Connect with us

កីឡា

ក្រសួងមហាផ្ទៃ រំពឹងឈ្នះមេដាយសរុបលើស ១០០ គ្រឿង នៅថ្ងៃនេះ នៃព្រឹត្តិការណ៍កីឡាជាតិលើកទី ៣

បានផុស

នៅ

ក្រុម​កីឡា​ក្រសួងមហាផ្ទៃ រំពឹង​ឈ្នះ​មេដាយ​សរុប​លើស ១០០ គ្រឿង ត្រឹម​ថ្ងៃ​ទី ២៦ នៃ​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី ៣ និង​កីឡា​ជន​ពិការ​ជាតិ លើក​ទី ១ ឆ្នាំ ២០២២ បន្ទាប់ពី​ប្រកួត​បាន ៦ ថ្ងៃ​រួចមក​។ នេះ​ដោយ​យោង​តាម​ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​កីឡា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រំពឹង​ដូច្នេះ គឺ​បន្ទាប់ពី​ក្រសួងមហាផ្ទៃ បាន​ឈ្នះ​មេដាយ​ច្រើន​ជាង​គេ ទាំង​មេដាយ​មាស ប្រាក់ និង​សំរឹទ្ធ ពោល​គឺ​បាន​ឈ្នះ​មេដាយ​សរុប ៩៨ គ្រឿង ខ្វះ​តែ ២ គ្រឿង​ទៀត នឹង​គ្រប់ ១០០ គ្រឿង ហើយ​ថ្ងៃនេះ​នឹង​បន្ត​មានការ​ប្រកួត។ ក្នុងចំណោម ៩៨ គ្រឿង ក្រសួងមហាផ្ទៃ ឈ្នះ​មេដាយ​មាស ៤៨ គ្រឿង​, ប្រាក់ ២៤ គ្រឿង និង​សំរឹទ្ធ ២៦ គ្រឿង។

ដោយឡែក ក្រសួងការពារជាតិ ដែល​ជា​ក្រុម​ខ្លាំង​បាន​ហក់​ឡើង​មក​លេខ ២ វិញ​ជាថ្មី បន្ទាប់ពី​ប្រជែង​គ្នា​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទៅវិញទៅមក។ ក្រសួងការពារជាតិ រក​មេដាយ​សរុប ៤៣ គ្រឿង ក្នុង​នោះ​មេដាយ​មាស ២៤ គ្រឿង​, ប្រាក់ ៨ គ្រឿង និង​សំរឹទ្ធ ១១ គ្រឿង។ តាម​ពីក្រោយ​ក្រសួងមហាផ្ទៃ និង​ក្រសួងការពារជាតិ គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដែល​រក​បាន​មេដាយ​មាស ១៧ គ្រឿង​, មេដាយ​ប្រាក់ ១៨ គ្រឿង និង​មេដាយ​សំរឹទ្ធ ១៦ គ្រឿង សរុប ៤២ គ្រឿង​។

ដោយឡែក​គិត​ត្រឹម​ថ្ងៃ​ទី ៦ ម្សិលមិញ ក្រុម​ចំនួន ២៧ ក្នុងចំណោម ២៨ ក្រុម ដែល​ចូលរួម​កីឡា​ជាតិ លើក​ទី ៣ បាន​ដណ្ដើម​មេដាយ​អស់ហើយ នៅឡើយ​តែ​ខេត្ត​ក្រចេះ​មួយ​ប៉ុណ្ណោះ ដែល​ពុំ​ទាន់​ដណ្ដើម​មេដាយ​បាន​ទាំង​មាស ប្រាក់ និង​សំរឹទ្ធ។

គួរ​បញ្ជាក់​ថា ព្រឹត្តិការណ៍​នេះ ចាប់ពី​ថ្ងៃ​ទី ២១ នឹង​បញ្ចប់​នៅ​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា។ ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​កីឡា​ចំនួន ៤៥ ប្រភេទ រាប់ទាំង​កីឡា​ជន​ពិការ ដើម្បី​ឲ្យ​ប្រកួតប្រជែង​ដណ្ដើម​មេដាយ៕

ខាងក្រោម​គឺជា​តារាង​មេដាយ​សរុប គិត​ត្រឹម​ថ្ងៃ​ទី ៦ ៖

អត្ថបទ ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៤ នាទីutes មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

ព័ត៌មានជាតិ២ ម៉ោង មុន

លើកទី១ក្នុងឆ្នាំថ្មី សម្ដេចធិបតី បំពេញទស្សនកិច្ចនៅហ្វីលីពីន ដើម្បីផ្ដល់សន្ទុះទំនាក់ទំនងប្រទេសទាំងពីរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងការងារ ណែនាំកម្មវិធី App ស្វែងរកការងារនៅបរទេសដោយទំនុកចិត្តខ្ពស់ និងសុវត្ថិភាព

សេដ្ឋកិច្ច៤ ម៉ោង មុន

ស្ថិរភាពតម្លៃប្រាក់​រៀល ​រួមចំណែកក្នុងការរក្សាស្ថិរភាពថ្លៃទំនិញនៅលើទីផ្សារ

Sokha Hotels

ព័ត៌មានពេញនិយម