កីឡា
អ្នកគាំទ្របាល់ទាត់ យកបង្គោល រត់ចូលទីលានទៅវាយអ្នកចាំទីពីក្រោយ ពេញទំហឹង
ការប្រកួតបាល់ទាត់ក្នុងស្រុកមួយនៅប្រទេសតួកគី បានប្រែក្លាយទៅជាអំពើហិង្សា បន្ទាប់ពីអ្នកគាំទ្រម្នាក់ ចូលទៅក្នុងទីលានក្នុងការប្រកួតលីគ រវាងក្លិប Goztepe និង Altay។

ជំនួបរវាងក្រុមទាំងពីរ ក្នុងក្របខណ្ឌទី២ TFF បានបញ្ចប់ទៅដោយភាពច្របូកច្របល់ ខណៈអ្នកចាំទី Ozan Evrim Ozenc របស់ក្លិប Altay ត្រូវរងការវាយប្រហារយ៉ាងពេញទំហឹង។
អ្នកចាំទីកំពុងជជែកជាមួយមិត្តរួមក្រុមរបស់គាត់ បន្ទាប់ពីការប្រកួតត្រូវបានបញ្ឈប់ ដើម្បីឲ្យរថយន្តសង្គ្រោះបន្ទាន់ចូលទៅក្នុងទីលាន ដើម្បីជួយអ្នករបួស។
Ozenc វ័យ២៩ឆ្នាំ មិនបានដឹងពីអ្វីដែលនឹងកើតឡើងនៅពីក្រោយគាត់ទេ ខណៈអ្នកគាំទ្ររត់ចូលទីលាន ដោយមានកាន់បង្គោល យកទៅវាយគាត់។

ការដែលអនុញ្ញាតឲ្យអ្នកគាំទ្ររត់ចូលទីលានដោយគ្មានការរំខាន បានបង្កឲ្យមានក្តីព្រួយបារម្ភអំពីសុវត្ថិភាពកីឡាករ ខណៈឧបទ្ទវហេតុនេះ បានចោទជាសំណួរ អំពីបញ្ហាអ្នកគាំទ្រនៅកន្លែងនានាទូទាំងពិភពលោក។
អ្នកចាំទី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីពិនិត្យបន្ថែមលើរបួសក្បាលរបស់គាត់ បន្ទាប់មកលោកអាជ្ញាកណ្តាល Emre Kargin ក៏បានប្រកាសផ្អាកការប្រកួត។
ទាក់ទងឧប្បត្តិហេតុនេះ ក្លិប Goztepe បានអំពាវនាវឲ្យដាក់ទណ្ឌកម្មអ្នកគាំទ្ររូបណាដែលធ្វើសកម្មភាពគ្រោះថ្នាក់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ វីដេអូថតជាប់ អ្នកគាំទ្រអាហ្សង់ទីន និងម៉ិកស៊ិក វាយគ្នាបែកឈាម ក្នុងកីឡដ្ឋាន កាតា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ