Connect with us

កីឡា

ក្រុម​​​បាល់ទាត់​​នារី​​ស្វាយរៀង​​ឈ្នះ​​មេដាយ​​មាស​​កីឡា​​ជាតិ​ ទទួល​​បាន​​ការ​​ឧបត្ថម្ភ​​ពី​​ឯក​ឧត្តម​ ឌី វិជ្ជា​ និង​លោក​ជំទាវ​​​ម្នាក់​​ៗ​​៤០​ម៉ឺន​រៀល

បានផុស

នៅ

ក្រុម​បាល់ទាត់​នារី​ជម្រើស​ខេត្ត​ស្វាយរៀង​បាន​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២ បន្ទាប់​ពី​បាន​យក​ឈ្នះ​ក្រុមជម្រើស​នារី​ខេត្ត​សៀមរាប​ដោយ​លទ្ធផល ៥-១ ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ នា​ព្រឹក​ថ្ងៃ​ទី​២៩ វិច្ឆិកា នេះ​នៅ​កីឡដ្ឋាន​របស់​ក្លឹប​បាល់ទាត់​បឹងកេត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ជា​ការ​អបអរសាទរ និង​លើក​ទឹក​ចិត្ត​ដល់​ក្រុម​នារី​ខេត្ត​ស្វាយរៀង​ដែល​ទទួល​បាន​មេដាយមាស ពី​កីឡាជាតិ លើកទី៣ ឆ្នាំ២០២២នេះ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បានចាត់តំណាងចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាលើកទឹកចិត្តដល់​ក្រុម​កីឡាការិនី​ និងមន្ត្រី ចំនួន២២នាក់ ​ដោយ​ម្នាក់​ៗ​​ទទួលបានថវិកា៤០ម៉ឺនរៀល​ដូច​គ្នា។ ការ​ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ជា​​ថវិកាសរុប​​​៨,៨លានរៀល​​​នេះ​​សម្រាប់​ការ​ប្រឹងប្រែងហ្វឹកហាត់យ៉ាងសកម្ម រហូតទទួលបានលទ្ធផលយ៉ាងត្រចះត្រចង់នាំមកនូវមេដាយមាស ចំណាត់ថ្នាក់លេខ​១ ជូនខេត្តស្វាយរៀង​ផ្នែក​វិញ្ញាសា​បាល់ទាត់​នារី​ថ្នាក់​ជាតិ​នេះ។ 

វិញ្ញាសា​បាល់ទាត់​នារី​ក្នុង​កីឡា​​ជាតិ លើក​ទី​៣​នេះ​ត្រូវ​បាន​បែង​ចែក​ជា​៣​ពូលគឺ៖

  • ពូល A៖ កំពង់ស្ពឺ, បាត់ដំបង, ព្រៃវែង និង កំពង់ធំ
  • ពូល B៖ ស្វាយរៀង, កំពង់ឆ្នាំង, កណ្តាល និង​ ត្បូងឃ្មុំ
  • ពូល C៖ បន្ទាយមានជ័យ, សៀមរាប និង ​កំពង់ចាម។

បន្ទាប់​ពី​ឆ្លង​កាត់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង ​​គឺក្រុម​នារី​​ខេត្តកំពង់ស្ពឺ បាត់ដំបង ស្វាយរៀង និងខេត្តសៀមរាប បាន​ឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។

នៅ​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

  • ក្រុម​នារី​ខេត្តស្វាយរៀង ៤-០ ខេត្តបាត់ដំបង នៅវិទ្យាស្ថានជាតិ អប់រំកាយ និងកីឡា
  • ​ខេត្តកំពង់ស្ពឺ ០-១ ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់។

នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រុម​នារី​ខេត្ត​ស្វាយរៀង​នៅ​តែ​ធ្វើ​បាន​ល្អ​ដោយ​ទទួល​បាន​ជ័យជម្នះ​លើ​ក្រុម​នារី​ខេត្តសៀមរាប ដោយ​លទ្ធផល ៥-១ កាល​ពី​ព្រឹក ​ថ្ងៃទី២៩ ខែវិច្ឆិកា កីឡដ្ឋាន Cambodia Airway ដើម្បី​ក្លាយជា​ម្ចាស់​មេដាយ​កីឡា​ជាតិ លើក​ទី​៣ ឆ្នាំ​២០២២​នេះ៕

ប្រែ​សម្រួល៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

NEA
ព័ត៌មានជាតិ១៦ នាទីutes មុន

NEA នឹងរៀបចំវេទិកាការងារនៅវិទ្យាស្ថានជាតិ​ពហុបច្ចេកទេសតេជោសែន នាំយកឱកាសការងារជាង ២ពាន់កន្លែងសម្រាប់យុវជន

សេចក្ដីជូនដំណឹង២២ នាទីutes មុន

លិខិតបំភ្លឺរបស់ក្រុមហ៊ុន ហ្រ្គីន អាយលែន អេហ្រ្គីខលឈើរ័ល ឌីវេឡុបមែន (ខេមបូឌា) លីមីធីត

ព័ត៌មានជាតិ៣០ នាទីutes មុន

រដ្ឋមន្រ្តី៖ យុវជនយកចិត្តទុកដាក់លើការប្រើប្រាស់បច្ចេកវិទ្យា តែមិនបានភ្ជាប់ជាមួយការសិក្សាពីអក្សរសិល្ប៍ជាតិទេ

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

ប្រទេស​ចំនួន​៧​ប៉ុណ្ណោះ ដែល​មាន​គុណភាព​ខ្យល់​ល្អ​ត្រូវ​តាម​ស្ដង់ដារ WHO

កីឡា៤៤ នាទីutes មុន

ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី​៣ ​មាន​៦​គូចុង​សប្តាហ៍នេះ

ព័ត៌មានជាតិ២៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថានខកចិត្ត ព្រោះចាប់បានរោងចក្របង្ហូរទឹកកខ្វក់ចូលស្ទឹង តែមន្ត្រីធ្វើការយឺតរហូតខូចការណ៍ធំ

នយោបាយ២ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ៨ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ជីវិតកម្សាន្ដ២៤ ម៉ោង មុន

គ្រួសារតារាស្រី អះអាងថា មានរូបភាពរសើបរវាង Kim Soohyun និង Kim Sae Ron ជាង200រូប ទុកជាភស្ដុតាង 

Sokha Hotels

ព័ត៌មានពេញនិយម