កីឡា
ចប់វគ្គសន្សុំពិន្ទុតាមពូលជុំទី ១ គោជល់ អេស្ប៉ាញ ធ្វើបានល្អជាងគេ
បន្ទាប់ពីឆ្លងកាត់ការតតាំងគ្នាចំនួន ១៦ ប្រកួតក្នុងវគ្គសន្សុំពិន្ទុតាមពូលជុំទី ១ ក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ឆ្នាំ ២០២២ នៅប្រទេសកាតា មានតែក្រុមបាល់ទាត់ជម្រើសជាតិគោជល់អេស្ប៉ាញប៉ុណ្ណោះដែលធ្វើបានល្អជាងគេ ។

ក្រុមជម្រើសជាតិដែលដឹកនាំដោយលោកគ្រូបង្វឹក Luiz Enrique ធ្វើបានល្អមែនទែនសម្រាប់ការប្រកួតវគ្គសន្សុំពិន្ទុជុំដំបូងក្នុងពូល E ដោយបំបាក់ក្រុមបាល់ទាត់ជម្រើសជាតិកូស្ដារីកាមិនឲ្យតដៃរួចក្នុងលទ្ធផល ៧-០ កាលពីយប់ថ្ងៃពុធ ទី២៣ ខែវិច្ឆិកា ។

ការយកឈ្នះក្នុងលទ្ធផល ៧-០ នេះធ្វើឲ្យក្រុមគោជល់អេស្ប៉ាញក្លាយជាក្រុមតែមួយគត់ដែលរកបានគ្រាប់បាល់ច្រើនជាងគេសម្រាប់ជុំទី១ ខណៈដែលក្នុងពូល B អង់គ្លេសរកបានតែ ៦ គ្រាប់ប៉ុណ្ណោះ ពោលអង់គ្លេសបានបំបាក់អ៊ីរ៉ង់ក្នុងលទ្ធផល ៦-២ ។
គួរបញ្ជាក់ថា បច្ចុប្បន្នអេស្ប៉ាញឈរនៅលំដាប់ទី១ ក្នុងពូល E ហើយក្រុមគោជល់មួយនេះនឹងត្រូវប្រកួតជុំទី២ ប៉ះឥន្រ្ទីដែកអាល្លឺម៉ង់ នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា វេលាម៉ោង ២ រំលងអធ្រាត្រ ៕

ដោយ ៖ ជីវ័ន្ត
ចុចអាន ៖ ដឹងទេ បាល់សម្រាប់ព្រឹត្តិការណ៍ World Cup នៅកាតា មានទម្ងន់ និងតម្លៃប៉ុន្មាន?

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ