កីឡា
គ្រូព្រះខ័នរាជស្វាយរៀង ៖ យើងត្រូវតែឈ្នះសម្រាប់ការប្រកួតមួយនេះ
លោក Conor Nestor គ្រូបង្វឹកនៃក្លិបព្រះខ័នរាជស្វាយរៀង បាននិយាយថា៖ «ពិតហើយ! យើងត្រូវតែឈ្នះសម្រាប់ការប្រកួតមួយនេះ។ ភាពជឿជាក់ ជាក្រុមរបស់ពួកយើងមានកម្រិតទាបណាស់។ អ្នកគាំទ្រពួកយើងត្រូវតែនៅពីក្រោយក្រុម ហើយកីឡាកររបស់យើង ត្រូវតែចងចាំថាហេតុអ្វីបានជាពួកគេបានឈ្នះការប្រកួតជាច្រើននៅក្នុងឆ្នាំនេះ»។ ជាការលើកឡើងមុនប៉ះ បឹងកេត ល្ងាចនេះសម្រាប់ជំនួបជុំទី៤ សប្ដាហ៍ទី២៦ នៃក្របខណ្ឌខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២។

ក្លិបព្រះខ័នរាជស្វាយរៀង បានរងបរាជ័យ ៤ប្រកួតជាប់ៗគ្នាក្រោមថ្វីជើង បឹងកេត, វិសាខា និងភ្នំពេញក្រោន ២ដង ដែលធ្វើឱ្យក្រុមរបស់លោក Conor Nestor ត្រូវតែត្រូវការឈ្នះជាដាច់ខាតដើម្បីប្រជែងកៅអីលីគជាបន្តទៀត។
ព្រះខ័នរាជស្វាយរៀង បច្ចុប្បន្នកំពុងជួបវិបត្តិកីឡាកររបួស ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ទម្រង់លេងរបស់ក្រុម យ៉ាងណាគេឃើញកីឡាករ ២នាក់កំពុងមានបញ្ហារបួស ខណៈម្នាក់ត្រូវសម្រាករយៈពេលយូរ។ «Odawara នឹងអវត្តមានពេញរដូវកាល ដោយសារតែរបួស។ ចំណែក O’Connell ដោយសារតែស្ថានភាពគាត់មិនសូវល្អពេលនេះក៏នឹងត្រូវអវត្តមានសម្រាប់ការប្រកួតនេះ និងប្រកួតបន្ទាប់ផងដែរ។» សម្ដីរបស់ លោក Conor Nestor។
គួរបញ្ជាក់ថា បច្ចុប្បន្ន ព្រះខ័នរាជស្វាយរៀង បានធ្លាក់មកឈរលេខ៣ ដោយមានពិន្ទុស្មើគ្នាជាមួយ ភ្នំពេញក្រោន ដែលឈរនៅលេខ២ ប៉ុន្តែខុសគ្នាត្រង់រូបមន្ត Head To Head ហើយវិសាខា ឈរនៅលេខ១ ខណៈការប្រកួតនៅសល់ ២ប្រកួតទៀតនឹងបញ្ចប់៕
អត្ថបទ៖ មន្នីរ័ត្ន


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ