Connect with us

កីឡា

ធ្លាប់ឆ្ងល់អត់ ទង់ជាតិអាល្លឺម៉ង់មានពណ៌ ខ្មៅ ក្រហម លឿង ចុះហេតុអ្វី ក្រុមបាល់ទាត់ពាក់អាវស ទៅវិញ?

បានផុស

នៅ

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ពាក់អាវពណ៌ស បើទោះបីជាទង់ជាតិរបស់ប្រទេស មានពណ៌ខ្មៅ ក្រហម និងលឿងក៏ដោយនោះ?

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មិនមែនតែអាល្លឺម៉ង់ទេ ដែលធ្វើបែបនេះ។ ក្រៅពីនេះមានក្រុមបាល់ទាត់អ៊ីតាលី ហូឡង់ អូស្ត្រាលី និងជប៉ុន ផងដែរ ដែលសុទ្ធតែពាក់អាវមានពណ៌ខុសពីទង់ជាតិរបស់ពួកគេ។

ប៉ុន្តែពេលនេះ យើងសូមលើកយកករណីរបស់អាល្លឺម៉ង់មកនិយាយ។ រឿងរ៉ាវ បានចាប់ផ្តើមនៅចុងទសវត្សរ៍ឆ្នាំ ១១០០ បន្ទាប់ពីការបង្កើត Teutonic Order ដែលជាក្រុមយោធាសាសនាមួយ បង្កើតឡើងនៅក្នុងក្រុង ហ្ស៊េរុយសាឡិម ដើម្បីជួយ និងការពារពួកគ្រីស្ទាន លើការធ្វើធម្មយាត្រារបស់ពួកគេទៅកាន់ដែនដីបរិសុទ្ធ។

ក្រុម Teutonic Order

នៅពេលដែលសាសនាគ្រិស្ត ត្រូវបានបណ្តេញចេញពីតំបន់, Order បានផ្លាស់ប្តូរទីតាំងទៅបាល់ទិក ហើយបង្កើតរដ្ឋរបស់ពួកគេផ្ទាល់។ Teutonic Knights (បុរសដែលទទួលបន្ទុកការពារគ្រិស្ទបរិស័ទ) តែងតែបង្ហូតទង់ពណ៌ស ជាមួយនឹងឈើឆ្កាងពណ៌ខ្មៅ ហើយនិមិត្តសញ្ញានេះត្រូវបានជ្រើសរើសជានិមិត្តសញ្ញានៃរដ្ឋថ្មី (ក្រោយមក ពួកគេបានប្រើនិមិត្តសញ្ញាឥន្ទ្រីខ្មៅជំនួសឈើឆ្កាងវិញ)។

ក្រោយមក រដ្ឋ​នេះ​​ត្រូវ​បាន​គេ​ស្គាល់​ថា​ Prussia ដែល​ទឹកដី​របស់ខ្លួនគឺ​លាតសន្ធឹង​ពី​ព្រំដែនរុស្ស៊ី​សម័យ​ទំនើប នៅ​ភាគ​ខាង​កើត​ ​ទៅ​ព្រំដែន​ប្រទេស​បារាំង​នៅ​ភាគ​ខាង​លិច។

ដោយសារតែទំហំរបស់ខ្លួន Prussia បានចាប់ផ្តើមគ្រប់គ្រងតំបន់នេះ។ ក្រោយមកវាបានក្លាយទៅជាចក្រភពអាល្លឺម៉ង់ ហើយនៅពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៩៩ ពួកគេបានជ្រើសរើសពាក់ពណ៌របស់ Prussia។

ព្រះរាជាណាចក្រ Prussia បានបញ្ចប់នៅ១៩ឆ្នាំក្រោយ បន្ទាប់ពីបដិវត្តន៍អាល្លឺម៉ង់ ហើយរដ្ឋត្រូវបានរំលាយក្រៅផ្លូវការក្នុងឆ្នាំ១៩៣២ ប៉ុន្តែក្រុមបាល់ទាត់របស់ប្រទេសនេះ បានសម្រេចចិត្តពាក់អាវពណ៌ស បើទោះបីជាទង់ជាតិអាល្លឺម៉ង់សម័យទំនើបមានបីពណ៌ (ខ្មៅ ក្រហម និងលឿង) ក៏ដោយ។

ចំណែក ឥន្ទ្រី Prussian នៅតែជាផ្នែកសំខាន់នៃនិមិត្តសញ្ញារបស់អាល្លឺម៉ង់នាពេលបច្ចុប្បន្ន។

ដូច្នេះ អាវពណ៌ស របស់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ត្រូវបានភ្ជាប់ពួកគេជាមួយនឹងប្រវត្តិសាស្ត្ររយៈពេលជិតមួយពាន់ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Star

ចុចអាន៖ អ្នកគាំទ្របាល់ទាត់ យកបង្គោល រត់ចូលទីលានទៅវាយអ្នកចាំទីពីក្រោយ ពេញទំហឹង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម