Connect with us

កីឡា

អ្នកគាំទ្រ កាន់ទង់ឥន្ទធនូ រត់ចូលទីលាន ដើម្បីតវ៉ា ក្នុងជំនួប ព័រទុយហ្គាល់-​អ៊ុយរូហ្គាយ

បានផុស

នៅ

អ្នកគាំទ្រម្នាក់​ បានកាន់​ទង់​ឥន្ទធនូ រត់ចូល​ទីលាន​ប្រកួត​ក្នុងជំនួបរវាង​ព័រទុយហ្គាល់ និង​អ៊ុយរូហ្គាយ នៃព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ពិភពលោកឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកគាំទ្រ បានពាក់អាវយឺតដែលមានអក្សរ “ជួយសង្គ្រោះអ៊ុយក្រែន” នៅខាងមុខ និង “គោរពស្រ្តីអ៊ីរ៉ង់” នៅខាងក្រោយខ្នង។

សន្តិសុខ បានដេញគាត់ ហើយគាត់បានទម្លាក់ទង់ចុះ មុនពេលត្រូវបាននាំចេញពីទីលានក្នុងកីឡដ្ឋាន Lusail ដែលជាកន្លែងសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១៨ខែធ្នូ។

កាតា ជាប្រទេសដែល​ការ​ស្រឡាញ់​ភេទ​ដូច​គ្នា​គឺ​ខុស​ច្បាប់ ហើយការ​សម្រេច​ចិត្ត​រៀបចំ​ព្រឹត្តិការណ៍ World Cup នៅទីនោះ ត្រូវ​បាន​ក្រុម LGBTQ+ រិះគន់យ៉ាងខ្លាំង។

មុនប្រកួត, FIFA បានប្រាប់ទៅកាន់ក្រុមប្រកួតទាំង៣២ ឲ្យពួកគេ “ផ្តោតតែលើបាល់ទាត់បានហើយ”។

មុនពេលប្រកួតនេះដែរ លោក Khalid Salman ឯកអគ្គរាជទូត World Cup កាតា បានហៅការស្រឡាញ់ភេទដូចគ្នាថា ជា “ការប៉ះពាល់ផ្លូវចិត្ត” ដោយមតិយោបល់បែបនេះ ត្រូវបានអង្គការឃ្លាំមើលសិទ្ធិមនុស្សអះអាងថា “មានគ្រោះថ្នាក់ និងមិនអាចទទួលយកបាន”។

គួរបញ្ជាក់ថា សម្រាប់ការប្រកួតយប់មិញ ព័រទុយហ្គាល់ បានកក់កៅអីវគ្គ១៦ក្រុមនៃពានរង្វាន់ World Cup ក្រោយយកឈ្នះ​អ៊ុយរូហ្គាយ ២-០ ក្នុងពូល H៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ដឹងទេ World Cup នៅកាតា អ្នកឈ្នះពាន បានលុយប៉ុន្មាន?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក នេត្រ ភក្ត្រា ៖ ថ្ងៃ៨ មីនា មិនមែនសំដៅនារីមានសិទ្ធិធំតែមួយថ្ងៃប៉ុណ្ណោះទេ

ព័ត៌មានជាតិ៩ ម៉ោង មុន

អាជ្ញាធរ​គ្រឿងញៀន​ ជំរុញ​សហគមន៍​ទេសចរណ៍​កោះហាន​រ៉ាំសា ឱ្យ​ប្រើ ​App NoDrug ដើម្បី​រាយការណ៍​ពេល​មាន​បញ្ហា

ព័ត៌មានជាតិ១១ ម៉ោង មុន

ខណ្ឌមួយ​ចំនួន​ក្នុង​រាជធានីភ្នំពេញ នឹង​មាន​ភាព​រអាក់រអួល​អគ្គិសនី ចាប់ពីថ្ងៃទី៦ ដល់​ថ្ងៃ​ទី៩​មីនា

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចធិបតី៖ចូលឆ្នាំខ្មែរ យុវជនលេងបាញ់ទឹកក៏បាញ់ចុះ តែកុំភ្លេចលេងល្បែងប្រជាប្រិយខ្មែរផង

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្តេចធិបតី ស្នើឱ្យបន្តកិច្ចការរៀបចំចុះបញ្ជីសង្ក្រាន្តខ្មែរចូលក្នុង អង្គការយូណេស្កូ

Sokha Hotels

ព័ត៌មានពេញនិយម