញូវយ៉ក៕
ប្រភព៖ marketwatch.com
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?