Connect with us

កីឡា

មិនទាន់ប្រកួតផង តែអ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាផ្អើលបាត់ទៅហើយ

បានផុស

នៅ

អ្នក​គាំទ្រ​អាហ្សង់ទីន និង​ម៉ិកស៊ិក​ ​បាន​វាយ​គ្នា​ក្នុង​ប្រទេស​កាតា​កាល​ពី​យប់​ថ្ងៃ​ពុធ បន្ទាប់​ពីអ្នកគាំម៉ិកស៊ិក ​ស្រែកប្រមាថកីឡាករ Messi។

វីដេអូនៃឧប្បត្តិហេតុនេះ បានបង្ហាញពីការវាយតប់គ្នារវាងក្រុមអ្នកគាំទ្រទាំងសងខាងនៅឯឧទ្យាន Al Bidda Park ក្នុងទីក្រុង ដូហា។ ទីនោះជាតំបន់ដែល FIFA រៀបចំឡើង ដើម្បីឲ្យអ្នកគាំទ្រក្រុមផ្សេងៗមកជួបជុំគ្នា អបអរដល់ជម្រើសជាតិរបស់ពួកគេ។

រឿងរ៉ាវដ៏អាក្រក់នេះ បានបណ្តាលឲ្យមនុស្សមួយចំនួនរងរបួស ហើយកើតឡើងមួយថ្ងៃ បន្ទាប់ពីអាហ្សង់ទីន រងបរាជ័យមិននឹកស្មានដល់ក្នុងការប្រកួត World Cup ជាមួយអារ៉ាប៊ីសាអូឌីត។

នេះជាសញ្ញាអវិជ្ជមានមួយ ខណៈការប្រកួតបន្ទាប់របស់អាហ្សង់ទីន នឹងត្រូវប៉ះជាមួយម៉ិកស៊ិក ដែលបានទទួលលទ្ធផលស្មើក្នុងការប្រកួតបើកឆាករបស់ពួកគេជាមួយប៉ូឡូញ។

ជំនួបនៅយប់ថ្ងៃសៅរ៍ស្អែកនេះរវាងអាហ្សង់ទីន និងម៉ិកស៊ិក ពិតជាមានសារសំខាន់សម្រាប់ក្រុមអាហ្សង់ទីន ព្រោះពួកគេត្រូវការឈ្នះជាចាំបាច់ ដើម្បីមានឱកាសឡើងទៅកាន់វគ្គ១៦ក្រុមចុងក្រោយនៃពានរង្វន់ World Cup៕

សូមទស្សនាវីដេអូ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រែសម្រួល៖ Vann Vann

ប្រភព៖​ Mirror

ចុចអាន៖ បែកធ្លាយវីដេអូ អ្នកគាំទ្រក្រុមបាល់ទាត់អង់គ្លេស វាយគ្នាឯង ផ្អើលពេញផ្លូវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម