Connect with us

កីឡា

កីឡាករអ៊ីរ៉ង់ ច្រៀងចម្រៀងជាតិឡើងវិញ ធ្វើឲ្យអ្នកគាំទ្រ ទ្រហោយំក្នុងកីឡដ្ឋាន

បានផុស

នៅ

អ្នកគាំទ្របាល់ទាត់អ៊ីរ៉ង់ បានសម្រក់ទឹកភ្នែក កាលពីថ្ងៃសុក្រទី២៥ខែវិច្ឆិកាម្សិលមិញនេះ ខណៈភ្លេងជាតិរបស់ពួកគេ ត្រូវបានបន្លឺឡើងក្នុងកីឡដ្ឋាននៃប្រទេសកាតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះកើតឡើងមុនពេលក្រុមបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ ទទួលជ័យជម្នះ ២-០ លើ វេលស៍ នៅកីឡដ្ឋាន Ahmad bin Ali​ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២។

មានការចាប់អារម្មណ៍ខ្លាំងទៅលើភ្លេងជាតិអ៊ីរ៉ង់ មុនការប្រកួតនេះ បន្ទាប់ពីកីឡាករអ៊ីរ៉ង់ បដិសេធច្រៀងកាលពីថ្ងៃចន្ទ មុនការប្រកួតរបស់ពួកគេជាមួយនឹងក្រុមអង់គ្លេស។

លើកនេះ ក្រុមកីឡាករ បានបញ្ចេញសំឡេង បន្ទាប់ពីពួកគេត្រូវបានគំរាមថា នឹងសងសឹកចំពោះការប្រមាថប្រទេសខ្លួនឯង។

ការដែលពួកគេមិនព្រមច្រៀងលើកមុន គឺដើម្បីបង្ហាញពីសាមគ្គីភាពជាមួយក្រុមអ្នកតវ៉ានៅក្នុងប្រទេសកំណើតរបស់ពួកគេ ដោយនៅទីនោះមនុស្សរាប់រយនាក់ ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចជាមួយសេវាសន្តិសុខរបស់រដ្ឋាភិបាលជុំវិញការស្លាប់របស់ Mahsa Amini៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ មិនទាន់ប៉ះគ្នាផង តែអ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាផ្អើលបាត់ទៅហើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៧ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម