កីឡា
វិភាគ ព្យាករ លទ្ធផល និង១១នាក់ដំបូង កូរ៉េខាងត្បូង ប៉ះ ហ្គាណា យប់នេះ
វេលាម៉ោង៨យប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង នឹងប៉ះជម្រើសជាតិហ្គាណាសម្រាប់ការប្រកួតទី២ក្នុងពូល H នៃព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup 2022 នៅប្រទេសកាតា។
បើកឆាកក្នុងពូល កូរ៉េខាងត្បូងទទួលបាន១ពិន្ទុពីលទ្ធផលស្មើគ្នា ០-០ ជាមួយជម្រើសជាតិ អ៊ូយរូហ្គាយ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ខណៈ ហ្គាណា បរាជ័យក្រោមថ្វីជើង ព័រទុយហ្គាល់ ដោយលទ្ធផល ៣-២។

យប់នេះ ហ្គាណា នឹងអស់ឱកាសឡើងវគ្គ១៦ក្រុមចុងក្រោយ ប្រសិនបើចាញ់កូរ៉េខាងត្បូង។ ផ្ទុយទៅវិញ បើស្មើ ត្រូវចាំអ៊ុតលទ្ធផលក្នុងការប្រកួតសន្សំពិន្ទុចុងក្រោយក្នុងពូល។
៥ប្រកួតចុងក្រោយ
ស្ថិតិ៥ប្រកួតចុងក្រោយរបស់កូរ៉េខាងត្បូងល្អគឺមិនទាន់បរាជ័យម្តងឡើយពោលគឺឈ្នះ៣ និងស្មើ២ ខណៈហ្គាណាឈ្នះ៣ ចាញ់២។
កីឡាករគួរឲ្យចាប់អារម្មណ៍
- Andre Ayew ជាសមាជិកវ័យចំណាស់ម្នាក់របស់ហ្គាណា ប៉ុន្តែបច្ចេកទេស និងល្បឿននៅតែគ្រោះថ្នាក់។ រូបគេរកបាន១គ្រាប់នៅពេលចាញ់ព័រទុយហ្គាល់។
- Son Heung-Min ជាបម្រើប្រយុទ្ធលេចធ្លោជាងគេដែលគួរឲ្យចាប់អារម្មណ៍សម្រាប់កូរ៉េខាងត្បូង។ រូបគេបានផ្តល់ការខកចិត្តដល់អាល្លឺម៉ង់ក្នុង World Cup កាលពីឆ្នាំ២០១៨ ដូច្នេះហ្គាណាអាចនឹងខកចិត្តដែរយប់នេះ។

ព័ត៌មានក្រុម
ក្តីបារម្ភចម្បងរបស់លោកគ្រូ Bento គឺសុខភាពរបស់ខ្សែបម្រើឆ្នើមអាស៊ី Son ប៉ុន្តែរូបគេបានចូលលេងកាលប្រកួតដំបូង ទោះបីជាពាក់ម៉ាស់ខ្មៅ។ ខ្សែការពាររបស់កូរ៉េខាតត្បូង Kim Min-jae បានរបួសពេលស្មើអ៊ុយរូហ្គាយ។ យ៉ាងណារូបគេមិនធ្ងន់ធ្ងរទេ។
កូនក្រុមរបស់លោក Otto Addo ហាក់មិនមានអ្វីគួរឲ្យព្រួយបារម្ភឡើយ ហើយការប្រកួតថ្ងៃនេះអាចនឹងមានការប្រែប្រួលខ្លះទៅនឹងជម្រើស១១នាក់ដែលលេងទល់នឹងព័រទុយហ្គាល់។
ប្រវត្តិជួបគ្នា
ក្រុមទាំងពីរមានប្រវត្តិជួបគ្នាគ្រប់កម្មវិធីប្រកួត៨លើក ក្នុងនោះ កូរ៉េខាងត្បូងឈ្នះ៤ដង ហើយហ្គាណា៤ដងដែរ និងមិនធ្លាប់ស្មើគ្នាឡើយ។
ព្យាករជម្រើស១១នាក់
- កូរ៉េខាងត្បូងអាចប្រើទម្រង់ ៤-២-៣-១ ជាមួយជម្រើស១១នាក់ដំបូង Kim S G; Kim M, Kim M J, Kim Y G, Kim J S; Hwang I B, Jung; Na, Lee J S, Son H M និង Hwang U J។
- ហ្គាណា អាចប្រើទម្រង់ ៥-៣-២ ជាមួយជម្រើស១១នាក់ដំបូង Ati-Zigi; Seidu, Amartey, Djiku, Salisu, Rahman; Partey, Kudus, Samed; A Ayew និង Williams។

លទ្ធផល
ជម្រើសជាតិទាំងពីរនេះល្អមិនលើសខ្វះគ្នាប៉ុន្មានឡើយទាំងតំបន់ការពារ បម្រើ និងប្រយុទ្ធ។ គូនេះច្បាស់ជាផ្តោតលើការពារខ្លាំង និងរង់ចាំឱកាសវាយបកដែលអាចមុតស្រួចដូចគ្នា។ គ្រាប់បាល់អាចកើតមាន ប៉ុន្តែមិនច្រើនឡើយ។ យ៉ាងហោចណាស់ កូរ៉េខាងត្បូង ២-១ ហ្គាណា៕
ប្រែសម្រួល៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៤ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ