Connect with us

កីឡា

មិនសរសើរមិនបាន! អ្នកគាំទ្រជប៉ុន នៅតែធ្វើឲ្យពិភពលោក កោតស្ញប់ស្ញែង 

បានផុស

នៅ

ជាថ្មីម្តងទៀត អ្នកគាំទ្ររបស់ជប៉ុន នៅតែបន្តយកឈ្នះលើក្រុមអ្នកគាំទ្រតាមប្រព័ន្ធអ៊ីនធើណិត ដោយសារពួកគេនាំគ្នាសម្អាតកីឡដ្ឋាន បើទោះបីជាក្រុមរបស់ពួកគេចាញ់កូស្តារីកាក៏ដោយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយពេលជប៉ុនទទួលបានជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលលើអាល្លឺម៉ង់ក្នុងការប្រកួតដំបូង ប៉ុន្តែអ្នកគាំទ្រជប៉ុនហាក់ខូចចិត្តបន្ទាប់ពីកីឡាករ Keysher Fuller របស់កូស្តារី រកបានមួយគ្រាប់ យកឈ្នះក្រុមរបស់ពួកគេកាលពីថ្ងៃអាទិត្យទី២៧ខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ ខណៈអ្នកគាំទ្របាល់ទាត់ជាច្រើនមានការអាក់អន់ចិត្តក៏ដោយ ប៉ុន្តែហ្វេនរបស់ជប៉ុន បានធ្វើឲ្យពិភពលោកស្ញប់ស្ញែងជាថ្មីម្តងទៀត ដោយពួកគេបានសម្អាតកីឡដ្ឋាន Ahmad Bin Ali ក្នុងប្រទេសកាតា។

អ្នកគាំទ្រជប៉ុន បានបង្កការកោតសរសើរ បន្ទាប់ពីពួកគេត្រូវបានគេមើលឃើញសម្អាត មិនត្រឹមតែសម្រាប់ការប្រកួតផ្ទាល់របស់ក្រុមពួកគេជាមួយអាល្លឺម៉ង់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងអំឡុងពេលបើកការប្រកួត World Cup រវាងកាតា និងអេក្វាឌ័រផងដែរ។

អ្នកលេងអ៊ីនធើណិត​ម្នាក់​​និយាយ​ថា “អ្នក​ទាំង​នេះ​គឺ​ជា​អ្នក​ឈ្នះ​ World Cup ពិត​ប្រាកដ!”។ ម្នាក់​ទៀតនិយាយ​ថា​ “​ទោះ​ចាញ់​ក្ដី ក៏​អ្នក​គាំទ្រ​ជប៉ុន​នៅ​តែ​សម្អាត​កីឡដ្ឋាន​ដែរ”។

ជាមួយគ្នានោះ គណនីផ្លូវការរបស់ FIFA និយាយថា “ទោះឈ្នះ ឬចាញ់ តែងតែមានការគោរពជានិច្ច។ អរគុណសម្រាប់ការជួយសង្គ្រោះភពផែនដី អ្នកគាំទ្រជប៉ុន!”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ បរាជ័យរបស់ បែលហ្ស៊ិក យប់មិញ ប្រែក្លាយទៅជាកុបកម្ម ពាសពេញទីក្រុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម