Connect with us

កីឡា

មិនគួរឱ្យជឿ! ប្រកួតរវាងកូរ៉េ ជាមួយ អ៊ុយរូហ្គាយ គ្មានការស៊ុតចំគោលដៅជាលើកដំបូងក្នុងប្រវត្តិ សាស្ត្រ World Cup

បានផុស

នៅ

ការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup 2022) នៅប្រទេសកាតា បានទទួលលទ្ធផលស្មើមួយគូទៀត ខណៈដែលពូល H បានដំណើរការនៅកីឡដ្ឋាន Education City ជាមួយនឹងលទ្ធផល 0-0 រវាងអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាឆ្នើមរបស់ Tottenham Hotspur កីឡាករ Heung-min Son បានលេងទោះបីជាថ្មីៗនេះមានការបាក់ឆ្អឹងភ្នែកក៏ដោយ ប៉ុន្តែមិនអាចជួយប្រទេសរបស់ខ្លួនឱ្យទទួលបានជ័យជម្នះនោះទេ ទោះបីជាមានឱកាសមួយចំនួនក៏ដោយ។

អ៊ុយរូហ្គាយ អាចនឹងខកចិត្តជាមួយនឹងការបង្ហាញទម្រង់លេងរបស់ពួកគេ ទោះបីជាពួកគេបានទាត់បុកបង្គោលទី ២ដងក្នុងការប្រកួតនេះក៏ដោយ។ ទី១ តាមរយៈការតែតបាល់យ៉ាងល្អពីខ្សែការពារជើងចាស់ Diego Godin បន្ទាប់មកនៅ ពេលដែលខ្សែបម្រើវ័យក្មេង Federico Valverde ទាត់បុកបង្គោលពីការព្យាយាមស៊ុតចម្ងាយ។ 

លើសពីអ្វីដែលគួរឱ្យចាប់អារម្មណ៍ខាងលើ ការប្រកួតនេះត្រូវបានគេចាត់ទុកថា ជាប្រវត្តិសាស្ត្របាល់ទាតពិភពលោកដែលក្រុមទាំងសងខាងមិនអាចស៊ុតចំគោលដៅ (On Target ) គូប្រកួតរៀងៗខ្លួន ពោលគឺ អ៊ុយរូហ្គាយ មានឱកាស​១០ដង ទាត់ខុសគោលដៅ (Off Target) ដល់ទៅ៦ដង ខណៈកូរ៉េខាងត្បូង មានឱកាស៦ដង ទាត់ខុសគោលដៅ​(Off Target) ៥ដង។ ចំនួនដែលនៅសល់ដទៃទៀតគឺស៊ុត និងត្រូវបានរារាំង (Block) ដោយខ្សែការពារ៕

ប្រភព៖ FIFA

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម