Connect with us

កីឡា

រឿង៣យ៉ាង Ronaldo ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើល កាលពីយប់មិញ

បានផុស

នៅ

សម្រាប់ការប្រកួតពានរង្វាន់ World Cup ពូល H កាលពីយប់មិញនេះ ក្រុមបាល់ទាត់បញ្ចខែល ព័រទុយហ្គាល់ បានយកឈ្នះផ្កាយខ្មៅ ហ្គាណា ដោយលទ្ធផល ៣-២ យ៉ាងតានតឹងជាទីបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅតង់ទី១ ក្រុមទាំង២មិនអាចបំប៉ោងសំណាញ់ទីគ្នាបានឡើយ ប៉ុន្តែចូលដល់តង់ទី២ ក្រុមព័រទុយហ្គាល់ នាំមុខ១-០មុន ដោយការស៊ុតបាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Ronaldo នៅនាទីទី៦៥។

៨នាទីក្រោយ ហ្គាណា តាមស្មើវិញដោយការស៊ុតរបស់កីឡាករ Ayew។ ប៉ុន្តែលេងបាន៥នាទីប៉ុណ្ណោះពោលគឺនៅនាទីទី៧៣ ព័រទុយហ្គាល់ បានបើកការនាំមុខជាថ្មី ដោយការស៊ុតរបស់ Felix ហើយ២នាទីក្រោយ Leao ស៊ុតមួយគ្រាប់ទៀត ជួយឲ្យព័រទុយហ្គាល់នាំមុខ៣-១។

ទោះបីជាយ៉ាងណាក៏ដោយ នៅនាទីទី៨៩ កីឡាករ Bukari តែតបានមួយគ្រាប់ ជួយឲ្យ ហ្គាណា តាមពីក្រោយ ហើយលទ្ធផល ៣-២ ក៏រក្សារហូតដល់ចប់ការប្រកួត។

ក្នុងការប្រកួតកាលពីយប់មិញនេះដែរ ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះកំពូលខ្សែប្រយុទ្ធ Christiano Ronaldo។

រឿងទី១៖ Ronaldo បានសម្រក់ទឹកភ្នែកពេលកំពុងច្រៀងចម្រៀងជាតិ។

ខ្សែប្រយុទ្ធវ័យ៣៧ឆ្នាំរូបនេះ ត្រូវបានគេមើលឃើញសម្រក់ទឹកភ្នែក មុនការប្រកួតជាមួយហ្គាណា ក្នុងពហុកីឡដ្ឋាន៩៧៤។

រឿងទី២៖ Ronaldo ក្លាយជាកីឡាករទី១ ដែលស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ៥លើកជាប់ៗគ្នា។ រូបគេបានស៊ុតបញ្ចូលទីក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០០៦, ២០១០, ២០១៤, ២០១៨ និង២០២២។

រឿងទី៣៖ Ronaldo គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទីមានវ័យចំណាស់បំផុត​ ក្នុងព្រឹត្តិការណ៍នៅប្រទេស​កាតា​ឆ្នាំ​២០២២នេះ។ គិតត្រឹមពេលនេះ មិនទាន់មានកីឡាករណាចាស់ជាង Ronaldo ដែលស៊ុតបញ្ចូលទីក្នុង World Cup នៅប្រទេសកាតាទេ៕

អត្ថបទ៖ Vann Vann

ចុចអាន៖ បែកធ្លាយវីដេអូ អ្នកគាំទ្រក្រុមបាល់ទាត់អង់គ្លេស វាយគ្នាឯង ផ្អើលពេញផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម